លោក កឹម សុខា អនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
គណបក្សប្រជាជនកាន់អំណាចដែលមានលោក ហ៊ុន សែន
ជានាយករដ្ឋមន្រ្តី បាននិងកំពុង តែបើកដៃយ៉ាងខ្លាំងឲ្យជនអន្តោប្រវេសន៏យួនខុសច្បាប់ហូរចូលមកកាន់តែច្រើនឡើងពីមួយ
ថ្ងៃទៅមួយថ្ងៃ ។
លំហូរចូលនៃជនអន្តោប្រវេសន៏យួនខុសច្បាប់ទាំងនោះ
គឺជាការព្រួយបារម្ភខ្លាំងបំផុតរបស់ប្រជាពលរដ្ឋខ្មែរ ព្រោះពួកអន្តោប្រវេសន៏ទាំងនោះមិនត្រឹមតែចូលមកដណ្តើមការងារខ្មែរ
ធ្វើប៉ុណ្ណោះទេ ថែមទាំងបានបំផ្លាញទ្រព្យសម្បត្តិធនធានធម្មជាតិដ៏មានតម្លៃរបស់ខ្មែរអស់ជា
ច្រើនផ្សេងទៀត ដូចយើងបានឃើញនាពេលបច្ចុប្បន្ននេះស្រាប់ ។
រដ្ឋាភិបាលក្រុងភ្នំពេញរបស់លោក ហ៊ុន សែន
មិនបានចាត់វិធានការចំពោះជនអន្តោប្រវេសន៏ យួននេះឡើយ
តែផ្ទុយទៅវិញមានតែគាំពារយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ក្នុងនោះលោក ហ៊ុន សែន
ថែមទាំងរកកន្លែងឲ្យជនជាតិយួនទាំងនោះបានរស់នៅស្រួលជាងប្រជាពលរដ្ឋខ្មែរ ទៅទៀត ។
មិនតែប៉ុណ្ណោះលោក ហ៊ុន សែន បានធ្វើការសម្បទានដីសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន យួនទាំងនោះយ៉ាងច្រើនសន្ទឹកសន្ទាប់ថែមទៀត
ដែលមានរយៈពេលរហូតដល់ទៅ៩៩ឆ្នាំ ។
ដោយសារតែមើលឃើញពីបញ្ហាគ្រោះថ្នាក់របស់ប្រទេសកម្ពុជាបែបនេះហើយ
គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានសម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយ
ដោយបាន បង្កើតគណបក្ស សង្គ្រោះជាតិ
ដើម្បីចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ ជាមួយនិងគណបក្សប្រជាជន
ដែលកំពុងតែកាន់អំណាចសព្វថ្ងៃ ។ ព្រោះមានតែគណបក្ស សង្គ្រោះជាតិ
តែមួយគត់ដែលអាចសង្គ្រោះប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរចេញពីកណ្តាប់ដៃនៃការគ្រប់គ្រងរបស់គណបក្សប្រជាជនលោក
ហ៊ុន សែន បាន ។
លោក កឹម សុខា អនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ក៏ដូចជាអនុប្រធានគណបក្ស សង្គ្រោះជាតិ ទៅថ្ងៃខាងមុខ លោកបានមានប្រសាសន៏ឲ្យដឹងជុំវិញទៅនិងបញ្ហានសការ
បង្រួបបង្រួមគណបក្ស សម រង្ស៊ី ជាមួយនិងគណបក្ស សិទ្ធិមនុស្ស ក៏ដូចជាការហូរចូលនៃជន
អន្តោប្រវេសន៏យួនទាំងនេះឲ្យដឹងថា ការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺជាប្រវត្តិសាស្រ្តមួយ ដើម្បីផ្តល់សេចក្តីសង្ឃឹមជូនដល់ជាតិ
និងប្រជាពលរដ្ឋរបស់យើង ព្រោះដោយសារតែយើងបានឃើញទាំងអស់គ្នាហើយថា កន្លងមកប្រទេសកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនអស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ
