គណបក្សសម រង្ស៉ីឈ្នះអាសនៈចំនួន២៦និងគណបក្សសិទ្ធិមនុស្សឈ្នះអាសនៈ
ចំនួន៣ក្នុងសភា ក្រោយការបោះឆ្នោតជាតិកាលពីឆ្នាំ២០០៨
វ៉ាស៊ីនតោន៖ ក្រុមមេដឹកនាំគណបក្សជំទាស់បានថ្លែងថា
ការប្រឹងប្រែងរបស់គណបក្សគ្រប់គ្រងប្រទេសតាមវិធីផ្សេងៗ
ដើម្បីទប់ស្កាត់ការបង្រួបបង្រួមគណបក្សសង្គ្រោះជាតិនិងការទប់ស្កាត់ការចូលរួមប្រកួតប្រជែងដោយស្មើភាពក្នុងពេលបោះឆ្នោតជាតិខាងមុខ
គឺជាសញ្ញាខ្លាចចាញ់។
គណបក្សជំទាស់ថ្លែងដូច្នេះដោយសំអាងថា បើគណបក្សគ្រប់គ្រងប្រទេសអនុញ្ញាតឲ្យលោកសម រង្ស៉ីចូលរួមការបោះឆ្នោតដែលមានការរួមគ្នាជាមួយគណបក្សជំទាស់ផ្សេងទៀត យល់ព្រមរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយដែលអាចទទួលយកបានពីគ្រប់ភាគីផង គណបក្សសង្គ្រោះជាតិនឹងទទួលបានជ័យជម្នះ ហើយសម្លេងក្រុមជំទាស់ក្នុងសភានឹងកើនឡើង។ ក្រុមមន្ត្រីគណបក្សជំទាស់ចាត់ទុកថា រឿងនេះហើយ ដែលគណបក្សគ្រប់គ្រង ប្រទេសព្យាយាមទប់ទល់មុនការបោះឆ្នោតខាងមុខ។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស
និងជាអនុប្រធានគណបក្ស សង្រ្គោះជាតិ បានអះអាងថា
គណបក្សគ្រប់គ្រងប្រទេសចង់បំផ្លាញជោគជ័យរបស់គណបក្សសង្គ្រោះជាតិ។
«ដូច្នេះគេធ្វើអីបានដើម្បីកាត់បន្ថយនូវជ័យជម្នះរបស់យើង
គេធ្វើហើយ។ ហើយការអត់មានវត្តមានលោកសម
រង្ស៉ីចូលមកក្នុងប្រទេសហ្នឹងគឺជាការ
កាត់បន្ថយនូវជ័យជម្នះយើងមួយផ្នែកហើយ។ តែយើងនៅតែគិតថា
គណបក្សប្រជាជនហ្នឹង ជាពិសេសលោកនាយករដ្ឋមន្ត្រីហ៊ុន
សែនគាត់នៅមិនទាន់ហ៊ានប្រកួតជាមួយលោកសម រង្ស៉ីនៅឡើយទេ»។
គណបក្សសម
រង្ស៉ីឈ្នះអាសនៈចំនួន២៦និងគណបក្សសិទ្ធិមនុស្សឈ្នះអាសនៈចំនួន៣ក្នុងសភា
ក្រោយការបោះឆ្នោតជាតិកាលពីឆ្នាំ២០០៨
ដែលគណបក្សប្រជាជនកម្ពុជាឈ្នះ៩០អាសនៈ។
តាមច្បាប់ គណបក្សជំទាស់ទាំងនេះត្រូវការសម្លេង៣០អាសនៈនៅសភាដើម្បីកោះហៅសមាជិករដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រីមកសាកសួរ ឬស្តីបន្ទោស ហើយនឹងសម្លេង៤២អាសនៈដើម្បីធ្វើឲ្យខ្វះកូរ៉ុមប្រជុំ ធ្វើឲ្យគាំងដំណើរប្រជុំសភានិងអនុម័តនូវអ្វីដែលពួកគេយល់ថា ជារឿងខាតប្រយោជន៍ដល់ប្រទេសជាតិនិងប្រជាជាតិ។ លោកកឹម សុខាថ្លែងថា៖
