ភ្នំពេញៈ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃចន្ទ ទី១៩ ឆ្នាំ ២០១២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំអាមេរិក អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីខាងកើត និងកិច្ចប្រជុំទាក់ទងដទៃទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតអាមេរិកប្រចាំកម្ពុជា។
សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ដែរថា លោកស្រី Hillary Rodham Clinton រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងអមដំណើរលោកប្រធានាធិបតី ហើយលោកប្រធានាធិបតីនឹងចាកចេញពីទីក្រុងភ្នំពេញ នៅថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០១២។
សារព័ត៌មានក្នុងស្រុកមួយចំនួន ធ្លាប់បានរាយការណ៍ថា លោកបារ៉ាក់ អូបាម៉ា ក៏នឹងជួបពិភាក្សាទ្វេភាគី ជាមួយនឹងលោកនាយករដ្ឋ មន្ត្រីហ៊ុន សែនមុនកិច្ចប្រជុំផងដែរ។
ក្នុងការជួបប្រជុំទ្វេភាគី ត្រូវបានលោកហោ ណាំហុង ប្រមុខការទូតកម្ពុជានិងជារដ្ឋមន្ត្រីការបរទេស បានលើកឡើងក្នុងសន្និសិទ្ធកាសែតមួយការម្សិលមិញថា ជាជំនួបដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក។
No comments:
Post a Comment
yes