សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 18, 2012

ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ និង​ការវិលត្រឡប់​របស់​ស​ម​រង្ស៊ី​ជា​ប្រធានបទ​សំខាន់បំផុត​អំឡុង​ជំនួប​កំពូល​អាស៊ាន​ និង​ដៃគូ​ ​

លោក សម រង្ស៊ី ប្រធានគណបក្ស​ សង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព
ដើម្បី​ធានា​ឱ្យ​ដំណើរការ​បោះឆ្នោត​ក្នុងប្រទេស​កម្ពុជា​ប្រ​ព្រឹ​ត្ដទៅ​ដោយ​ភាពសេរី និង​យុត្ដិធម៌​គួរឱ្យ​ជឿ​ទុក​ចិ​ត្ដ​ទាមទារ​ឱ្យមាន​ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ជា​ពិ​សេ​ស​​កា​រ​បើក​ច្រក​ឱ្យ​លោក សម រង្ស៊ី វិល​មក​ចូលរួម​​ប្រ​កួ​ត​ប្រជែង​ក្នុងការ​បោះឆ្នោត​ដោយផ្ទាល់ ។ បើ​ទោះ​បី​ជា​​ពេល​នេះ​ក្រុម​អ្នកកាន់អំណាច​បាន​ព្យាយាម​តាម​គ្រប់​​ម​ធ្យោ​បា​យ​ ដើ​ម្បី​​បំ​បិ​ទ​​សំ​ឡេ​ង​​រិះ​គ​ន់​​ក៏​ដោយ ក៏​នៅ​អំឡុង​ជំនួប​កំពូល​អាស៊ាន និង​ដៃគូ​សំខាន់ៗ​ចាប់ពី​ថ្ងៃទី ១៨ ដល់ ថ្ងៃទី ២០ ខែវិច្ឆិកា នេះ​ក្រុម​អង្គការ សង្គម​ស៊ីវិល​បាននាំគ្នា​រៀបចំតាក់តែង​ញ​ត្ដិ​ដើម្បី​ដង្ហែ​យកទៅ​ជូន​មេដឹកនាំ​មហាអំណាច និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត​ឱ្យជួយ​សម្របសម្រួល​ដោះស្រាយ​វិបត្ដិនយោបាយ​ដែល​កំពុង​ទាល់ច្រក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ។​
        ​បើតាម​ការលើកឡើងរ​បស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានឱ្យដឹងថា យ៉ាងហោចណាស់​មាន​សក​ម្ម​ជន​មកពី​អង្គការក្រៅរដ្ឋាភិបាល​ប្រមាណ ៤០០ នឹង​ទាមទារ​ឱ្យមាន​ការកែទម្រង់ គ​.​ជ​.​ប និង​ប្រព័ន្ធ​បោះឆ្នោត​ធ្វើឱ្យមាន​ភាពសេរី និង​យុត្ដិធម៌ ដោយមាន​ការចូលរួម​ប្រកួតប្រជែង ដោយផ្ទាល់​ពី​លោក​ប្រធាន សម រង្ស៊ី ព្រោះ​គេ​មិនអាច​និយាយ​បានទេ​ថា ដំណើរការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១៣ ខាងមុខនេះ​មាន​ភាពសេរី និង​យុត្ដិធម៌ នៅពេល​គ្មាន​ការចូលរួម​ប្រកួតប្រជែង​ពី​សំណាក់​មេដឹកនាំ​គណបក្សប្រឆាំង ។
មានការ​បញ្ជាក់ទៀតថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្ដរជាតិ​ដែល​កំពុង​បំពេញការងារ​ក្នុងប្រទេស​កម្ពុជា​នឹង​ជួបជុំគ្នា​ថ្ងៃទី ១៣-១៤ ខែវិច្ឆិកា ឆ្នាំ ២០១២ ដើម្បី​ត្រៀម​ដាក់​ញ​ត្ដិ​ទៅកាន់​មេដឹកនាំ ជាន់ខ្ពស់​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​រួមទាំង​មេដឹកនាំ​សំខាន់ៗ​មួយចំនួនទៀត​ជាពិសេស​ញ​ត្ដិ​នោះ​ត្រៀម​ដាក់ជូន​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ បា​ម៉ា ដើម្បី​ជំរុញឱ្យមាន​ការកែទម្រង់​លើ​វិស័យ​សំខាន់ៗ​ជាច្រើន​ក្នុងប្រទេស​កម្ពុជា ។​
