សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 1, 2012

អ្នក​កាសែត​៩៩​នាក់​ស្លាប់​ក្នុង​អំឡុង​ពេល​៩​ខែ​ឆ្នាំ​២០១២


ឃាតកម្ម​លើ​អ្នក​កាសែត​ខ្មែរ​ម្នាក់​កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា បាន​បន្ថែម​ចំនួន​ទៅ​លើ​ចំនួន​សរុប​នៃ​អ្នក​កាសែត​នៅ​តាម​ប្រទេស​នានា នៅ​លើ​ពិភពលោក ដែល​បាត់បង់​ជីវិត​ក្នុង​ពេល​បំពេញ​ការងារ​របស់​ខ្លួន។
Adhoc Photo
ពលរដ្ឋ​នាំ​គ្នា​មក​មើល​សាកសព​អ្នក​សារព័ត៌មាន "វីរជន​ខ្មែរ" លោក ហង្ស សិរីឧត្ដម ដែល​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​ឃ្លុប​ក្រោយ​រថយន្ត នា​ឃុំ​ចាអ៊ុង ស្រុក​អូរជុំ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២។
វិទ្យាស្ថាន​សុវត្ថិភាព​ព័ត៌មាន​អន្តរជាតិ (International News Safety Institute=INSI) បាន​ផ្សាយ​របាយការណ៍​អំពី​គ្រោះថ្នាក់​ដល់​ជីវិត​លើ​អ្នក​សារព័ត៌មាន​ដែល​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​ថា ចាប់​ពី​ដើម​ឆ្នាំ​២០១២ រហូត​ដល់​ខែ​កញ្ញា អ្នក​កាសែត​បាន​បាត់បង់​ជីវិត​មាន​ចំនួន ៩៩​នាក់ រួម​ទាំង​អ្នក​កាសែត​ខ្មែរ​ផង។ ក្នុង​ខែ​កញ្ញា តែ​មួយ​គត់ អ្នក​កាសែត​ស្លាប់​មាន​ចំនួន ១៣​នាក់ គឺ​នៅ​ប្រទេស​កម្ពុជា សូម៉ាលី ស៊ីរី អ៊ីរ៉ាក់ និង​ប្រទេស​តង់ហ្សានី។ ចំនួន​នេះ​គឺ​ច្រើន​ជាង​ពី​ឆ្នាំ​២០១១ ដោយ​រាប់​ពេញ​មួយ​ខែ​តុលា ផង។
ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប) បាន​បើក​សម័យ​ប្រជុំ​ស្ដាប់​របាយការណ៍​របស់​បណ្ឌិត​សាស្រ្តាចារ្យ សុរិយា ស៊ូប៊ែឌី (Surya P. Subedi) អ្នក​រាយការណ៍​ពិសេស​នៃ​អ.ស.ប​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា។ ក្នុង​កិច្ច​ពិភាក្សា​នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស តំណាង​ប្រទេស​ជា​ច្រើន​បាន​សំដែង​ការ​យក​ចិត្ត​ដាក់​ចំពោះ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​កាសែត ហើយ​អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ករណី​ទាំង​អស់​នោះ។

តំណាង​រាជរដ្ឋាភិបាល​បាន​ឆ្លើយ​តប​វិញ​ថា អ្វីៗ​ស្រេច​តែ​លើ​រាជរដ្ឋាភិបាល​ដើម្បី​ពិចារណា​ចំពោះ​អនុសាសន៍​ទាំង​ឡាយ​ដែល​អនុវត្ត​ទៅ​បាន​សមស្រប ហើយ​ឆ្លុះ​បញ្ចាំង​អំពី​សេចក្ដី​ត្រូវ​ការ​ប្រទេស​កម្ពុជា។
ទាក់ទង​នឹង​ករណី​ឃាតកម្ម​លើ​រូប​លោក ហង្ស សិរីឧត្តម អ្នក​កាសែត​ស៊ើប​អង្កេត​បម្រើ​ការងារ​ឲ្យ​កាសែត​វរជន​ខ្មែរ សារព័ត៌មាន​វរជន​ខ្មែរ បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ចូល​រួម​មរណទុក្ខ​កាល​ពី​ថ្ងៃ​ទី​១១ កញ្ញា ថា មាន​ទាក់ទិន​នឹង​របាយការណ៍​ស្ដី​អំពី​អាជីវកម្ម​ខុស​ច្បាប់​លើ​ព្រៃឈើ​នៅ​ភាគ​ឦសាន​ប្រទេស។
មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​រតនគិរី លោក ឆាយ ធី បាន​រៀបរាប់​អំពី​ភាព​សាហាវ​យង់ឃ្នង​នៃ​ឃាតក​ទៅ​លើ​រូប​លោក ហង្ស សិរីឧត្តម បន្ទាប់​ពី​គេ​រក​ឃើញ​សាកសព​របស់​លោក៖ «ពេល​ដែល​យើង​ទៅ​ដល់​សាកសព​អត់​ឃើញ​ក្នុង​ឡាន​ទេ ប៉ុន្តែ​មាន​ក្លិន​ជះ​ស្អុយ​ពី​ឃ្លុប​ក្រោយ។ អ៊ីចឹង​ហើយ​សមត្ថកិច្ច​ទៅ​បើក​ឃ្លុប​ក្រោយ​ឃើញ​សាកសព​ហ្នឹង​ដាក់​ក្នុង​ឡាន​ផ្កាប់​មុខ​ហ្នឹង យើង​ឃើញ​លលាដ៍​ក្បាល​ពី​ខាង​ក្រោយ​គាត់​បែក បែក​ដោយ​ស្នាម​កាប់ ឬ​វាយ​នឹង​ដំបង​ឈើ។ដោយសារ​សភាព​ហើម​រលួយ​អត់​ឃើញ​មាន​ឈាម​ទេ មាន​តែ​ខ្ទុះ​ផ្ងារ​ឡើង ហើយ​ដាក់​លើ​ដី​បាន​យើង​ឃើញ​ផ្ទៃ​មុខ​ជន​រង​គ្រោះ​ត្រូវ​បាន​វាយ​ទក់​អស់​ផ្ទៃ​មុខ ឡើង​សំប៉ែត​ផ្ទៃ​មុខ​សាកសព»
អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ភ្នាក់ងារ​កងរាជអាវុធហត្ថ​មួយ​រូប មាន​ឋានន្តរសក្ដិ​ជា​ព្រឹន្ទបាលទោ ឈ្មោះ អ៊ាន ប៊ុនហេង ហៅ អេង និង​ភរិយា​ឈ្មោះ វី បម្រុង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៥ កញ្ញា។
សមត្ថកិច្ច​ប៉ូលិស​អះអាង​ថា ការ​ស៊ើប​អង្កេត​រយៈពេល ៤៨​ម៉ោង​លើ​ឃាតកម្ម​នោះ បាន​ចប់​រួចរាល់​ជា​ស្ថាពរ។ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា បាន​សម្រេច​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្តោះអាសន្ន។ មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​ជនសង្ស័យ​មាន​ទោស​កម្រិត​ណា ឬ​គ្មាន​ទោស​នៅ​ឡើយ​ទេ៕

No comments:

Post a Comment

yes