សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 21, 2013

កឹម សុខា៖សង្គមប្រជាធិបតេយ្យគឺជាសង្គមមួយដែលឲ្យតម្លៃទៅលើមនុស្ស និងចេះចែកគ្នារស់ដោយមិនប្រកាន់បក្ខពួក ព្រមទាំងមិនរើសអើងគ្នាហើយអ្នកធំចេះស្តាប់អ្នកតូច


លោក គឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិសំណេះសំណាប្រជាពលរដ្ឋ
នៅភូមិចតុលោក ឃុំបារាយណ៏ ខេត្តកំពង់ធំ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣

សង្គមមួយដែលអាចហៅថាសង្គមប្រជាធិបតេយ្យទៅបាន គឺមេដឹកនាំត្រូវចេះគោរពនិង​យោគយល់ស្តាប់យោបល់គូរប្រជែងរបស់ខ្លួនដើម្បីជាប្រយោជន៏របស់ជាតិ ក៏ដូចជាប្រជាពល រដ្ឋផងដែរ កត្តាសំខាន់ជាងនេះទៅទៀតនោះមេដឹកនាំត្រូវចេះគោរព និងឲ្យតម្លៃទៅលើប្រជា​ពលរដ្ឋដែលជាម្ចាស់អំណាច ។

ប្រទេសដែលគោរពលទ្ធិប្រជាធិបតេយ្យ រមែងមានការរីកចំរើនលើគ្រប់វិស័យ ហើយប្រជា​ពលរដ្ឋរស់នៅក្នុងកំរិតជីវភាពមួយដ៏សមរម្យ និងមានការងារធ្វើគ្រប់ៗគ្នា មិនមែនដូចជាប្រ ទេសដែលកាន់អំណាចផ្តាច់ការនោះឡើយ ។ ជាមួយគ្នានេះផងដែរប្រទេសដែលកាន់របប ផ្តាច់ការនៅលើពិភពលោកគឺមេដឹកនាំទាំងនោះបានធ្លាក់ចេញពីអំណាចជាបណ្តើរៗជិតអស់ទៅហើយផងដែរ ព្រោះដោយសារតែប្រទេសមហាអំណាចគេមិនចង់ឲ្យពិភពលោកមានប្រ ទេសដែលកាន់អំណាចផ្តាច់ការនោះទេ ព្រោះថាប្រសិនបើមានបញ្ហានៅប្រទេសនោះគឺវាបាន បង្ករបញ្ហាដល់ពិភពលោកទាំងមូល ជាពិសេសគឺប្រទេសដែលជាមហាអំណាចតែម្តង​ ដែល ត្រូវចេញមុខក្នុងការដោះស្រាយបញ្ហាទាំងអស់នោះ ។


យ៉ាងណាម៉ិញនៅក្នុងតំណើរអញ្ជើញទៅបំពេញបេសកម្មការងារនៅក្រៅប្រទេសលោក កឹម សុខា ដែលជាអនុប្រធានរបស់គណបក្ស សង្គ្រោះជាតិ នៅពេលដែលអញ្ជើញមកវិញកាលពី ពេលកន្លងទៅថ្មីៗនេះ លោកបានមានប្រសាសន៏ជំរាបជូនទៅកាន់ប្រជាពលរដ្ឋ និងអ្នកដែល គាំទ្រខណៈដែលលោកអញ្ជើញចុះទៅជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ​លោកបានមានប្រសាន៏ឲ្យដឹងថា រូបលោកហើយនិងលោក សម រង្ស៊ី គឺបានធ្វើតំណើរទៅជា​ច្រើនប្រទេស ហើយបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសទាំង​នោះ​ដែលជាសកម្មជនរបស់គណបក្ស សង្គ្រោះជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលជាអ្នកគាំទ្រផង​ដែរ មិនតែប៉ុណ្ណោះរូបលោក​និងលោក សម រង្ស៊ី ដែលជាប្រធានគណបក្សក៏បានជួបពិ​ភាក្សា​ការ​ងារមួយចំនួនជាមួយនិងអ្នកមុខអ្នកការ ព្រមទាំងមន្រ្តីនៅក្នុងជួររដ្ឋាភិបាល ក៏ដូចជាតំណាង​រាស្រ្តនៃប្រទេសទាំង​អស់នោះផងដែរ ដើម្បីសុំឲ្យគេជួយប្រទេសកម្ពុជា ដោយធ្វើយ៉ាងណា​នៅ​ឆ្នាំ២០១៣នេះឲ្យតំណើរការនៃការបោះឆ្នោតជាតិប្រព្រឹត្តទៅដោយសេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌ ដើម្បីឲ្យកម្ពុជាអាចធ្វើការផ្លាស់ប្តូរអ្នកដឹកនាំបច្ចុប្បន្ននេះចេញ ។

