សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 9, 2012

សម រង្ស៊ី ៖ ខ្ញុំមានការព្រួយបារម្ភក្រោយពីការទីវង្គត់របស់ព្រះបាទ នរោត្តម សីហនុ មានអ្នកនយោបាយខ្លះមិនព្រមធ្វើតាម ព្រះរាជតម្រិះទ្រង់ក្នុងការរួបរួមជាតិ

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព

លោក សម រង្ស៊ី ប្រធានគណបក្ស​ សង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព នាពេលបច្ចុប្បន្នបាន និងកំពុងតែធ្វើតំណើរទៅកាន់ប្រទេសមហាអំណាចមួយចំនួនដើម្បីស្វែងរកកាគាំទ្រចំពោះការវិលត្រឡប់របស់លោកចូលមកកាន់ប្រទេសកម្ពុជាវិញ ក៏ដូចជាការទាមទារឲ្យមានការបោះ ឆ្នោតមួយដែលប្រព្រឹត្តទៅដោសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅឆ្នាំ២០១៣ខាងមុខនេះផងដែរ ។

លោក សម រង្ស៊ី ស្ទើរពេញមួយជីវិតរបស់លោក ការងារដែរសំខាន់ជាងគេគឺការស្វែងរកសេច​ក្តីសុខ និងការរស់នៅប្រកបដោយសិទ្ធិសេរីភាព ក្នុងកំរិតជីវភាពមួយដ៏សមរម្យរបស់ពលរដ្ឋ ដ៏ដូចជាការស្វែងរកការគោរពអធិបតេយ្យភាពរបស់កម្ពុជា ពីសំណាក់ប្រទេសជិតខាងផងដែរ ។ 

លោក សម រង្ស៊ី ត្រូវបានគេមើលឃើញថា ជាមេដឹកនាំមួយរូបដែលពោពេញទៅដោយ​មន​សិការជាតិខ្ពស់ ដែលទាំងអស់នេះគឺប្រៀបបានទៅនិងអ្វីដែលព្រះបាទ នរោត្តម សីហនុ ព្រះ​អង្គបានធ្វើសម្រាប់ប្រទេសជាតិ និងប្រជារាស្រ្តរបស់ទ្រង់ ។


ព្រះបាទ នរោត្តម សីហនុ ក្នុងព្រះរាជកិច្ចរបស់ទ្រង់ ព្រះអង្គបានធ្វើការទាមទារនូវឯករាជ្យ​ជាតិ និងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិគ្នាទៅវិញទៅមកជូនជាតិ ប្រជារាស្រ្តយ៉ាងធំធេង នៅក្នុងការព្រមព្រៀងចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។ 

ជាមួយគ្នានោះព្រះអង្គនៅមានស្នាព្រះហស្ថជាច្រើនទៀត សម្រាប់បន្សល់ទុកជូនប្រជា​រា​ស្រ្ត និងប្រទេសជាតិរបស់ព្រះអង្គ ។

ជាមួយគ្នានោះផងដែរ នៅក្នុងពិធីបុណ្យចំរើនព្រះជន្មរបស់ទ្រង់កាលពីឆ្នាំទៅ ព្រះអង្គក៏បាន ធ្វើការអំពាវនាវឲ្យខ្មែរ និងខ្មែរចេះស្រលាញ់ និងសាមគ្គីគ្នាជាធ្លុងមួយផងដែរ ជាប្រយោជន៏ ដើម្បីជាតិរស់ និងគង់វង្សស្ថិតស្ថេរជាដ៏រាបតរៀងទៅ ។

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ នៅក្នុងដំណើរបំពេញបេសកកម្មការងារ​របស់​លោកនៅលើទឹកដីសហរដ្ឋអាមេរិក លោក បានមានប្រសាសន៏ជំរាបជូនប្រជាពលរដ្ឋ​ខ្មែ​រ​ដែលជាអ្នកគាំទ្រនៅទីនោះឲ្យដឹងថា ការយាងចូលទីវង្គតរបស់ព្រះករុណាព្រះ បាទនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ គឺជាការបាត់បង់ក្សត្រខ្មែរមួយព្រះអង្គដ៏ឆ្នើម ក្នុងការបំពេញ​ព្រះ​រាជកិច្ចគ្រប់យ៉ាងដើម្បីជាតិ មាតុភូមិ និងប្រជារាស្រ្តរបស់ទ្រង់ ដែលស្នា​ព្រះហស្ថរបស់ព្រះអង្គ​ទាំងអស់នេះគឺយើងមិនត្រូវបំភ្លេចឡើយ ជាងនេះទៅទៀតយើងក៏​មិន​ត្រូវភ្លេចផងដែរនូវ​ព្រះ​រាជបន្ទូលរបស់ទ្រង់ ឲ្យយើងជាខ្មែរចេះស្រលាញ់គ្នា និងរួបរួមគ្នា មានការអត់ឪនឲ្យគ្នា មាន​ការ​ផ្សះផ្សាជាតិ រួបរួមជាតិ ពង្រឹងឯកភាពជាតិ ដើម្បីធានាបូរណភាពទឹកដីប្រទេសយើង និង​អធិបតេយ្យភាពជាតិ ឯករាជ្យភាព កុំឲ្យបរទេសគេមើលងាយ និងឈ្លានពានប្រទេស​របស់​យើង ក្នុងការធ្វើឲ្យខ្មែរមានភាពថ្លៃថ្នូរ ។