តាមច្បាប់ គណបក្សជំទាស់ទាំងនេះត្រូវការសម្លេង៣០អាសនៈនៅសភាដើម្បីកោះហៅសមាជិករដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រីមកសាកសួរ ឬស្តីបន្ទោស ហើយនឹងសម្លេង៤២អាសនៈដើម្បីធ្វើឲ្យខ្វះកូរ៉ុមប្រជុំ ធ្វើឲ្យគាំងដំណើរប្រជុំសភានិងអនុម័តនូវអ្វីដែលពួកគេយល់ថា ជារឿងខាតប្រយោជន៍ដល់ប្រទេសជាតិនិងប្រជាជាតិ។ លោកកឹម សុខាថ្លែងថា៖
«ហើយបើសិនជាយើងឈ្នះបានដល់កៀកគ្នាមែនទែន
ចាប់ពី៥០ទៅ៦០ដូចគ្នានោះ
យើងមានគណបក្សប្រឆាំងមួយដ៏ធំដែលយើងជឿងថាគណបក្សកាន់អំណាចមានការភ័យព្រួយ។
តែបើយើងមើលសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋបច្ចុប្បន្ន
ហើយមានការបោះឆ្នោតឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ
យុត្តិធម៌អាចទទួលយកបានត្រឹមតែកម្រិតស្តង់ដារអន្តរជាតិល្មមចុះ
យើងក៏នឹងអាចទទួលជ័យជម្នះនៅឆ្នាំ២០១៣នេះពិតប្រាកដ»។
ក្រុមគណបក្សជំទាស់ធ្លាប់ខកខានក្នុងការទប់ស្កាត់ការអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៣ដែលគេចង់ឲ្យមានការកែសម្រួល
ហើយនឹងខកខានក្នុងការរារាំងការដកអភ័យឯកសិទ្ធិលោកសម រង្ស៉ី
និងតំណាងរាស្ត្រគណបក្សជំទាស់មួយចំនួនទៀតផងដែរ
ដោយសារតែខ្វះសំឡេងសមាជិកសភានោះ។
លោកយឹម សុវណ្ណ តំណាងរាស្ត្រ
និងជាអ្នកនាំពាក្យគណបក្សសម រង្ស៉ី បានអះអាងថា
នៅពេលគណបក្សជំទាស់ខ្លាំង វាល្អសម្រាប់ប្រទេសជាតិ
ដែលមិនបណ្តោយឲ្យគណបក្សកាន់អំណាចធ្វើអ្វីស្រេចតែអំពើចិត្ត។
«ហើយកាលណាប្រព័ន្ធត្រួតពិនិត្យនិងតុល្យភាពកាន់តែរឹងម៉ាំគឺជាឧបសគ្គធំណាស់ចំពោះអ្នកដឹកនាំផ្តាច់ការ។
ដូច្នេះហើយបានជាគេខំប្រឹងប្រែងទប់ស្កាត់គ្រប់មធ្យោបាយទាំងអស់»។
លោកយឹម សុវណ្ណអះអាងថា
គណបក្សគ្រប់គ្រងប្រទេសភ័យខ្លាចដោយសារសភាប្រើប្រាស់ប្រព័ន្ធ៥០ភាគរយបូក១
ឬ៦៣សម្លេងនៃ១២៣ សម្លេងក្នុងចំណោមអាសនៈក្នុងសភា ដើម្បីបង្កើតរដ្ឋាភិបាលឬអនុម័តច្បាប់និងបញ្ហានានា។
មន្ត្រីគណបក្សជំទាស់អះអាងថា
រឿងទាំងនេះហើយដែលជាបញ្ហាគណបក្សកាន់អំណាចមិនព្រមចរចាដើម្បីឲ្យលោកសម
រង្ស៉ីដែលជាប់ទោសនយោបាយនោះ បានចូលស្រុកវិញ
ហើយមិនព្រមកែទម្រង់គ.ជ.ប.ឲ្យមានសមាភាពគណបក្សជំទាស់នៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន។
