សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 21, 2013

រោង​សិប្បកម្ម​កែច្នៃ​ឈើ​អត់​ច្បាប់​ជា​របស់​អ្នកមាន​លុយ​ក្នុង​ខេត្តកំពត កំពុង​រីក​យ៉ាង​អនាធិបតេយ្យ​

​កំពត​៖ រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​អត់​ច្បាប់ បាន​នឹង​កំពុង​កើត​រីកដុះដាល​ឡើងជា​ច្រើន​កន្លែង​នៅក្នុង​ដី​ខេត្តកំពត ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ក្នុង​ឆ្នាំ​២០១៣ ខណ្ឌ​រដ្ឋបាល​មេព្រៃ​ខេត្ត​បាន​បណ្ដោយឱ្យ​ឈ្មួញ​កែច្នៃ​ឈើ​ប្រណីត​តូចធំ​អត់​ច្បាប់ជា​កន្លែង​ដែល​ក្នុង​រោង​កែច្នៃ​ឈើ​មួយកន្លែងៗ មាន​ឈើ​ប្រណីត​មិន​ក្រោម​ពី​ជាង ៥ ម៉ែត្រគូប​នោះទេ​។​
      ​ឈ្មួញ​សិប្បកម្ម​កែច្នៃ​តូចតាច​បានឱ្យ​អ្នកយកព័ត៌មាន​ដឹងថា រោង​សិប្បកម្ម​អត់​ច្បាប់​មាននៅ​ស្រុក​ជុំ​គី​រី ស្រុក​ឈូក និង​ក្រុង​កំពត ជា​ឆ្នាំងបាយ​របស់​មេព្រៃ​។ បើ​យោងតាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ទៀតថា រោង​សិប្បកម្ម​តូចតាច​ត្រូវបាន​គេ​ឱ្យមកធ្វើ​ច្បាប់ តែ​ចំពោះ​ឈ្មួញ​ធ្វើ​សិប្បកម្ម​កែច្នៃ​អត់​ច្បាប់​ធំៗ​វិញ​ស្ងាត់ឈឹង ហើយ​ដំណើរការបាន​យ៉ាង​រលូន​ទៀតផង ទាំង​ការដឹកជញ្ជូន​ឈើ​ចេញ និង​ចូល​ពួកគេ​មិន​ព្រួយបារម្ភ​ពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ឡើយ​។ ជាក់ស្ដែង​មាន​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ដ៏​ធំ​ជាច្រើន​កន្លែង ដែលមាន​ទីតាំងនៅ​ស្រុក​ឈួ​ក និង​ស្រុក​ជុំ​គិរី និង​ក្រុង​កំពត នៅ​ខាងត្បូង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដែល​រោង​សិប្ប​កម្មនេះ គឺ​គេ​ទុក​កែច្នៃ​ឱ្យ​មន្ដ្រី​ធំៗ​ក្នុង​ខេត្ដ គ្មាន​អ្នកណា​ហ៊ាន​រករឿង​ទេ​។ 

      ​មន្ដ្រីរាជការ​ជុំវិញ​ខេត្ដ​ក៏​ធ្លាប់​និយាយ​ឱ្យដឹងថា សិប្បកម្ម​កែច្នៃ​ឈើ​ធំៗ​អត់​ច្បាប់ ក្នុង​ក្រុង​កំពត ស្រុក​ឈួ​ក​និង​ជំ​គិរី បាន​បង់លុយ​ទៅឱ្យ​មេព្រៃ​រួច​អស់ហើយ ទើប​ពួកគេ​អាចធ្វើ​សកម្មភាព​បាន​យ៉ាង​រលូន​បែបនេះ​។​

      ​ប្រភពពី​ឈ្មួញ​ម្ចាស់​សិប្បកម្ម​នៅក្នុង​ស្រុក​ឈូក​បានឱ្យដឹងថា កាលពី​ឆ្នាំមុនៗ​នៅពេល​ពួកគេ​ចូលទៅ​ធ្វើ​ច្បាប់​សិប្បកម្ម​ម្ដងៗ ក្នុង​ម្នាក់ៗ​ត្រូវ​ចំណាយលុយ យ៉ាងតិច ក៏​ចំនួន ៥០០ ដុល្លារ​អាមេរិក​ដែរ ហើយ​ក្នុង​ខេត្តកំពត​មាន​ឈ្មួញ​ធ្វើ សិប្បកម្ម​រាប់សិប​នាក់​ឯណោះ​៕ 

No comments:

Post a Comment

yes