សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 9, 2012

អាជ្ញាធរ​ក្រុង​បាន​លុង​ចុះ​ស​ម្រួ​ប​សម្រួល​បញ្ហាដីធ្លី​របស់​ពលរដ្ឋ​១​គ្រួសារ​ជាមួយ​ក្រុមហ៊ុនចម្ការកៅស៊ូ​


 ​ខេត្ត​រតនគីរី​៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ បាន​សង់​លំ​ដ្ឋា​ន​ថ្មី​នៅលើ​ដី​ដែល​បម្រុង​ដាំ​ដុះ​របស់​ក្រុមហ៊ុនចម្ការកៅស៊ូ ហ្វី​ប ហ្វ រ៉ា​បឺ លី​មី​ធី​ត (​ចំកាត់​) ត្រូវបាន​ក្រុម​អាជ្ញាធរ​ក្រុង​សហការ​ជាមួយ​កងកម្លាំង​មូលដ្ឋាន​ចុះបង្ក្រាប និង​រុះរើ ឃាត់​គ្រួសារ​នោះ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​បន្ត​ទៀតឡើយ​។​
 ​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង ៨ និង ០០ នាទី អាជ្ញាធរ​បានធ្វើ​កំណត់ហេតុ កិច្ចសន្យា​ធ្វើការ​បញ្ឈប់ និង​សន្យារ​កដី​មួយកន្លែង​ផ្សេងទៀត​ជា​ថ្នូរ ដើម្បី​ឲ្យ​គ្រួសារ​នោះ សង់​លំនៅដ្ឋាន​រស់នៅ​ថ្ងៃក្រោយ​ទៀត​។
      ​ប្រភពពី​សមត្ថកិច្ច​ដែល​ចុះ​ធ្វើការ​ហាមឃាត់​ការសង់​លំនៅដ្ឋាន​នោះ បាន​ឲ្យ​ដឹងថា គ្រួសារ​ដែល​សង់​លំនៅដ្ឋាន​លើដី​ដែល​ក្រុមហ៊ុន​បម្រុង​ធ្វើ​ការដាំដុះ​កៅស៊ូ​ថ្មី​ឡើងវិញ​នោះ​ឈ្មោះ ស៊ុន ដា​រ៉ា​វឿន ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ទិញ​-​លក់​អេតចាយ ប្រពន្ធ​ឈ្មោះ ផាន់ លាភ អាយុ ២៨ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល បានមក​ស្នាក់នៅ​ខេត្តរតនគិរី ហើយ​ក្នុងពេល​បច្ចុប្បន្ន គាត់​បាន​សង់​លំនៅដ្ឋាន​ប៉ះចំ​ដី​របស់​ក្រុមហ៊ុនចម្ការកៅស៊ូ ស្ថិតនៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង​។​

      ​សមត្ថកិច្ច​បាន​បន្តថា នៅពេល​គាត់​សង់ផ្ទះ​ថ្មី​នៅលើ​ដី​នោះ ត្រូវ​ភាគី​ខាង​ក្រុមហ៊ុនចម្ការកៅស៊ូ រ៉ា​បឺ លីមីត​ធី​ត ចុះមក​ហាមឃាត់​មិន​ឲ្យ​សង់ ហើយ​គ្រួសារ​មួយ​នោះ បាន​ប្តឹង​អាជ្ញាធរ​សង្កាត់​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ដល់​ពួកគាត់ ហើយ​អាជ្ញាធរ​ក៏បាន​ដឹកនាំ​កម្លាំង​ចុះមក​សម្របសម្រួល​ធ្វើ​កិច្ចសន្យា ដោយ​ឲ្យ​គូភាគី​ទាំងសងខាង​ផ្តិតមេដៃ បញ្ឈប់​ការសាងសង់ និងរ​កដី​ដោះដូរ​ឲ្យ​គ្រួសារ​នោះបាន​សង់ផ្ទះ​រស់នៅ​ជាប់​នឹង​ដងផ្លូវ​ឲ្យ​វិញ​។​
      ​ម្ចាស់​លំនៅដ្ឋាន​ថ្មី​នោះ បាន​ប្រាប់​អ្នកកាសែត​ថា រូបគាត់​បានមក​រស់​នៅ​ខេត្ត​រតនគីរី​អស់​រយៈពេល ១០ ឆ្នាំ​មកហើយ ប៉ុន្តែ​ចូល​ជា​សមាជិក​ប្រជាពលរដ្ឋ​ភូមិ​៤ បាន​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​បាន​សង់​ខ្ទម​មួយ​រស់នៅ និង​បាន​ដាំ​ដើមឈើ​ដូចជាៈ ដើម​ស្វាយចន្ទី និង​ដំណាំ​ហូប​ផ្លែ​ជាច្រើន ។​ល​។ នៅលើ​ដី​នេះ ស្រាប់តែ​ឥឡូវ​ត្រូវ​ក្រុមហ៊ុន​ហាមឃាត់​រូបគាត់​មិន​ឲ្យ​រស់នៅ ហើយ​ក្រុមហ៊ុន​បាន​សន្យារ​កដី​ឲ្យ​ពួកគាត់​រស់នៅ​កន្លែង​ផ្សេង​វិញ​។ ពួកគាត់​ពុំ​ជំទាស់​អ្វី​នោះទេ ប៉ុន្តែ​គាត់​ខ្លាចក្រែង​ថ្ងៃក្រោយ ក្រុមហ៊ុន​មិន​គោរព​តាម​កិច្ចសន្យា គាត់​មិនមាន​អ្វី​ជាទី​ពឹង​នោះទេ​។​
      ​តែ​ទោះជា​យ៉ាងណា ក៏មាន​អាជ្ញាធរ ព្រមទាំង​សាលាក្រុង បាន​ធ្វើជា​សាក្សី​រួចជាស្រេច​ទៅហើយ សង្ឃឹមថា អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​សាលាក្រុង​បាន​លុង នឹង​គោរព​តាម​កិច្ចសន្យា​ខាងលើនេះ​៕

No comments:

Post a Comment

yes