អ្វីដែលជាព្រះរាជបណ្តាំ និងព្រះរាជតម្រិះរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ទាំងអស់ខាងលើនេះហើយ លោកចង់ឲ្យខ្មែរទាំងអស់ចងចាំជានិច្ច ។ ប៉ុន្តែក្នុងនោះ លោកក៏មានការព្រួយបានរម្ភខ្លះផងដែរ នៅបន្ទាប់ពីព្រះបាទ នរោត្តម សីហនុ ព្រះវរាជបិតា ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពជាតិខ្មែរ ព្រះអង្គយាងចូលទីវង្គត់ទៅនេះ ក្រែងមាន អ្នកខ្លះភ្លេចពាក្យបណ្តាំរបស់ព្រះអង្គ ហើយបែរជាចង់ទៅបង្កើតរឿងផ្សេងៗ និងរករឿងខ្មែរគ្នា ឯង ឬបន្តការគាបបង្កត់ ជិះជាន់មកលើប្រជាពលរដ្ឋ ដែលនិងធ្វើឲ្យមានការបែកបាក់គ្នា ការ តវ៉ាតទល់គ្នាឥតឈប់ឈរ កាន់តែធ្ងន់ធ្ងរទៅៗ និងខ្លាំងឡើងៗ ដែលទាំងអស់នេះ​ហើយធ្វើ​ឲ្យ​លោកមានក្តីព្រួយបារម្ភជាខ្លាំងនោះ ។

ជាមួយគ្នានោះជាថ្មីម្តងទៀតលោក សម រង្ស៊ី ក៏បានធ្វើការអំពាវនាវម្តងទៀតផងដែរថា នៅ​ក្នុង​ឪកាលនៃការយាងចូលព្រះទីវង្គត់របស់ព្រះបាទនរោត្តម សីហនុ ខ្មែរទាំងអស់គួតែរួប​រួម​គ្នា ដើម្បីយើងគិតអ្វីដែលជាផលប្រយោជន៏របស់ជាតិ និងគោរពតាមព្រះរាជតម្រិះរបស់
សម្តេច​ព្រះនរោត្តម សីហនុ ដែលយើងចាត់ទុកកាលដែលព្រះអង្គនៅមានព្រះជន្មជាព្រះបិតា ជាតិ ក្នុងនោះលោកក៏សូមជំរាបជូនផងដែរថា គណបក្ស សង្គ្រោះជាតិ គឺដង្ហែរតាមព្រះរាជ​តម្រិះរបស់ព្រះអង្គឥតងាករ៉េ និងចងចាំជានិច្ចចំពោះវីរភាពរបស់ទ្រង់ និងស្នាមព្រះហស្ថរបស់ ព្រះអង្គជាច្រើនផ្សេងទៀតដែលព្រះអង្គធ្វើដើម្បីជាតិ និងប្រជាពលរដ្ឋនោះ ។

លោក សម រង្ស៊ី បានថ្លែងបន្តទៀតផងដែរថា ជាមួយគ្នានោះលោកក៏មានសង្ឃឹមផងដែរ នៅ ពេលបន្តិចទៀតនេះ ខ្មែរពិតជាអាចអង្គុយទល់មុខគ្នា ដើម្បីជជែកពីបញ្ហាជាតិជាមួយគ្នា ហើយ​លោកនិងមានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ដែល ក្នុងនោះកាតព្វកិច្ចដំបូងគេបំផុតគឺលោក និងមកចូលគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបាទ នរោត្តម សីហនុ ជាដំបូង ពីព្រោះព្រះអង្គមានមហាទិការគុណចំពោះរូបលោក និងក្រុម​គ្រួ​សារយ៉ាងធំធេង ជាមួយគ្នានោះជីវិតនយោបាយរបស់លោកមានមកដល់សព្វថ្ងៃនេះ ក៏បាន​ការប្រៀសប្រណី និងការបង្ហាត់បង្ហាញពីព្រះករុណាព្រះបាទនរោត្តម សីហនុ ផងដែរ ។