        ​តំណាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ជាក់ថា សកម្មជន​មកពី​ជាង ៤០០ អង្គការ​បាន​ជួបប្រជុំគ្នា ដើម្បី​ពិភាក្សា​អំពី​ផែនការ​ដាក់​ញ​ត្ដិ​ជូន​មេដឹកនាំ​អាស៊ាន និង​ប្រមុខ​ដឹកនាំ​បណ្ដា​ប្រទេស​មហាអំណាច​មួយចំនួន​ទៀត ដែល​បាន​អញ្ជើញ​មកកាន់​ប្រទេស​កម្ពុជា​មក​ចូលរួម​ជំនួប​កំពូល​អាស៊ាន​បូក និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​នៅ​ចុងខែ​វិច្ឆិកា​នេះ ហើយ​ប្រធានបទ​សំខាន់ៗ​ដែល​បាន លើក​យកមក​ពិភាក្សាគ្នា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​អភិវឌ្ឍន៍ សេដ្ឋកិច្ច បញ្ហា​ចំណាកស្រុក បញ្ហា សិទ្ធិសេរីភាព​របស់​ព​លករ ដែល​កំពុង​ទទួលរង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ស្ដ្រី​នៅ​កម្ពុជា​ក៏​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​នឹង​លើកយក​ទៅធ្វើ​ការពិភាក្សា​អំពី​លក្ខខណ្ឌ​ផ្សេងៗ​ដែល​ពួកគេ​ចេញទៅ​ធ្វើ​ការងារ​នៅក្រៅ​ប្រទេស និង​ការធ្វើ​ចំណាកស្រុក​ទៅ​រៀបការ​ជាមួយ​បុរស​បរទេស ជាពិសេស​បញ្ហា​ភាពក្រីក្រ​ដែល​កំពុង​ដាក់បន្ទុក​ទៅលើ​ស្ដ្រី​ជា​មេផ្ទះ​ធ្ងន់ធ្ងរ​ជាង​បុរស ។​
        ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន ទាមទារ​ឱ្យមាន​ច្បាប់​ការពារ​សិទ្ធិ​ស្ដ្រី​ចំពោះ​ការរំលោភបំពាន​ទាំងឡាយណា ហើយ​អង្គការ​សង្គម​ស៊ីវិល ក៏​មិនបាន​បំភ្លេច​អំពី​ការ រំលោភសិទ្ធិ​មនុស្ស​ទាក់​ទិន​ជម្លោះដីធ្លី ការបណ្ដេញចេញ​ដោយ​បង្ខំ​ដែល​កំពុង​កើតមាន​យ៉ាង​រាលដាល នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​បញ្ហា​សង្គម​ជាច្រើន​បាន​បន្ដ​កើតឡើង​ដោយ​គ្មាន​ដំណោះស្រាយ​ដែលជា​ដើមហេតុ​នាំឱ្យមាន​ភាពក្រីក្រ​ងើបមុខ​មិន​រួច ។ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្ដរជាតិ​ដែល​កំពុង​បំពេញការងារ​ក្នុងប្រទេស​កម្ពុជា តែងតែ​រង​នូវ​ការគាបសង្កត់​បំបិទ​សិទ្ធិសេរីភាព​នៅពេលដែល​ពួកគេ​ហ៊ាន​និយាយ​រឿង​ពិត ធ្វើឱ្យ​ក្រុម​អ្នកកាន់អំណាច​មិន​សប្បាយ​ចិ​ត្ដ​ដូចជា​ករណី​ចុង​ក្រោយនេះ​មានការ​បង្កើត​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​ចរិត​រឹតត្បិត លើ​សិទ្ធិសេរីភាព​របស់​សកម្ម​ជន ការពារ​សិទ្ធិមនុស្ស និង​សកម្មជន ការពារ​ដីធ្លី ។​
        ​រឿង​សំខាន់បំផុត​ដែលមាន​សរសេរ​នៅក្នុង​ញ​ត្ដិ​នេះ គឺ​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​កែទម្រង់​សមាសភាព គ​.​ជ​.​ប និង​ប្រព័ន្ធ​បោះឆ្នោត​ធ្វើឱ្យមាន​ភាពសេរី និង​យុត្ដិធម៌ ដែលមាន​ការចូលរួម​ប្រកួតប្រជែង​ដោយ​សេរី និង​ពេញលេញ​ពី​សំណាក់​គណបក្សប្រឆាំង ជាពិសេស​ត្រូវតែមាន​វ​ត្ដ​មាន​របស់ លោក សម រង្ស៊ី មក​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នា​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៣​ខាង មុខ​នេះ ។ ត្រង់ចំណុច​ដែល​ទាមទារ​ឱ្យមាន​ការកែទម្រង់​ប្រព័ន្ធ​បោះ ឆ្នោត គឺ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏បាន​ភ្ជាប់​ទៅនឹង​ការលើកឡើង​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ គឺ​លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី ដែល​បានដាក់​ការទាមទារ​ខ្លាំង​បំផុត​សុំឱ្យ​មានការ កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ការវិល​ត្រឡប់មក​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ដោយផ្ទាល់​របស់លោក​ប្រធាន សម រង្ស៊ី ដើម្បី​ធា នា​ថា​លទ្ធផល​បោះឆ្នោត​នោះ​មាន ការទទួលស្គាល់​ជា​អន្ដរជាតិ ។​
        ​មាន​បញ្ហា​ជាច្រើន​ដែល​មេដឹកនាំ​ពិភពលោក​កំពុង​យក​ចិ​ត្ដ​ទុកដាក់ ពី​ភាព​ប្រឈម​នៃ​គ្រោះថ្នាក់ និង​ការដើរថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​ការដឹកនាំ​មិន​ត្រឹមត្រូវ​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​សន្ដិភាព​ក្រុងប៉ារីស គឺ​មិន​ត្រឹមតែ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រងទុក្ខវេទនា​ប៉ុណ្ណោះ​ទេ សូម្បីតែ​ធនធានធម្មជាតិ​រង​នូវ​ការ វិនាស​ហិនហោច​គួរឱ្យ​សោកស្ដាយ​ជាទីបំផុត ។ បញ្ហា​សិទ្ធិសេរីភាព គឺជា​គោលការណ៍​គ្រឹះ​ជួយ​លើកស្ទួយ​ចំពោះ​ការ​អនុវត្ដ​លទ្ធិប្រជាធិបតេយ្យ​ឱ្យមាន​ភាពរឹងមាំ​និង​រីកចំរើន​ទៅមុខ ប៉ុន្ដែ​រយៈកាល​កន្លងមក​គេ​សង្កេតឃើញ​ស្ថាប័ន​ជាតិ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន កម្ពុជា​ធ្វើការ​ងារ​តាមរបៀប​ជិះសេះ​លែងដៃ​ដោយ​បំពាន​ទៅលើ​គោលការណ៍​ច្បាប់​ជាតិ និង​អន្ដរជាតិ ។ ដូចជា​ករណី​ធ្វើទុក្ខបុកម្នេញ​លើ​មេដឹកនាំ​គណបក្សប្រឆាំង​ហើយ​រិះរក​តាម​គ្រប់​មធ្យោបាយ​ដើម្បី​រារាំង​មិនឱ្យ លោក សម រង្ស៊ី វិល​មក​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០១៣ ខាង មុខ​នេះ​ធ្វើឱ្យ​សហគមន៍​អន្ដរជាតិ​ថ្កោលទោស​សឹង​រាប់​ភ្លេច​ទៅហើយ ប៉ុន្ដែ​លោក ហ៊ុន សែន នៅតែ​បន្ដ​ក្រអឺតក្រទម​ធ្វើ​មិនដឹងមិនឮ​ចំពោះ សម្ពាធ​របស់​អន្ដរជាតិ​ដដែល។​
        ​លោក​ប្រធាន សម រង្ស៊ី ធ្លាប់បាន​ផ្ដោត​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា វត្ដ​មាន​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា មក​ចូលរួម​កិច្ចប្រជុំ​អាស៊ី​បូព៌ា​នៅ រាជធានី​ភ្នំពេញ​ចន្លោះ​ថ្ងៃទី​១៨-២០​ខែវិច្ឆិកា​ឆ្នាំ​២០១២​នេះ​មាន តម្លៃ​បំផុត​សម្រាប់​ប្រជារាស្ដ្រ​ខ្មែរ ដែល​កំពុង​តស៊ូ​ក្នុង​បុព្វហេតុ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ហើយ​អាច​ចាត់ទុកថា ជាការ​លើក​ទឹក​ចិ​ត្ដ​ដ៏​ធំ​មួយ​សម្រាប់​គណបក្សប្រឆាំង​ក៏ដូចជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផងដែរ​ព្រោះ​លោក អូ​បា​ម៉ា