ច្រើនឆ្នាំមកហើយដែលប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកប៉ោយប៉ែតបានអនុវត្ដន៍យុទ្ធសាស្ដ្រដដែលៗក្នុងការរក្សាទុកក្រុមឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញគេចពន្ធ ជាពិសេសក្រុមឈ្មួញដែលប្រើប្រាស់រថ យន្ដទំនើបៗដឹកជញ្ជូនហ្គាសគេចពន្ធមកពីស្រុកសៀមដូចគេហែកឋិនដែលរូបភាពអស់ទាំងនេះមិនអាចលាក់បាំងពីក្រសែភ្នែករបស់ លោក ឈួន ហៃ ជាមេគយច្រកប៉ោយប៉ែតបានទេ ហើយរឿងដែលមិនមានការបង្ក្រាបច្បាស់ ណាស់ដែលថា អាចមានការពាក់ ព័ន្ធនឹងបញ្ហាផលប្រយោជន៍ ហើយមើលទៅ ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា ក្នុងមួយថ្ងៃៗរថយន្ដទំនើបៗសេរីឡុចស៊ីស ឡង់គ្រីស័រ និងធុនត្រា បានតម្រង់ ជួរគ្នាឆ្លងកាត់ច្រកព្រំដែនប៉ោយ ប៉ែតចូលក្នុងទឹកដីសៀមដើម្បី ដឹកជញ្ជូនហ្គាសគេចពន្ធមកចែក ចាយយ៉ាងអនាធិបតេយ្យនៅលើទឹកដីប៉ោយប៉ែតយ៉ាងរលូនល្អគេ មិនដែលឃើញជំនាញគយ និងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបឱ្យមានប្រសិទ្ធភាពនោះទេ ។ មានការបញ្ជាក់ផងដែរថា រថយន្ដទំនើបៗដែលចូលទៅដឹកហ្គាសគេចពន្ធពីស្រុកសៀមដូចគេហែកឋិននោះសុទ្ធតែជារបស់ឈ្មួញធំៗហើយមានការបង់លុយជាប់ជាប្រចាំឱ្យជំនាញ គយនិងសមត្ថកិច្ចពាក់ព័ន្ធទើបជំនួញរកស៊ីទំនិញគេចពន្ធរបស់ពួកគេចេះតែរលូនល្អប្រមូលបានប្រាក់ចំណេញច្រើន សន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ ។
តាំងពីច្រករបៀងរហូតដល់ច្រកអន្ដរជាតិប៉ោយប៉ែត គេសង្កេតឃើញជំនាញគយដាក់ពង្រាយភ្នាក់ងាររបស់ខ្លួនឱ្យចាំប្រមូលលុយពីការដឹកជញ្ជូនទំនិញ គេចពន្ធក៏ដូចជាទំនិញខុសច្បាប់មកពីស្រុកសៀមហើយប្រជា ពលរដ្ឋតូចតាចដែលប្រកបរបរអូសរទេះដឹកទំនិញគ្រាន់បានកម្រៃ ពលកម្មយកមកចិញ្ចឹមក្រពះត្រូវបានជំនាញគយគាបសង្កត់បង្ខំឱ្យបង់ប្រាក់តាមតែទំនើងចិត្ដគ្មានករណីយោគយល់អ្វីទេ ។ លោក ឈួន ហៃ បានប្រើស្ទីលចាស់របស់លោក ជួប អេន ក្នុងការអភិវឌ្ឍ ហោប៉ៅផ្ទាល់ខ្លួនអត់ខុសត្រង់ណាទេ រហូតដល់ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា សម័យលោក ឈួន ហៃ មានអំពើគាបជំរិតក្រុមកម្មករអូសរទេះ និងឈ្មួញតូចតាចខ្លាំងជាងសម័យ លោក ជួប អេន ទៅទៀតគឺអ្វីៗ នៅតែគ្មានដំណោះស្រាយ ។
