សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 28, 2013

វិភាគ៖​ ឱកាស​វិល​ត្រឡប់​របស់​មេដឹក​នាំ​​​គណបក្ស​​ជំទាស់​​បាន​​មក​ដល់​ហើយ​ឬ?​

srp-srp
លោក សម​ រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
សំណួរ​ជាច្រើន​​ទាក់​ទង​​នឹង​​ការ​​វិល​​ត្រឡប់​​របស់​ លោក សម រង្ស៊ី​ បាន​ចោទ​សួរ​​ឡើង​​ជា​​បន្ត​​បន្ទាប់ ខណៈ​​ពិធី​ថ្វាយ​​ព្រះភ្លើង​ដល់​ព្រះ​បរមសព​សម្តេច​​ឪ​ចូល​មក​ដល់ ​និង​ការ​បោះឆ្នោត​​ជាតិ ​ក៏កាន់​តែ​ជិត​ចូល​មក​ដល់​ដែរ​​នោះ។
​តើនេះ​ជាឱកាស​នៃការ​វិល​​ត្រឡប់​របស់​មេដឹក​នាំ​គណបក្ស​​ជំទាស់ គឺ លោក សម រង្ស៊ី បានមក​ដល់​ហើយ​មែន​​ទេ?
​កាល​ពី​សប្តាហ៍​មុននេះ ​ឧបនាយក​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង បាន​​ប្រាប់​​រដ្ឋ​សភា​ថា លោក​មាន​ការ​ពិបាក​​ចំពោះ​ករណី​​លោក សម រង្ស៊ី ហើយ​លោ​ក​ចោទ​​សួរ​ថា​ តើ​ត្រូវ​ធ្វើ​ដូចម្តេច​? ៖ "បើ អ៊ុងសាន ស៊ូជី ទោះបី​ប្តីគាត់​ងាប់​ក៏ដោយ​ គាត់​អត់​ទៅទេៗ គាត់​សុខ​ចិត្ត​នៅ​ក្នុង​ស្រុក បើ​គាត់​ទៅ​គាត់​ថា​ខ្លាច​ចូល​ស្រុក​មិន​បាន ដើម្បី​តស៊ូ​ទៀត​ អញ្ចឹង​គាត់​អត់​ទៅទេ ប៉ុន្តែ​ចំពោះ​ឯក​ឧត្តម​ សម រង្ស៊ី អាហ្នឹង​រឿង​របស់​គាត់ វា​ពិបាកៗ រួច​ហើយ​ចេះ​នាំគ្នាបក​ស្រាយ​ទៅ​តាម​ទស្សនៈថា រឿង​និយោ​បាយ រឿង​អីណា​ហូរ​ហែរអញ្ចឹង​ទៅ ទោស​នយោ​បាយ​ទោស​អី​អញ្ចឹង​ទៅ អាហ្នឹង​ចេះ​តែ​បក​ស្រាយ​អញ្ចឹង​ ប៉ុន្តែ​ធ្វើ​ម៉េចឥឡូវ​ បើ​យើង​មិន​នាំ​គ្នា​​គោរព​ច្បាប់​ទាំង​អស់​គ្នា​"។

