នៅពេលដែលចំនួនអ្នកមានចំណេះដឹងខាងព័ត៌មានវិទ្យាកាន់តែច្រើននោះគ្រោះថ្នាក់នៃការប្រើប្រាស់អ៊ីនធឺណិតក៏មានកាន់តែច្រើនដូចគ្នាដែរបច្ចុប្បន្ននេះក្រុមហ៊ុន Skype ក៏ចាប់ផ្ដើមមានបញ្ហាដូចក្រុមហ៊ុនដទៃទៀតផងដែរតាមរយៈការវាយលុកពីក្រុម Hacker ។ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង Skype និង VoIP ជាដើម អាចធ្វើឱ្យក្រុមអ្នកលួចព័ត៌មានសម្ងាត់ អាចលួចយកអត្តសញ្ញាណ ទីកន្លែង និងឯកសារសំខាន់ៗ មួយចំនួន របស់អ្នកប្រើប្រាស់បាន ឬក៏អាចលួចលុយរបស់អ្នកដែលមានក្នុង Skype Account បានផងដែរ ដែលករណីនេះ អ្នកត្រូវប្រុងប្រយ័ត្ន។
តាមការសិក្សាមួយ ដែលធ្វើឡើង ដោយក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានពហុបច្ចេកវិទ្យា នៃសាកលវិទ្យាល័យញូវយ៉ក (New York University) បានឱ្យដឹងថា អ្នកលួចព័ត៌មានសម្ងាត់ មិនត្រឹមតែប្រើប្រាស់ Skype ដើម្បីតាមដានពីកន្លែងរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែពួកគេអាចលួចយកឯកសារសំខាន់ៗ បានទោះបីជាអ្នកបាន Block អ្នកដែលអ្នកនិយាយជាមួយ ឬបានប្រើប្រាស់ NAT (Network Address Translation) រួចទៅហើយក្តី។
លោកខេតស៍ រ៉ូសស៍ (Keith Ross) មកពីសាកលវិទ្យាល័យញូវយ៉ក បានឱ្យដឹងថា “ការសិក្សានេះ បានធ្វើឱ្យអ្នកប្រើប្រាស់ Skype រាប់លាននាក់ មានការប្រុងប្រយ័ត្នជាងមុន ពីការតាមដានគំរាមកំហែង និងបោកប្រាស់។
ប៉ុន្តែ ពួកគេបានអះអាងថា បញ្ហាសុវត្ថិភាព នឹងអាចដោះស្រាយបាន ដោយមានការរៀបចំពិធីការ (Protocol) របស់ Skype ឡើងវិញ ដោយ IP address នឹងមិនត្រូវបានបង្ហាញឡើង ដរាបណា ដែលអ្នកប្រើប្រាស់ទទួលការ Call ចូល៕
No comments:
Post a Comment
yes