នឹង​ប្រើប្រាស់​ដំណើរ​ទស្សនកិច្ច​ដ៏​មានតម្លៃ​នេះ​ជួយ​ឱ្យមាន​ការកែទម្រង់​បញ្ហាសំខាន់ៗ ជាមិនខាន​ឡើយ ។ រឿង​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏ដូចជា​គណបក្សប្រឆាំង​ធ្លាប់បាន​ទាមទារ​ឱ្យ​លោក អូ​បា​ម៉ា ដាក់ សម្ពាធ​ទៅលើ​ក្រុម​អ្នកកាន់អំណាច​ឱ្យ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ជាពិសេស​បើក​ច្រក​ឱ្យ​លោក សម រង្ស៊ី វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា វិញ​ដោយ​សុវត្ថិភាព គេ​រំពឹងទុក​ថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹងមិន​មើលរំលង​ពី​បញ្ហា​នេះ​ទេ ។​
​លោក សម រង្ស៊ី បាន​បញ្ជាក់ថា សមាជិកសភា​នៅ​ទូទាំង​ពិភពលោក​បានទាមទារ​ឱ្យមាន​ការកែទម្រង់​របៀប​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់លោក ហ៊ុន សែន ឱ្យស្រប តាម​របត់​នយោបាយរ​បស់​ពិភពលោក ហើយ​លោក​ជឿជាក់ថា ប្រទេស​កម្ពុជា​ដ៏​តូច​មួយ​ដែល​រស់​អាស្រ័យ​តែ​លើ​ប្រាក់​ជំនួយ​និង​កម្ចី​ពី​បរទេស​មិនអាច​បន្ដ​ក្រអឺតក្រទម ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការទាមទារ​របស់​សហ​គម​ន៍​អន្ដរជាតិ​បានយូរ​តទៅទៀត​ទេ ។ រឿង​សំខាន់បំផុត​លោក​ប្រធាន សម រង្ស៊ី ជឿជាក់ថា សហរដ្ឋអាមេរិក​តាម​រយៈ លោក អូ​បា​ម៉ា ដែល​នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ប្រើ​សំឡេង​តែមួយ​ដូច​ការទាមទារ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ការដាក់​សម្ពាធ​ឱ្យ​ក្រុម​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ធានាថា ការបោះឆ្នោត​ក្នុង​ឆ្នាំ ២០១៣ ខាងមុខនេះ​មាន​ភាពសេរី យុត្ដិធម៌ គួរឱ្យ​ជឿ​ទុក​ចិ​ត្ដ ។​
        ​មន្ដ្រី​រដ្ឋាភិបាល​កំពុង​មានការ​ព្រួយបារម្ភ​ផងដែរ​ចំពោះ​គម្រោង​ដង្ហែ​ញ​ត្ដិ​របស់​សកម្មជន​មកពី ៤០០ អង្គការ​ជាតិ​និង​អន្ដរជាតិ​ដែល​កំពុង​បំពេញការងារ​ក្នុងប្រទេស​កម្ពុជា គឺ​បញ្ហា​នេះ​ចង់ ឬ​មិន​ចង់ វា​ធ្វើឱ្យប៉ះពាល់​ដល់​មុខមាត់​របស់​ក្រុម​អ្នកកាន់អំណាច​ដែល​កំពុង​ក្រអឺតក្រទម​ធ្វើ​មិនដឹងមិនឮ​ចំពោះ ការទាមទារ​របស់​ស​ហគ​មន៍​អន្ដរជាតិ ។ គេ​មិន​ច្បាស់​ទេ​ថា តើ​គម្រោង​ដង្ហែ​ញ​ត្ដិ​របស់​ក្រុម​អង្គ ការ​សង្គម​ស៊ីវិល​យកទៅ​ជូន​ប្រមុខ​ដឹកនាំ​បណ្ដា​ប្រទេស​ដែល​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​ក្នុងប្រទេស​កម្ពុជា អាច​ដំណើរការ​ដោយ​រលូន​ល្អ ឬ​យ៉ាងណា​នោះទេ ប៉ុន្ដែ​មន្ដ្រី​រដ្ឋាភិបាល​បានបញ្ជាក់​រួចហើយ​ថា ពួកគេ​មិន​បណ្ដែតបណ្ដោយ​ឱ្យមាន​បាតុភាព​អ្វី​កើតឡើង​នោះទេ អំឡុង​ជំនួប​កំពូល​អន្ដរជាតិ​សំខាន់ៗ​ក្នុង ប្រទេស​កម្ពុជា ព្រោះ​សូម្បីតែ​សាលារៀន​មួយចំនួន​ក៏​ត្រូវបាន​បិទទ្វារ រយៈពេល​ជិត​១​សបា្ដហ៍​ផងដែរ ៕


No comments:

Post a Comment

yes