បញ្ហាជាតិធំៗគឺពួកគេមិនអាចដោះស្រាយបានឡើយ ។ ប៉ុន្តែ លោកក៏មិនបានមានន័យថាគណបក្សមួយនេះ
ធ្វើអ្វីមិនបានទាំងអស់នោះឡើយគឺធ្វើបានមួយចំនួនដែរ ក៏ប៉ុន្តែបញ្ហាធំៗរបស់ជាតិ គឺពួកគេមិនអាចធ្វើបានឡើយ
។
លោក កឹម សុខា បានបន្ថែមបន្តទៀតផងដែរថា
ក្នុងនោះយើងសូមលើកយកបញ្ហាមួយចំនួន តែប៉ុណ្ណោះដូចជា បញ្ហាអធិបតេយ្យភាពបូរណភាពទឹកដី
និងការដឹកនាំប្រទេសដែលគ្មានប្រជាធិបតេយ្យ ដែលសូម្បីតែកំរិតជីវភាពរបស់ប្រជាពលរដ្ឋក៏នៅតែក្រីក្រដដែល
នេះលោកសូមលើកយកតែមួយចំណុចប៉ុណ្ណោះមកធ្វើការជំរាបជូនបងប្អូនប្រជាពលរដ្ឋយើង ដែលលោកបានឃើញជារៀងរាល់ថ្ងៃ
។ ដែលទាំងអស់នេះហើយ គឺជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជារបស់យើង
ហើយក្នុងនោះប្រសិនបើយើងនៅតែបណ្តោយទុកឲ្យគណបក្សកាន់អំណាចសព្វថ្ងៃនេះនៅតែបន្តដឹកនាំប្រទេសតទៅទៀត
នោះមិនយូរឡើយប្រទេសជាតិរបស់ យើងនិងវិនាសមហន្តរាយជាក់ជាមិនខាន ។
អនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោក កឹម សុខា
បានបន្តទៀតផងដែរថា ដូច នេះយើងដែលជាអ្នកស្នេហាជាតិ មិនត្រូវនៅសង្ងំទៀតឡើយ
ព្រោះប្រទេសនេះក៏ជាប្រទេស របស់យើងដែរ គឺយើងត្រូវតែរកមធ្យោបាយដោះស្រាយនូវបញ្ហាទាំងអស់នេះ
។
លោក កឹម សុខា បានបន្តទៀតថា
មួយវិញទៀតបើយើងនិយាយពីបញ្ហាជនអន្តោប្រ
វេសន៏វិញ គឺរដ្ឋាភិបាលសព្វថ្ងៃ បាននិងកំពុងតែបើកដៃឲ្យជនអន្តោប្រវេសន៏យួនខុសច្បាប់ទាំងនោះ
ហូរចូលកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ ហើយគ្មានចំណាត់ការយកច្បាប់អន្តោប្រវេសន៏មកអនុវត្តន៏ឡើយ
គឺយើងមិនដែលឃើញរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចាប់ជនជាតិយួនទាំងនោះ ទៅស្រុកគេវិញទេ ។
តែក្នុងនោះយើងមើលឃើញថា ចំពោះជនជាតិ
សៀមចំនួន៧នាក់ដែលចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ គឺរដ្ឋាភិបាលបានយកច្បាប់អន្តោប្រវេសន៏មកអនុវត្តន៏បានយ៉ាងល្អ
ត្រង់ចំណុចនេះលោកសូមគាំទ្រ ។ ជាមួយគ្នានោះលោក កឹម សុខា
បានមានប្រសាសន៏ឲ្យដឹងបន្តទៀតថា ហេតុអីបានជារដ្ឋាភិបាលសព្វថ្ងៃមើលឃើញតែមួយចំហៀង
ហើយយកច្បាប់អន្តោប្រវេសន៏មកអនុវត្តន៏តែម្ខាងបែបនេះ ហើយរឿងនេះមិនមែនជារឿងលេងសើចឡើយ
។
លោក កឹម សុខា បានបន្តទៀត ប្រវត្តិសាស្រ្តជាមេរៀន
និងបានប្រាប់យើងឲ្យដឹងរួចហើយថា កាលនោះក្នុងអំឡុងឆ្នាំ១៩២៣ស្តេចយួនបានមកខ្ចីដីស្តេចខ្មែរយើង
ពេលនោះស្តេចខ្មែរព្រះបាទ ជ័យជេដ្ឋាទី២ ព្រះអង្គមានប្រពន្ធជាជនជាតិយួន
ហើយយួនគេបានមកខ្ចីដីខ្មែរនៅ កម្ពុជាក្រោមតែ៥ឆ្នាំទេ ដើម្បីធ្វើទីតាំងសម្រាប់ហាត់ទ័ពទប់ទល់ជាមួយនិងចិន
