សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 9, 2012

លោកអូបាម៉ា​យំ អរគុណ​ចំពោះ​បុគ្គលិក​ឃោសនា​បោះ​ឆ្នោត

លោកអូបាម៉ា​យំ អរគុណ​ចំពោះ​បុគ្គលិក​ឃោសនា​បោះ​ឆ្នោត
រូបវីឌីអូ​មួយ​របស់​លោក​ប្រធានាធិបតី​លោក បារ៉ាក់ អូបាម៉ា ដែល​ត្រូវ​បាន​បុគ្គលិក​យុទ្ធនា​ការ​បញ្ចេញ​ឲ្យ​ឃើញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ហាញ​ពី​រូប​លោក​ជូត​ទឹក​ភ្នែក​ចេញ មួយ​ថ្ងៃ​បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សារ​ជាថ្មី និង​ថែម​ទាំង​បាន​ធ្វើ​ការ​អរគុណ​ចំពោះ​សមាជិក​ក្មេងៗ​នៃ​បុគ្គលិក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​អ្នក​ស្ម័គ្រ​ចិត្ត​ផ្សេង​ទៀត​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង។
ដោយ​រំជួល​ចិត្ត​និងសម្រកទឹកភ្នែក លោកអូបាម៉ា បាន​​និយាយ​ថា​"«អ្វី​ដែល​លោក​អ្នក​បាន​ធ្វើ មានន័យ​ថា​​ការងារ​ដែល​ខ្ញុំ​នឹង​ធ្វើ​មាន​សារសំខាន់ ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់ ខ្ញុំ​ពិតជា​មាន​មោទនភាព​អំពី​អ្នក​ទាំងអស់​គ្នា​»។​
លោក​អូបាម៉ា​បាន​​​សរសើរ នៅ​ចំពោះ​មុខ​បុគ្គលិក​យុទ្ធនាការ​ទាំង​នោះ​ថា "​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ទាំងស្រុង​ថា​អ្នក​ទាំងអស់​គ្នា​នឹង​ធ្វើ​តែ​ការងារ​ណា​ដែល​មាន​អត្ថន័យ​នៅ​ក្នុង​ឆាក​ជីវិត​របស់​អ្នក។ ក្រុម​យុទ្ធនាការ​គឺ​ធ្វើ​ការ​បាន​ល្អ ជាង​ខ្ញុំ​ទៅ​ទៀត ដែល​អាច​សម្រេច​បាន​គោល​ដៅ​និង​មាន​ប្រសិទ្ធិ​ភាព ជាង​ពេល​ដែល​ខ្ញុំ​នៅ​ជា​ក្មេង​រៀបចំ​សហគមន៍​នៅ​រដ្ឋ ស៊ីកាហ្គោ​ទៅ​ទៀត។
សូមបញ្ជាក់ថា ក្រុម​យុទ្ធនាការ​របស់​លោក​បាន​បញ្ជូន​អោយ​គ្នា​និង ​បង្ហោះ​តាម​YouTube​នូវ​រូបលោក​អូ​បា​ម៉ា​យំ​នៅ​ចំពោះមុខ​ក្រុមការងារ​របស់ ​លោក​នៅ​ទីស្នាក់ការ​បក្ស​នៅ​ក្រុង​ស៊ី​កាហ្គោ​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ លោក​ឈ្នះឆ្នោត​សំរាប់​អាណត្តិ​ទី​២​។​

No comments:

Post a Comment

yes