លោក កឹម សុខា បានមានប្រសាសន៏បន្តទៀតថា ដូចអ្វីដែលបងប្អូនជនរួមជាតិបានជ្រាប​ហើយ​ថា នៅក្នុងពិភពលោកយើងនេះរបបផ្តាច់ការកាន់តែរលួសចង់អស់ទៅហើយ មេដឹកនាំ ដែលផ្តាច់ការដែលកាន់អំណាចម្ភៃសាមសិបឆ្នាំ គឺត្រូវបានគេទម្លាក់ចោលអស់ទៅហើយផង​ដែរ នៅ​សល់តែមួយទេនោះគឺមេដឹកនាំនៅកម្ពុជាយើងសព្វថ្ងៃនេះ ដែលក្រាញ់និងអំណាចបំ​ផ្លាញជាតិស្ទើរហិនហោច ហើយបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងកំរិតជីវភាពមួយដ៏​សែន​លំ​បាកវេទនាជាពន់ពេក ។

អនុប្រធានគណបក្ស សង្គ្រោះជាតិ ទៅថ្ងៃអនាគតលោក កឹម សុខា​បានបន្តទៀតថា គោលន យោបាយរបស់គណបក្ស​ សង្គ្រោះជាតិ គឺធ្វើការទម្លាក់តាមរយៈការបោះឆ្នោត ដោយយើង​មិនប្រើអំពើហិង្សា ព្រមទាំងក៏មិនធ្វើបដិវត្តន៏ប៉ះបោរអ្វីនោះទេ ពីព្រោះយើងមិនចង់​ឃើញខ្មែរ​បង្ហូរឈាមខ្មែរគ្នាឯទៀតនោះឡើយ ដោយហេតុថាឈាមខ្មែរហូរជាយូរណាស់មក​ហើយនៅ​មិនទាន់ស្ងួតនៅឡើយទេ ។ ដូច្នេះហើយបា​ន​ជាគោលនយោបាយរបស់គណបក្ស សង្គ្រោះ​ជាតិ គឺយើងចង់ឃើញអ្នកនយោបាយខ្មែររបស់យើង ចេះអង្គុយធ្វើការជាមួយគ្នា ចេះរិះគន់​ក្នុង​ន័យស្ថាបនាហើយជៀសវាងដាច់ខាតការកាប់សម្លាប់គ្នា ។

