សៀមរាបៈនាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំការពារជាតិអាស៊ានក្រៅផ្លូវការ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះថា រដ្ឋមន្ត្រីការពារអាស៊ានទាំងអស់ត្រូវពុះពារ និងដោះស្រាយបញ្ហាសន្តិសុខ ដែលជាកត្តាមូលដ្ឋានក្នុងការពង្រឹងការអភិវឌ្ឍន៍ក្នុងតំបន់។
លោកទៀ បាញ់បានមានប្រសាសន៍ថា បញ្ហាសន្តិសុខដែលកំពុងកើតឡើង ដូចជាបញ្ហាសន្តិសុខលំហរសមុទ្រ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ឬឧក្រិដ្ឋកម្មគ្រឿង ញៀនជាដើម ត្រូវតែពុះពារនូវឧបសគ្គទាំងនេះ។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា ក្នុងតំបន់អាស៊ានទាំងមូលកំពុងតែមានសុខដុមរម្យនា គួរជាទី ពេញចិត្ត ក៏ប៉ុន្តែ «យើងពុំអាចមើលរំលង ភាពប្រឈមណាមួយឡើយ និងត្រូវពិគ្រោះយោបល់គ្នា ដាក់ចេញនូវផែនការណ៍សកម្មភាព និងទស្សនទានថ្មីៗ សំដៅកសាងសហគមន៍ នយោបាយ សន្ដិសុខអាស៊ាន ក៏ដូចជាកសាងសហគមន៍អាស៊ាន ឆ្នាំ២០១៥»។
លោកទៀ បាញ់បានបន្តទៀតថា អាស៊ានត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ មជ្ឈត្តកម្ម ដែលជាកត្តា សំខាន់ចាំបាច់បំផុតសម្រាប់រក្សាឲ្យបានគង់វង្ស នូវសន្តិសុខអាស៊ាន ជាពិសេសប្រកាន់យកគោលការណ៍ សន្តិសុខបែបសហប្រតិបត្តិការ ជាជាងសន្តិសុខបែបប្រកួតប្រជែង។
No comments:
Post a Comment
yes