សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

Give our kids a better deal
លោក ប៉ា​រាក់ អូ​បា​ម៉ា និង លោក មី​ត រ៉ុម​ណេ មកពី​គណបក្ស​សារ​ធារ​រដ្ឋ 
ស្ថិតនៅ​លើ​ពិភាក្សា​ដេញដោល​គ្នា​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​​នៅ​ទីក្រុង​Denver​ក្នុង​រដ្ឋ Colorado

មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការពិភាក្សា​ដេញដោល​ដ៏​ខ្លាំង​ទាក់​ទងនឹង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានា​ធិ​តី​អាមេរិកនេះ លោក ប៉ា​រាក់ អូ​បា​ម៉ា ​ប្រធានាធិបតី​អាមេរិក បាន​វាយបក​ត​តប​ទៅ​នឹង​គូ​ប្រជែង​របស់​លោក​វិញ គឺ លោក មី​ត រ៉ុម​ណេ ដែល​មកពី​គណបក្ស​សារ​ធារ​រដ្ឋ កាលពី​ថ្ងៃ​ព្រហស្បតិ៍ និងយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជា​ថ្មី​របស់​គណបក្ស​ប្រជាធិបតេយ្យ​នេះ បាន​សន្យាថា​នឹង​រៀនសូត្រ ពី​បទពិសោធន៍​អតីតកាល​ផងដែរ​។​

​លោក ប៉ា​រាក់ អូ​បា​ម៉ា បាន​ថ្លែង​ទៅកាន់​ការជួបជុំ​នៃ​ក្រុម​អ្នកគាំទ្រ​របស់លោក​ប្រហែល​១២.០០០​នាក់ ថាលោក មី​ត រ៉ុម​ណេ អតីត​អភិបាល​​រដ្ឋ​Massachusetts រូបនេះ មិន​បាន​និយាយ​ការពិត​ទេ​ក្នុង​អំឡុង​ពេល​ពិភាក្សា​ដេញដោល​អស់​រយៈពេល​៩០​នាទី​កាលពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​Denver​ក្នុង​រដ្ឋ Colorado។ នៅ​ក្នុង​ការពិភាក្សា​ដេញដោល​ដ៏​ខ្លាំង​នេះ ក្រុម​អ្នកសង្កេតការណ៍​ភាគច្រើន​បាន​ជឿថា គណបក្ស​សារ​ធារ​រដ្ឋ​នឹង​អាច​ឈ្នះ​ការបោះឆ្នោត​នេះ​។​


​លោក​បា​រ៉ាក់ អូ​បា​ម៉ា បាន​និយាយថា“ នៅពេលដែល ខ្ញុំ​បាន​ឡើង​លើ​វេទិកា​ពិភាក្សា​ដេញដោល​នេះ ខ្ញុំ​បាន​ជួប​បុរស​ម្នាក់​នេះ​ដែល​អះអាង​ថា​​ជា លោក មី​ត រ៉ុម​ណេ ។ ប៉ុន្តែ វា​មិន​អាច​ជា លោក​មី​ត រ៉ុម​ណេ នោះទេពីព្រោះលោក មី​ត រ៉ុម​ណេ ពិត​ប្រាក​នោះបាន​ដើរ​ឃោសនា​​នៅ​ទូទាំង​ប្រទេស​នេះ​កាលពី​ឆ្នាំមុន ដោយ​សន្យា​កាត់​បន្ថយពន្ធ​ចំនួន​៥ លានលានដុល្លារ ដែល​ជា​ការជួយ​ដល់​ពួក​អ្នក​មាន​លុយ​ច្រើន​ទៅ​វិញ​នោះ​​។ បុរស​នេះ​ដែល​បាន​ស្ថិតនៅលើ​វេទិកា​ពិភាក្សា​ដេញដោល​នេះ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នោះ បាន​និយាយថា លោក​មិន​ដឹង​អ្វី​អំពី​បញ្ហា​នេះ​ទេ​”​៕

No comments:

Post a Comment

yes