លោក កឹម សុខា បន្តទៀតថានៅប្រទេសគេដែលរូបលោក និងលោក សម រង្ស៊ី បានធ្វើតំ​ណើ​រ​អញ្ជើញទៅដល់ ប្រទេសរបស់គេមានការរីកចំរើនជឿនលឿន គឺគេមានគណបក្សនយោ បាយ​ច្រើន ក៏ប៉ុន្តែអ្នកនយោបាយរបស់គេទាំងនោះ មិនកាប់សម្លាប់គ្នាទេ ហើយក៏មិន​កំចាត់​គ្នាផងដែរ ព្រមទាំងមិនមើលងាយគ្នាឡើយ គឺគណបក្សនយោបាយរបស់គេទាំង​នោះ​មានទស្សនះផ្សេងគ្នា គំនិតផ្សេងគ្នាក៏ពិតមែន ប៉ុន្តែបញ្ហារឿងជាតិរបស់គេគឺគេអង្គុយជជែកគ្នា ដោយគេមិនមានអ្នកឈ្នះធ្វើបាបអ្នកចាញ់ អ្នកខ្លាំងធ្វើបាបអ្នកខ្សោយ អ្នកមានធ្វើបាបអ្នក​ក្រ​ដូច​ស្រុក​ខ្មែរយើងទេ។ ដូច្នេះហើយបានជាស្រុករបស់គេសុខសាន្ត គឺអ្នកឈ្នះចេះគោរពនិង​ចេះ​គិតទៅដល់អ្នកចាញ់ ដោយមិនមើលងាយហើយនិងមិនគាំរាមកំហែងឡើយ រីឯអ្នកខ្លាំង​ដែលមាន​កម្លាំងនិងអំណាច គឺគិតអ្នកដែលទន់ខ្សោយជាចាំបាច់ ហើយអ្នកមានក៏គិត​អ្នកក្រ​ផងដែរ ។

លោក កឹម សុខា បន្តថាតើបញ្ហាទាំងអស់នោះគេគិតយ៉ាងដូចម្តេច ? គឺអ្នកដែលរៀនមានចំ​ណេះវិជ្ជាជ្រៅជ្រះចេះច្រើននៅស្រុកគេនោះដូចជាបណ្ឌិត វិស្វករ ឬមួយក៏បញ្ញាវ័ន្តធំៗ គេធ្វើ ការទទួលបានប្រាក់ខែច្រើន ហើយរដ្ឋរបស់គេគឺធ្វើការកាត់ប្រាក់ខែរបស់អ្នកទាំងនោះចំនួន​សែសិបភាគរយដើម្បីយកមកជួយអ្នកក្រ ដែលគ្នាមិនមានចំណេះដឹងខ្ពង់ខ្ពស់ ។ លោក កឹម សុខា បានធ្វើការលើកឡើងជាឧទាហរណ៏ដើម្បីឲ្យជនរួមជាតិកាន់តែយល់ថា ប្រសិនបើ វិជ្ជបណ្ឌិតគេទទួលបានប្រាក់ខែចំនួនមួយម៉ឺនដុល្លាក្នុងមួយខែ គឺរដ្ឋាធ្វើការកាត់ព័ន្ធអ្វីផ្សេងៗ អស់ចំនួនបួនពាន់ដុល្លា ដើម្បីយកថវិការចំនួនបួនបាន់ដុល្លានោះយក​មកជួយប្រជា​ពល​រដ្ឋ​ដែល​គ្នាក្រីក្រ ដើម្បីឲ្យពួកគាត់ទទួលបានការពិនិត្យព្យាបាលដោយមិនអស់ប្រាក់​មានន័យ​ថា​ពេលពួកគាត់ឈឺគឺមានគ្រូពេទ្យធ្វើការព្យាបាលជួនគ្រប់ពេល ដោយមិនចាំបាច់​ចំណាយអ្វី​ទាំង​អស់ ព្រមទាំងពួកគាត់ទទួលបានឱកាសនៃការរៀនសូត្រ និងទទួលបានឱកាស​ការ​ងារ​ធ្វើដូចៗគ្នាផងដែរ ។