«គណបក្សកាន់អំណាចសព្វថ្ងៃដឹងច្បាស់ណាស់
បើបោះឆ្នោតត្រឹមត្រូវ សេរី
និងយុត្តិធម៌ប្រាកដជាមិនឈ្នះគណបក្សសង្រ្គោះជាតិទេ។ បើលោកសម
រង្ស៉ីចូលមកទៀតគឺថា
ប្រជាប្រិយភាពនឹងកាន់តែកើនឡើងខ្លាំងក្លាជាទីបំផុត»។
ទោះជាយ៉ាងណាក៏ដោយ លោកជាម យៀប
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា
និងជាអ្នកតំណាងរាស្ត្របានច្រានចោលការចោទប្រកាន់របស់ក្រុមមេដឹកនាំគណបក្សជំទាស់ដោយអះអាងថា៖
«ខ្ញុំសូមជំរាបថា បុគ្គលសម រង្ស៉ីមិនមែនជាបុគ្គលដែលគណបក្សប្រជាជនកម្ពុជាខ្លាចឈ្នះទេ។ ឈ្នះៗទៅ ជាធម្មតាទេ។ យើងអត់មានកោតញញើត ខ្លាចក្រែងនោះទេ។ តែកន្លងទៅលោកពិនិត្យមើលតាំងពីសម រង្ស៉ីបង្កើតគណបក្សសម រង្ស៉ីនៅអាណត្តិទី២មក តើគណបក្សសម រង្ស៉ីហ្នឹងធ្វើអ្វីបានខ្លះ ហើយប្រជាជនជឿជាក់លើគាត់លើសលុបយ៉ាងម៉េចខ្លះ? បើប្រៀបនឹងគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចបច្ចុប្បន្ននេះ»។
«ខ្ញុំសូមជំរាបថា បុគ្គលសម រង្ស៉ីមិនមែនជាបុគ្គលដែលគណបក្សប្រជាជនកម្ពុជាខ្លាចឈ្នះទេ។ ឈ្នះៗទៅ ជាធម្មតាទេ។ យើងអត់មានកោតញញើត ខ្លាចក្រែងនោះទេ។ តែកន្លងទៅលោកពិនិត្យមើលតាំងពីសម រង្ស៉ីបង្កើតគណបក្សសម រង្ស៉ីនៅអាណត្តិទី២មក តើគណបក្សសម រង្ស៉ីហ្នឹងធ្វើអ្វីបានខ្លះ ហើយប្រជាជនជឿជាក់លើគាត់លើសលុបយ៉ាងម៉េចខ្លះ? បើប្រៀបនឹងគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចបច្ចុប្បន្ននេះ»។
លោកជាម យៀបថ្លែងដូច្នេះ ដោយយោងថា
សមាជិកគណបក្សលោកមានជាង៥លាននាក់
ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារបស់លោក បើប្រៀបធៀបទៅនឹងគណបក្សសម
រង្ស៉ីមានតែជាង១លាននាក់ប៉ុណ្ណោះ។
«ហើយខ្ញុំមានជំនឿថា មិនចាញ់គណបក្សណាទេ
មិនមែនតែសម រង្ស៉ីទេ
គណបក្សណាក៏គណបក្សប្រជាជនកម្ពុជាមិនអាចចាញ់ឆ្នោតបានដែរនៅក្នុងអាណត្តិក្រោយៗទៀតនេះ»។
លោកបានប្រៀបធៀបគណបក្សរបស់លោកទៅនឹងមាសដែលនៅតែជាមាស។
លោកបានវាយប្រហារគណបក្សជំទាស់ថា ជាទម្លាប់តាំងពីអណត្តិមុនៗ
ដែលមានការតវ៉ា ការធ្វើពិហិការ មិនចូលរួមបង្កើតរចនាសម្ព័ន្ធសភាជាដើម
ក្រោយពេលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។