។ ក្នុងនោះយកដីល្បាប់ទន្លេមេគង្គរបស់យើងបង្ករបង្កើនផលស្រូវអង្ករយកទៅផ្គត់ផ្គង់នៅសមរភូមិមុខ
។
លោកបន្តទៀតផងដែរថា យួនខ្ចីយើងតែ៥ឆ្នាំទេ
រហូតដល់សង្គមនិយមបារាំង ដែលបារាំង មុននិងដកទៅវិញឆ្នាំ១៩៤៩ បារាំងក៏បានកាត់ដីខ្មែរនៅកម្ពុជាក្រោមឲ្យទៅយួនតែម្តង
មូលហេតុបណ្តាលមកពីយួនបានកែនប្រជាជនរបស់គេមកនៅទឹកដីកម្ពុជាក្រោម កាន់តែច្រើនឡើងៗ
ដែលនៅកម្ពុជាក្រោមខេត្តខ្មែររបស់យើងចំនួន២១ត្រូវបានទៅលើយួនដោយទទេៗ
នេះខ្ចីតែ៥ឆ្នាំទេយួនយកបាត់ ចុះទំរាំខ្ចីចំនួន៩៩ឆ្នាំតាមរបៀបសម្បទានសេដ្ឋកិច្ច
ដែលធ្វើយ៉ាងព្រោងព្រាតនោះប្រទេសជាតិរបស់យើងនិងទៅជាយ៉ាងណាទៅ ។
លោក កឹម សុខា បានបន្តទៀតផងដែរថា
ក្នុងនោះមិនត្រឹមតែឲ្យដីគេទេ ឲ្យគេចូលមកទៀត គឺមិនដែនហ៊ានបញ្ជូនទៅវិញឡើយ ។ ហើយបញ្ហាទឹកដី
ព្រំដែន នេះប្រជាពលរដ្ឋស្រែកថ្ងូរ ជារៀងរាល់ថ្ងៃថាយួនមកបោះបង្គោលនៅលើដីស្រែរបស់គាត់
ធ្វើឲ្យប៉ះដីស្រែ ចំការរបស់ពួក គាត់យ៉ាងធ្ងន់ធ្ងរ មិនហ៊ានមាត់មួយម៉ាត់ជាមួយយួនសោះ
។ ស្រាប់តែលោក សម រង្ស៊ី ចេញ មុខអន្តរាគមន៏ជួយប្រជាពលរដ្ឋ បែជាមកចោទចាប់និងដាក់ទោសលោក
សម រង្ស៊ី ឲ្យជាប់ពន្ធនាគាររាប់សិបឆ្នាំទៅវិញ
រឿងនេះវាអយុត្តិធម៌ខ្លាំងណាស់សម្រាប់លោក សម រង្ស៊ី និងប្រជាពលរដ្ឋខ្មែរ ។ ទាំងអស់នេះហើយគឺយើងគ្មានជំនឿថា
គណបក្សកាន់អំណាចអាចដោះស្រាយបញ្ហាជាតិធំៗបានទេ ជាពិសេសបញ្ហាអធិបតេយ្យភាព
បូរណភាពទឹកដីរបស់យើង ។
ដូចនេះប្រសិនបើយើងបណ្តោយឲ្យគាត់នៅកាន់អំណាចបន្តទៅទៀត
យួនចូលស្រុកកាន់តែច្រើនឡើងៗបន្ថែមទៀតជាក់ជាមិនខានឡើយ
ដែលធ្វើឲ្យទ្រព្យសម្បតិ្តខ្មែនិងរលាយហិនហោចជាក់ជាមិនខាន ។ ដូចនេះយើងជាខ្មែរ ដែលស្នេហាជាតិ
មិននៅសំងំស្ងៀមឲ្យអ្នកកាន់អំនាចសព្វថ្ងៃធ្វើអ្វីៗស្រេចតែអំពើចិត្តទៀតបានឡើយ ។
យ៉ាងនេះហើយ បានជាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស សម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយ
ដើម្បីធ្វើការប្រគួប្រជែងជាមួយនិងគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ដើម្បីសង្គ្រោះប្រទេសជាតិចេញពីរណ្តៅមាត់ជ្រោះមរណនេះមកវិញ
។
ដូចនេះមានតែគណបក្ស សង្គ្រោះជាតិ
តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការសង្គ្រោះប្រទេសកម្ពុជា
ដើម្បីកុំឲ្យក្លាយទៅជាកម្ពុជាក្រោមទីពីរ ។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមជាមួយនិងគណបក្ស
សង្គ្រោះជាតិ ឲ្យបានច្រើនឡើងបន្ថែមទៀត ដើម្បីជ័យជំនះរបស់យើងទាំងអស់គ្នានៅឆ្នាំ២០១៣ខាងមុខ
៕
No comments:
Post a Comment
yes