លោក កឹម សុខា បន្តថាទាំងអស់នេះហើយដែលគេហៅថាសង្គមប្រជាធិបតេយ្យ ដែលគេ​ចែកគ្នារស់ អ្នកមានដែលរកស៊ីទទួលបានចំណូលច្រើនគេកាត់ប្រាក់ចំណេញ​របស់អ្នក​មាន​ដែល​ពួកគាត់ទទួលបានយកមកទុកជួយអ្នកក្រ ដែលពួកគាត់ខ្សោយ ដូចជាស្រ្តីឆ្លងទន្លេ ស្រ្តី​ដែលមានកូនច្រើននៅក្នុងបន្ទុក ចាស់ជរាដែលធ្វើការលែងកើតជាដើម​។ លោក កឹម សុខា បន្ថែមទៀតថា អ្វីដែលលោកធ្វើការជំរាបជូនខាងលើនេះ គឺវាជាផ្លូវមួយដែលគណបក្ស សង្គ្រោះជាតិ ចង់ធ្វើការរៀបចំស្រុករបស់យើងទៅអនាគតរបៀបនេះឯង ក្នុងនោះដូចជាអ្នក​ដែលឈ្នះឆ្នោត មិនមែនយកគណបក្សដែលចាញ់ធ្វើជាសត្រូវនោះទេ ហើយក៏មិន​មែន​សម្លាប់ មិនមែនកម្ចាត់ មិនមែនតាមដាន ហើយនិងក៏មិនមែនធ្វើបាបនោះដែរ គឺគេសុំឲ្យ​គណ​បក្សដែលចាញ់នោះចូលរួមជួយដល់គណបក្សដែលឈ្នះ ក្នុង​ការដឹកនាំរដ្ឋាភិបាល ឲ្យជួយ​មើលថាតើរដ្ឋាភិបាលរបស់គេធ្វើអ្វីខុសខ្លះ ។

លោក កឹម​ សុខា បានលើកឡើងជាឧទាហរណ៏ថា ប្រសិនបើគេស៊ីញ៉េអ្វីមួយ ឬរកស៊ីសប្ប​ទាន ឬ មួយវិនិយោគអ្វីផ្សេងៗប្រសិនបើមើលឃើញសភាពការណ៏មិនស្រួលបក្ស​ប្រឆាំង​គឺ​មានសិទ្ធក្នុងការប្រាប់ទៅរដ្ឋាភិបាល ហើយរដ្ឋាភិបាលត្រូវយកការលើកឡើង​របស់បក្សប្រ​ឆាំង​ទៅធ្វើការសិក្សា និងពិចារណាថាតើការលើកឡើងរបស់បក្សប្រឆាំងខុសឬមួយត្រឹមត្រូវ ប្រសិនបើបក្សប្រឆាំងនិយាយត្រូវបក្សកាន់អំណាចត្រូវតែធ្វើការកែតម្រូវភ្លាមដើម្បីកុំឲ្យប៉ះ​ពាល់ដល់ផលប្រយោជន៏ជាតិ និងប្រជាពលរដ្ឋ មិនមែនដូចនៅស្រុកខ្មែរយើងទេ ឲ្យតែ​បក្ស​ប្រឆាំងនិយាយគឺខុសទាំងអស់ ហើយផ្តល់ជាយោបល់ថារាស្រ្តមានបញ្ហានេះ បញ្ហានោះ សុត​តែ​ថាគេអាក្រក់ ដល់ពេលអញ្ចឹងទៅគឺអ្នកដែលឈ្នះធ្វើបាបអ្នកដែលគ្នាចាញ់ ធ្វើ​ឲ្យអ្នកដែល​គ្នាចាញ់នោះឈឺចាប់ ហើយអ្នកដែលមានលុយច្រើនធ្វើបាបអ្នកក្រ ធ្វើឲ្យអ្នកក្រឈឺចាប់ អាង​តែ​ខ្លួនមានលុយដើរយកដីរបស់ប្រជាពលរដ្ឋស្លូតត្រង់គ្រប់តែគ្នា ដេញពួកគាត់ចេញ​ពីដីធ្លីផ្ទះ​សម្បែងដែលពួកគាត់ធ្លាប់រស់នៅ គឺគ្មានបានជួយអ្វីដល់អ្នកក្រទេ​មានតែធ្វើបាបអ្នក​ក្របន្ថែម​ឡើង ។