លោក ឈួន ហៃ ក៏ដូចជាអនុប្រធានរបស់គាត់ម្នាក់ទៀតធ្លាប់ត្រូវបានតំណាងក្រុមហ៊ុនធំៗប្ដឹងចោទ ប្រកាន់ពីការបង្កើតការិយាធិបតេយ្យឱ្យមានការបង់ប្រាក់ក្រៅផ្លូវការ ដែលជាអំពើពុករលួយគួរឱ្យស្អប់ខ្ពើមបំផុត ប៉ុន្ដែមកដល់ម៉ោងនេះគេមិនទាន់ឃើញមាន ចំណាត់ការណាមួយពីអគ្គនាយកគយ និងរដ្ឋាករ ក្នុងការដកបញ្ឈរ ជើងមន្ដ្រីគយខិលខូចពុករលួយជាការព្រមានចំពោះមន្ដ្រីខិលខូច ដទៃទៀតឱ្យដកខ្លួនចេញពីអំពើល្មើសច្បាប់នោះ ទេ ។ ប្រជាពលរដ្ឋក្រីក្របានទទូចសុំឱ្យថ្នាក់លើ ជាពិសេសលោក ឱម យ៉ិនទៀង យកចិត្ដទុកដាក់ជំរុញឱ្យមានការស៊ើបអង្កេតលើកំហុសឆ្គងរបស់ថ្នាក់ដឹកនាំគយ នៅច្រកប៉ោយប៉ែតឱ្យបានស៊ីជម្រៅ ព្រោះវាជាផ្នែកមួយអាច ជួយបង្កើនចំណូលថវិកាជាតិផងដែរដូចដែលលោក ឱម យ៉ិនទៀង ធ្លាប់បានរំលឹករួចហើយថា ខេត្ដបន្ទាយមាន ជ័យ ត្រូវធ្វើជាគំរូល្អមុនគេក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ។
គេកំពុងតាមដានយ៉ាងយកចិត្ដទុកដាក់ថាតើលោក ឈួន ហៃ បន្ដដឹកនាំការងារតាមរបៀបជិះសេះលែង ដៃធ្វើឱ្យខាតបង់ចំណូលថវិកាជាតិដល់ពេលណាទៀត ព្រោះភាពអសកម្ម និងអំពើពុករលួយដែលគាត់បានប្រព្រឹត្ដត្រូវបានបែកធ្លាយជាសាធារណៈ ។ លោក ឈួន ហៃ ដែលជាមន្ដ្រីជំនិតរបស់លោក ជួប អេន មិន ដែលខ្វល់ខ្វាយអ្វីទេ ពីការពង្រឹងចំណូលក្នុងស្រុក ឬការបង្កើនចំ ណូលថវិកាជាតិតាមរយៈការលុបបំបាត់អំពើរត់ពន្ធទំនិញខុស ច្បាប់ដូចដែលលោក ជួប អេន ធ្លាប់បានប្រព្រឹត្ដកន្លងមក គឺត្រូវប្រមូលលុយច្រកហោប៉ៅទុកសម្រាប់អភិវឌ្ឍន៍មុខតំណែងនៅថ្ងៃខាងមុខ ។ ដោយសារថាបើ មានលុយអាចទប់តំណែងរបស់ខ្លួនមិនឱ្យរង្គោះរង្គើហើយការ អនុវត្ដជាក់ស្ដែងរបស់លោក ឈួន ហៃ ដែលកំពុងរក្សាទុកក្រុមឈ្មួញ ធំៗជាប្រយោជន៍ឆ្នាំងបាយត្រូវគេរិះគន់ថា ជាការរៀនសូត្រតាមលោក ជួប អេន ដោយផ្គើនបំ ផុតទៅនឹងចំណាត់ការរបស់លោក ឱម យ៉ិនទៀង ដែលកំពុងតែ លុបបំបាត់អំពើពុករលួយ ៕
No comments:
Post a Comment
yes