សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 24, 2012

សហជីពរំពឹងថា​​នឹង​មាន​កម្មករ​​​ចូល​រួម​ច្រើន​​​​សម្រាប់​​​បាតុកម្មថ្ងៃទី៣០ធ្នូ

ប្រធាន​សហភាពសហជីពកម្ពុជារំពឹងថា ​នឹង​មាន​កម្មករ​ចូលរួម​ច្រើន​​ក្នុង​គម្រោង​បាតុកម្ម​អហិង្សា​របស់​​ខ្លួន​ នា​ថ្ងៃ​​ទី​​៣០ធ្នូ​​​ ក្នុង​គោល​​ដៅជម្រុញ​​ឲ្យ​​មាន​ការ​តម្លើង​ប្រាក់​ខែ​អប្បរមា​ដល់​កម្មករ​កម្ពុជា​ចន្លោះ​​ពី​៦១ដុល្លារទៅ​១៥០​ដុល្លារអាមេរិក ក្នុង​មួយ​ខែ នា​ឆ្នាំ​២០១៣​ខាង​មុខនេះ។​

លោក រ៉ុង ឈុន ប្រធានសភាព សហជីពកម្ពុជា
លោក រ៉ុង ឈុន ដែលក៏ជាប្រធាន​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ​ដែរនោះ​​បានថ្លែង​ប្រាប់​ក្រុមអ្នក​រាយការណ៏ព័ត៌មាន​​ឯទី​ស្នាក់ការ​របស់​​ខ្លួន​​ក្នុង​សង្កាត់​បឹងកេងកង​៣​កាលពី​ថ្ងៃអាទិត្យម្សិលមិញ​ថា​​​“ យើង​សង្ឃឹម​ថា នឹង​មានកម្មករ​ចូលរួមយ៉ាងច្រើន ពីព្រោះនេះ វាមិនមែន​ជា​ផល ប្រយោជន៍​របស់​អ្នក​ណាម្នាក់​ទេ ត្បិតតែសហជីព​ខ្ញុំ​ជាអ្នកដឹកនាំ ប៉ុន្តែ​ផលប្រយោជន៍​បាន​ទៅ​កម្មករ ៥០-៦០ម៉ឺននាក់..”។
ជា​មួយ​គ្នា​សហជីព​នេះ​​ក៏​​បាន​លើកមក​​បង្ហាញ​​នៅ​ក្នុងខិតប័ណ្ណ ចំនួន​១ម៉ឺនសន្លឹក​របស់​ខ្លួន​ផងដែរ​ពី​ប្រាក់​​ខែ​គោល​​របស់កម្មករ នៅ​​តាម​បណ្ដា​ប្រទេសមួយ​ចំនួន​ដូចជា៖ ១. ​ប្រាក់ខែ​កម្មករ​នៅ​ប្រទេស​ថៃ ក្នុង​មួយ​ខែ​​ចំនួន​​២៦៣​ដុល្លារ ​។ ២ .​ ប្រទេស​ហ្វីលីពីន​ចំនួន​២១២​ក្នុង​១​មួយខែ​ ។  ៣ .​ ប្រទេស​ឥ​ណ្ឌូ​នេ​ស៊ី​ចំនួន​ ១៨២​ដុល្លារ​ ក្នុង​១​ខែ (​នៅតាម​បណ្តា​ខេត្ត​) នៅក្នុង​ទីក្រុង​ធំ​ចំនួន​២១២​ដុល្លារ​ក្នុង​១​ខែ​។ ៤ .​ ប្រទេស​​វៀតណាម​ចំនួន​ ១៧២​ដុល្លារ ​ក្នុង​​១​ខែ​ ។
៥ .​ ប្រទេស ​ស្រីលង្កា ​ចំនួន​១២០​ដុល្លារ​ក្នុង​១​ខែ​ ។ ៦ . ​ប្រទេស​ប៉ា​គី​ស្ថាន​ចំនួន​១៧៤​ដុល្លារ​ក្នុង​១​ខែ ​។ ​ដោយឡែក​ក្នុងប្រទេស​​កម្ពុជា​ កម្មករ​ទទួលបាន​​ត្រឹមតែ​​ចំនួន​​៦១​​ដុល្លារ​ប៉ុណ្ណោះ​​ក្នុង​១​ខែ​។
តាម​គម្រោង​​បាតុកម្មអហិង្សានេះ​​នឹង​ចាប់ផ្ដើម​​ពី​ខាង​មុ​ខ​អតីតរដ្ឋសភា​ ​ដោយ​​ផ្ដលញាតិ​ទៅ​កាន់​ខុទ្ទ​ការល័យ​នាយករដ្ឋមន្ត្រី មុន​​ពេល​​ដង្ហែញាតិ​​ទៅ​​ផ្ដល់​ឲ្យ​លោក ហេង សំរិន​ ប្រធាន​រដ្ឋសភា ឯមន្ទី​រ​រដ្ឋ​សភា​ជាតិ៕

No comments:

Post a Comment

yes