សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

ស្នងការ នគរបាល ខេត្តស្វាយរៀង ត្រូវបាន ធ្វើការផ្លាស់ប្ដូរ នៅរសៀលថ្ងៃនេះ


ស្វាយរៀង៖ នៅរសៀលថ្ងៃសុក្រ ទី៥ ខែតុលា ឆ្នាំ២០១២នេះ នាសាលប្រជុំឆ្នេរទន្លេ មានរៀបចំពិ ធី ប្រកាស់ផ្ទេរតំណែងស្នងការនគរបាល ខេត្តស្វាយរៀង ក្រោមអធិបតីភាព លោកនាយឧត្តម សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជៀង អំ អភិបាលខេត្តស្វាយរៀង។លោកស្នងការ ប្រាជ រឹម ត្រូវបានផ្លាស់ប្ដូរតំណែង ពីស្នងការនគរបាលខេត្តស្វាយរៀង ឲ្យទៅ ទទួលតំណែង ជាអនុប្រធាននាយកដ្ឋានព្រំដែនគោគ នៃក្រសួមហាផ្ទៃ និងត្រូវបានដំឡើងថានៈ ជាឧត្តមសេនីយ៍ទោ ចំណែកឯតំណែងស្នងការនគរបាល
ខេត្តស្វាយរៀងនេះ នឹងត្រូវជំនួស ដោយលោក កឹង ឃន ដែលជាស្នងការ នគរបាលរង ទទួលបន្ទុកការងាព្រំដែនគោគ នៃស្នងការ ដ្ឋានខេត្តស្វាយរៀង។គួរបញ្ជាក់ថា មានស្រុកកំណើតនៅខេត្តស្វាយរៀង លោក ប្រាជ រឹម បាន ទទួលតំណែងជាស្នងការនគរបាល ខេត្តស្វាយរៀង អស់រយៈពេល ៥ឆ្នាំមកហើយ គឺចាប់ តាំងពី ឆ្នាំ២០០៧មកម្ល៉េះ ហើយមុនពេលដែលលោក មកកាន់ជាស្នងការនគរបាល ខេត្តស្វាយរៀងនេះ លោកគឺជាស្នងការខេត្តឧត្តរមានជ័យ ហើយលោកក៏ធ្លាប់ធ្វើជា ស្នងការរងនគរបាល ខេត្តពោធិសាត់ផងដែរ៕

No comments:

Post a Comment

yes