លោក សម រង្ស៊ី ប្រធានគណបក្ស សង្រោះជាតិ បានបន្តទៀតផងដែរថា ជាការឆ្លើយតប តាម អ្វីដែលជាការចង់បានរបស់ព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៅពេល នេះអ្នកប្រជាធិបតេយ្យបានរួមគ្នាជាធ្លុងមួយហើយ នោះគឺការរួមបញ្ចូលគ្នាជាសម្លេងតែមួយ រវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ នៅ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយបានបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូច ជាគណបក្ស សង្គ្រោះជាតិ នេះផងដែរ ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ដែលកម្លាំងគណបក្ស សង្គ្រោះជាតិ គឺជាចលកមួយដ៏សំខាន់សម្រាប់នាំមកនូវលទ្ធិប្រជាធិប​តេយ្យ និងការរស់នៅក្នុងជីវភាពមួយដ៏សមរម្យរបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកនាំ​ប្រទេស​ធ្វើឲ្យជាតិមានការរីកចំរើនជឿនលឿនផងដែរ ព្រោះនៅក្នុងជួរគណកប្ស សង្គ្រោះជាតិ មាន​ឥស្សជននយោបាយឆ្នើមៗជាច្រើនរូប ដែលជាអ្នកចាស់ទុំខាងផ្នែកនយោបាយ និងមាន​បទ​ពិសោធន៏ខ្ពស់ក្នុងការដឹកនាំប្រទេសជាតិតាមបែបប្រជាធិបតេយ្យ ។

លោក សម រង្ស៊ី បានមានប្រសាសន៏បន្តទៀតផងដែរថា នៅក្រោយការបង្កើតឡើងគណបក្ស សង្គ្រោះជាតិ មិនត្រឹមតែប្រជាពលរដ្ឋខ្មែរនោះទេដែលបានសំដែងការអបអរសាទរ សូម្បីតែ​អន្តរជាតិក៏បានសម្តែងការគាំទ្រផងដែរ ដែលឥឡូវនេះប្រជាពលរដ្ឋជាច្រើនបានមកចូល​រួម​ជាមួយនិងគណបក្ស សង្គ្រោះជាតិ ក្នុងនោះមានទាំងសមាជិករបស់គណបក្ស ដែលកំពុង​តែ​កាន់អំនាចសព្វថ្ងៃផង ព្រោះពូកគាត់អស់ជំនឿលើការដឹកនាំរបស់គណបក្សកាន់អំណាចសព្វ​ថ្ងៃទៀតហើយ ដែលការដឹកនាំអស់រយៈពេលជាង៣០ឆ្នាំរបស់គណបក្សកាន់អំណាចមក​នេះ​មិនបានផ្តល់អ្វីជាការកត់សម្គាល់សម្រាប់ជូនដល់ពួកគាត់ដែលជាប្រជាពលរដ្ឋនោះទេ ។ តែ​ក្នុងនោះផ្ទុយទៅវិញ គណបក្សកាន់អំនាច ក្រុមគ្រួសារ និងបក្ខពួក ពួកគេកាន់តែមាន​ឡើងៗ ។

លោក សម រង្ស៊ី បានមានប្រសាន៏បន្តទៀតផងដែរថា ក្នុងនោះប្រជាពលរដ្ឋដែលកាលពីមុន ពួកគាត់ធ្លាប់តែអស់សង្ឃឹម តែឥឡូវនេះពួកគាត់បានសម្តែងការរីករាយជាមួយនិងគណបក្ស សង្គ្រោះជាតិ ហើយពួកគាត់បានដាក់ការទុកចិត្តមកលើគណបក្ស សង្គ្រោះជាតិ ។ ក្នុងនោះ ប្រទេសជាច្រើនដែលរូបលោកបានអញ្ជើញទៅ ដែលមានប្រជាពលរដ្ឋខ្មែររស់នៅគឺពួកគេ​បាន​សម្តែងការសាទរយ៉ាងខ្លាំងចំពោះវត្តមានរបស់គណបក្ស សង្គ្រោះជាតិ នៅក្នុងឆាក​នយោបាយប្រទេសកម្ពុជា ហើយសន្ទុះនេះខ្លាំងជាងពេលណាៗទៅទៀត ដែលកាលពីឆ្នាំ១៩ ៩៣ ក៏សន្ទុះនោះ មិនដល់សន្ទុះ និងទឹកចិត្តរបស់ប្រជាពលរដ្ឋដែលបានគាំទ្រគណបក្ស សង្គ្រោះ​ជាតិនៅពេលនេះផងដែរ ។ លោកថា សូមបងប្អូនសង្ឃឹមចុះគណបក្ស សង្គ្រោះជាតិ នៅឆ្នាំ២០១៣ និងទទួលបានជ័យជំនះលើការបោះឆ្នោតជាក់ជាមិនខាន ព្រោះនេះគឺជាចរន្ត ឈ្នះហើយ ។
ដូចនេះនៅឆ្នាំ២០១៣ គណបក្ស សង្គ្រោះជាតិ និងទទួលបានជ័យជំនះលើការបោះឆ្នោតមួយ រយភាគរយយ៉ាងពិតប្រាកដ ព្រោះស្មារតីពលរដ្ឋខ្មែរឆ្នាំ១៩៩៣​បានក្រោកឡើង​តស៊ូទាំង​អស់​គ្នាជាថ្មីម្តងទៀតហើយ ។ ជ័យយោគណបក្ស សង្គ្រោះជាតិ !!!


No comments:

Post a Comment

yes