សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 9, 2012

លោកអូបាម៉ា នឹង​មក​ទស្សន​កិច្ច​​នៅ​មីយ៉ាន់ម៉ា ថៃ និងកម្ពុជា

Obama_3

ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា នឹង​ក្លាយ​ជា​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ទីមួយ​ដែល មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ ដែល​ជា​សញ្ញា​មួយ​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ចំណង​មិត្តភាព​អន្តរជាតិ​កាន់​តែ​ខ្លាំង​ឡើង របស់​ប្រទេស​មីយ៉ាន់ម៉ា​ដែល​កំពុង​ផ្លាស់​ប្តូរ​របប​ទៅរក​ប្រជាធិប​តេយ្យ​វិញ បន្ទាប់​ពី​ប្រទេស​ឯកកោរ​នៅ​តំបន់​អាស៊ី​អគ្នេយ៍​មួយ​នេះ ត្រូវ​បាន​ដឹកនាំ​ជាង​១សតវត្សរ៍​ដោយ​ក្រុម​យោធា។
បន្ទាប់​ពី​បាន​ឆ្លើយ​បញ្ជាក់​អំពី​ទស្សនកិច្ច​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​ក្នុង​អណត្តិ​ទីពីរ​បន្ទាប់​ពី​ជាប់​ឆ្នោត​មក សេតវិមាន​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​អូបាម៉ា នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សន​កិច្ច​នៅ​តំបន់​អាស៊ី​អគ្នេយ៍ ពី​ថ្ងៃ ១៧ ដល់​២០ ខែ​វិចិ្ឆកា ដែល​លោក​ត្រូវ​មក​ទស្សន​កិច្ច​នៅ​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក Jay Carney អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​និយាយ​ថា ដំណើរ​ទស្សន​កិច្ច​មក​ប្រទេស​មីយ៉ាន់ម៉ា ជា​លើក​ដំបូង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជាប់​ឆ្នោត​ថ្មី លោក​អូបាម៉ា​និង​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​មីយ៉ាន់ម៉ា លោក ថេន សេន និង​មេដឹកនាំ​បក្ស​ប្រឆាំង​គឺ​លោក​ស្រី អ៊ុង ស៊ាង​ស៊ូជី ដើម្បី​ជម្រុញ​បន្ត​នូវ​កំណែ​ទម្រង់​ប្រជាធិប​តេយ្យ​ក្នុង​ប្រទេស​នេះ។
វត្តមាន​របស់​លោក​អូបាម៉ា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ នឹង​គូស​បញ្ជាក់​ពី​អ្វី​ដែល​រដ្ឋបាល​អាណត្តិ​ទី១​របស់​លោក មើល​ឃើញ​ជា​សម្ធិផល​នយោបាយ​ការ​បរទេស និង​ការ​អភិវឌ្ឍន៍​ដែល​អាច​ជួយ​ឲ្យ​ស្មើ​នឹង​ឥទ្ធិពល​របស់​ចិន នៅ​ក្នុង​តំបន់​យុទ្ធ​សាស្ត្រ​សំខាន់​មួយ​នេះ។
យុទ្ធនាការ​អាមេរិក​សម្រាប់​មីយ៉ាន់ម៉ា បាន​និយាយ​ថា ដំណើរ​របស់​លោក​អូបាម៉ា​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សកម្មជន​ប្រជាធិប​តេយ្យ និង​ជន​ជាតិភាគតិច ដែល​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​នៃ​សហរដ្ឋអាមេរិក​ក៏​មាន​ប្រសាសន៍​ដែរ​ថា​លោក​អូបាម៉ា ក៏​នឹង​ជួប​ជាមួយ​នឹង​ក្រុម​សង្គម​ស៊ីវិល ដើម្បី​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស ហឹង្សា​លើ​ក្រុម​ជនជាតិ​ភាគ​តិច និង​អ្នក​ទោស​នយោបាយ​ក្នុង​ប្រទេស​នេះ​ផង​ដែរ។
យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ទីក្រុង យ៉នហ្គោន​បាន​ឲ្យ​បញ្ជាក់​ថា​លោក​អូបាម៉ា នឹង​មក​ដល់​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា។
លោក​អូបាម៉ា​ក៏​នឹង​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ប្រចាំ​ឆ្នាំ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី ១៥ ដល់ ២០ ខែ​វិច្ឆិកា ព្រម​ទាំង​មាន​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន ជប៉ុន រូស្ស៊ី​ចូល​រួម​ផង​ដែរ។

No comments:

Post a Comment

yes