លោក កឹម សុខា បន្តទៀតថា អ្វីទាំងអស់នេះគឺធ្វើឲ្យសង្គមជាតិរបស់យើងគ្មានការជឿន​លឿន​ឡើយ យ៉ាងដូច្នេះហើយបានជាគោលការណ៏របស់គណបក្ស សង្គ្រោះជាតិ គឺយើងចង់​ធ្វើការរៀបចំសង្គមខ្មែររបស់យើង ដូចជាប្រទេសដែលគេបានធ្វើការរៀបចំមានលក្ខណៈល្អ​ ដែលប្រជាពលរដ្ឋរបស់គេមានបានសម្បូរសប្បាយ ដែលអ្នកមានក៏រស់បាន ហើយអ្នកក្រក៏​រស់​បានដូចគ្នាដោយគ្មានការរើសអើង ឬធ្វើបាបជាន់ឈ្លីគ្នាឡើយ ដែលរស់ក្នុងភាពថ្លៃថ្នូរ​ជា​មនុស្សដូចគ្នា អ្នកមានលុយទៅពេទ្យព្យាបាលដោយមិនចាំបាច់បង់ប្រាក់ ឬ ចង់ទទួល​បាន​សេ​វាល្អជាងនេះអាចទៅរកសេវាព្យាបាលនៅពេទ្យឯកជនបាន រីឯប្រជាពល​រដ្ឋក្រីក្រដែល​គ្មាន​ប្រាក់បង់ថ្លៃព្យាបាលក៏អាចអញ្ជើញទៅព្យាបាលនៅមន្ទីរពេទ្យបានដូចគ្នា ហើយមានការ​យកចិត្តទុកដាក់ខ្ពស់ពីសំណាក់គ្រូពេទ្យ និងមានថ្នាំសង្កូវផ្តល់ជូនគ្រប់បែប​យ៉ាងដោយ​មិន​ចាំ​ចា​ប់ចំណាយសូម្បីតែមួយរៀល ។

លោក កឹម សុខា បន្តថា មួយទៀតចំណែកឯកូនប្រជាពលរដ្ឋដែលក្រីក្រ ដែលគ្នាចង់រៀន​យើង​និងធ្វើការរៀបចំដើម្បីឲ្យពួកគេទទួលបានការសិក្សារៀនសូត្រមានចំណេះដឹងជ្រៅជ្រះ ដូចជាកូនអ្នកមានផងដែរ ដែលទាំងអស់នេះហើយគេហៅថាសង្គមប្រជាធិបតេយ្យ ដែល​សង្គម​ប្រជាធិបតេយ្យគឺឲ្យតម្លៃទៅលើមនុស្ស ។

ដូច្នេះប្រសិនបើនៅឆ្នាំ២០១៣នេះការបោះឆ្នោតថា្នក់ជាតិគណបក្ស សង្គ្រោះជាតិ ទទួលបាន ជ័យជំនះនោះប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងរស់នៅក្នុងសង្គមប្រជាធិបតេយ្យមួយដ៏ពិតប្រាកដ ដូចជាបណ្តាប្រទេសមួយចំនួនទាំងនៅក្នុងតំបន់ និងពិភពលោក ។ ហើយដើម្បីឲ្យសម្រេច​បាននូវក្តីស្រម៉ៃ និងការប៉ងប្រាថ្នាចង់បានរបស់យើងរបៀបនេះ សូមកុំភ្លេចហើយត្រូវតែចងចាំ​ទាំងអស់គ្នានៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ សួមបោះឆ្នោតជូនគណបក្ស សង្គ្រោះ​​ជាតិ ឲ្យបានគ្រប់ៗគ្នា ៕

No comments:

Post a Comment

yes