អ្នក​វិភាគ បានយល់​ឃើញថា ​ប្រធាន​គណបក្ស​ជំទាស់​អាច​ប្រើ​ឱកាស​នេះ​ ដើម្បី​ចូល​ក​ម្ពុជា​វិញ ដោយមិន​ចាំបាច់​មាន​ការ​យល់​ព្រ​ម​​ជា​​សាធារណៈ ពីរាជរ​ដ្ឋា​ភិបាល​ដែល​​ដឹក​នាំ​​ដោយ​ គណបក្ស​ប្រជាជន​​កម្ពុជា​​ឡើយ។​
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ គិត​ថា ប្រសាសន៍​របស់​មន្រ្តីជាន់​ខ្ពស់​រូបនេះ ​អាច​ជា​សញ្ញា​ល្អ​ក្នុងការ​វិលមក​វិញ​របស់​​លោក​ សម រង្ស៊ី ៖ "ខ្ញុំ​ថា ឯក​ឧត្តម​ ស​ ខេង គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​បំ​ផុតៗ ក្នុង​ជួរបក្ស​ផង និង​ក្នុង​ជួរ​រដ្ឋាភិបាល​ផង ហើយ​ខាង​សន្តិ​សុខ​ទៀត ខ្ញុំ​ថា ប្រហែល​ជា​មាន​ទម្ងន់​គ្រាន់​បើ​ដែរ ប៉ុន្តែ​នេះ​ស៊ីសងតើ​ឯក​ឧត្តម ស​ ខេង មាន​​ប្រ​សាសន៍​អញ្ចឹង គឺ​ដោះ​ស្រាយ​យ៉ាង​ម៉េច អាហ្នឹង​រឿង​នីតិ​វិធីបែប​បទ រក​ការ​សម្រួល ក៏​ប៉ុន្តែ​ខ្ញុំ​ថា​ត្រង់​នេះ គឺ​មិន​បិទនិយាយ​ទៅ​ គឺ​អត់​ចប់​ពី​រឿង​ការ​វិល​ត្រឡប់​របស់​ឯក​ឧត្តម​ សម​ រង្ស៊ី ព្រោះ​ថា​មិន​មែន​ត្រឹម​តែក្នុង​ប្រទេស​ទេ គឺ​ក្រៅ​ប្រទេស​ ក៏ប្រទេស​ធំ​ៗជា​អាថ៌ គឺ​សហ​គមន៍​អ៊ឺ​រ៉ុប អូស្ត្រាលី ជា​ពិសេស​គឺ​សហ​រដ្ឋ​អាមេរិក"។
អ្នក​វិភាគ​ព្រឹត្តិការណ៏​សង្គម និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ក​ម្ពុជា លោក អ៊ូ វីរៈ យល់​ថា បើ​លោក​សម រង្ស៊ី មិន​ប្រើ​ឱកាស​​នេះ​ទេ នោះ​អាច​​លែង​​មាន​​ឱកាស​​ទៀត​​ហើយ ៖ "ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​គណបក្ស​ប្រ​ជា​ជន គឺ​លោក​សម​ រង្ស៊ី​ នៅ​ក្រៅ​ស្រុក អាហ្នឹង​គឺ​គេ​មិន​បាច់​ដោះស្រាយ​ហ្មង គេ​មិន​បាច់ឈឺ​ក្បាល​​​ដោះស្រាយ​រឿង​​ហ្នឹង​ទេ ហើយ​អញ្ចឹង​រឿង​ហ្នឹង​ចប់​ហ្មង ។ខ្ញុំ​មើល​ទៅឱកាស​នេះ ​ជា​ឱកាសមួយ​ដ៏​ល្អ បើ​សិន​ជា​បាត់​បង់​ឱ​កាស មាន​មួយ​ទៀត ខ្ញុំ​មើល​ទៅ គេ​នឹង​បាត់​បង់​ជំនឿ​ទៅ​លើ​​លោកសម រង្ស៊ី វីរភាព​​របស់​លោកសម រង្ស៊ី ហើយ​ខ្មែរ​យើង អ្នក​នយោ​បាយ ជា​ពិសេស​អ្នក​នយោបាយ​គណបក្ស​ប្រ​ឆាំង ទាល់​តែ​មាន​វីរ​ភាព ធ្វើមនុស្ស​ក្លាហាន ហើយ​បើ​សិន​ជា​គេ​ឃើញ​ថា​​​គាត់​មិន​សូវ​ក្លាហាន ដូច​ថា គាត់​ដូច​តែ​គេ​ដូច​តែ​ឯង អាហ្នឹង​គឺ​ខ្ញុំ​មើល​ទៅ ក្រែង​លោ​គាត់​​ពិ​បាក​​ក្នុងការ​ទាក់​ទាញ​ការ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ ​វា​អាច​ជា​ការ​បញ្ចប់នូវ​ឆាក​នយោបាយ ជីវិត​នយោ​បាយ​របស់​ លោក​សម រង្ស៊ី​ ដែរ"។
តែលោក អ៊ូ វីរៈ វិភាគថា ការព្រលយ​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ មិន​រំពឹង​​ថា ជាការបើក​​ច្រក​​ឲ្យ​​លោក សម រង្ស៊ី នោះទេ គឺ​ទាល់​តែ​​មាន​​ភ្លើង​​ខៀវ​ ពី​​លោក​​នាយក​​រដ្ឋ​មន្រ្តី​​ផ្ទាល់​​ទើប​​ជា​​សញ្ញា​​វិជ្ជ​​មាន​។
សម្រាប់​អ្ន​កវិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច យល់ថា បន្ទាប់​​ពី​មាន​​សម្ពា​ធ​ពី​អន្តរជាតិ​​គណបក្ស​កាន់​​អំណាច​អាច​ប្រើ​ឱកាស​​នេះ ​ដើម្បី​​សម្រ​ប​​សម្រួល​​អ្នក​​នយោបាយ​​ទៅ​​តាម​​ព្រះ​រាជ​​តម្រិះ​​របស់​អង្គ​សម្តេច​ឪ ៖ "រឿង​នេះ វា​គៀក​​​ចូល​ជិត​​បោះ​ឆ្នោត​​​ហើយ ហើយ​ការ​ព្រួយ​បារម្ភរបស់​អន្តរ​ជាតិ ក៏មាន​ច្រើន​ដែរ ទាំង​សហគមន៍​អឺរ៉ុប ទាំង​អាមេរិក លើក​លែង​តែ​អាស៊ាន​ទេ យើង​​​មើល​ឃើញ​ថា ហាក់​មិន​មាន​ចេញ​សេចក្តី​ថ្លែង​ការណ៍អី​មួយ ក៏​ប៉ុន្តែ​ខាង​មហា​អំណាច​ហ្នឹង​ឃើញ​​មាន​ច្រើន ទាំង​អូស្ត្រាលី​​ក្តី​​​ហ្នឹង ដូចនេះ​ទេ ខ្ញុំ​ជឿ​ថាប្រហែល​ជា​​អ្នក​នយោ​បាយ​សម្រប​សម្រួលណាមួយ​ ដោយប្រើ​ប្រាស់​តួ​នាទី​រាជ​វាំងហើយ"។
លោក សម រង្ស៊ី បាន​ថ្លោះ​​សិទ្ធិ ឬ​ហៅ​ថា អស់​សិទ្ធិ​​បោះឆ្នោត​​ម្តងរួច​ហើយ ​កាល​ពីការ​បោះឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ​២០១២​ ប៉ុន្តែ​កាល​​នោះ​​លោក​​មិន​មែន​​ជា​​បេក្ខ​ភាព​ឈរ​​ឈ្មោះ​ឲ្យគេ​បោះឆ្នោត​នោះទេ។​ រីឯការបោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣​នេះ​វិញ លោ​ក​គឺ ជា​ប្រធា​ន​គណបក្ស​​សង្រ្គោះ​ជាតិ ដែល​ទំនង​ជា​បេក្ខភាព​នាយក​រដ្ឋ​មន្រ្តី​ផង​ដែរ៕​

No comments:

Post a Comment

yes