លោកបានអះអាងថា ករណីលោកសម រង្ស៉ីជារឿងរបស់តុលាការ
មិនមែនជារឿងរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏មិនមែនជារឿងនយោបាយដែរ។
ក៏ប៉ុន្តែលោកយឹម សុវណ្ណបានអះអាងថា
គណបក្សគ្រប់គ្រងប្រទេសប្រើ
ប្រាស់ប្រព័ន្ធយុត្តិធម៌ដើម្បីចាត់ការក្រុមជំទាស់ ជាពិសេសលោកសម
រង្ស៉ីដោយមិនឲ្យមានការបោះឆ្នោតប្រកបដោយកិត្តិយស។
« ពីព្រោះអត់សេរី និងអត់យុត្តិធម៌។
យើង(គណបក្សកាន់អំណាច)ប្រើប្រាស់ប្រព័ន្ធតុលាការដែលគេមើលឃើញថា
ជាប្រព័ន្ធតុលាការ ទទួលនូវឥទ្ធិពលនៃគណបក្សកាន់អំណាច
ហើយមកដាក់ទោសទណ្ឌដែលគ្មាន មូលដ្ឋានច្បាប់ត្រឹមត្រូវ
ដាក់ទោសទណ្ឌក្នុងហេតុផលនយោបាយ។ អាហ្នឹងគេមើលឃើញយ៉ាងច្បាស់។
ទាំងសហគមន៍អន្តរជាតិ ទាំងបណ្តាប្រទេសមហាអំណាចធំៗហ្នឹង គេមើលឃើញថា
គណបក្សប្រជាជនហ្នឹងកំពុងតែព្រួយបារម្ភ
ហើយប្រើប្រាស់ល្បិចកលមិនយុត្តិធម៌ទាល់តែសោះ ដើម្បីប្រជែងយកឈ្នះនៅឆ្នាំ២០១៣ហ្នឹង»។
លោកយឹម សុវណ្ណ និងលោកកឹម សុខាអះអាងថា
ដោយសារគណបក្សសង្គ្រោះជាតិមានគោលនយោបាយច្បាស់លាស់
និងមានសាមគ្គីភាពទាំងថ្នាក់ជាតិនិងមូលដ្ឋានដ៏រឹងមាំផងនោះ
គណបក្សនេះកំពុងធ្វើឲ្យមានប្រជាពលរដ្ឋច្រើនចូលរួមជាមួយគណបក្សនេះ។
មេដឹកនាំក្រុមជំទាស់ទាំងពីរអះអាងថា ពលរដ្ឋខ្មែរចង់មានការផ្លាស់ប្តូរមេដឹកនាំប្រទេស ដោយសារគណបក្សកាន់អំណាចសព្វថ្ងៃ មិនអាចដោះស្រាយបាននូវបញ្ហាប្រទេសជាច្រើន ដូចជាអំពើពុករលួយ រឿងព្រំដែនជាមួយប្រទេសជិតខាង បញ្ហារំលោភសិទ្ធិមនុស្ស ការរំលោភបំពានដីធ្លី ទំនិញឡើងថ្លៃ ជីវភាពពលរដ្ឋ មន្ត្រីរាជការ ប៉ូលិស ទាហានមានកម្រិតទាប បញ្ហាធនធានធម្មជាតិ ព្រៃឈើ រ៉ែ ត្រី ការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ បញ្ហាធានាទីផ្សារសម្រាប់ផលិតផលកសិកម្ម និងការគិតគូរពីប្រាក់សង្គមកិច្ចដល់មនុស្សចាស់ជាដើម។
លោកជាម យៀបថ្លែងការពារគណបក្សលោក ដោយនិយាយថា
គណបក្ស នេះបានដឹកនាំប្រទេសត្រឹមត្រូវ
មានការទទួលស្គាល់ជាអន្តរជាតិជាពិសេសលើការខិតខំកសាងប្រទេសជាតិ
និងការពារប្រទេសជាតិកុំឲ្យបាត់បង់។
«ហើយសូមជំរាបថា
គណបក្សប្រជាជនកម្ពុជាកាន់តែធ្វើយ៉ាងណាដើម្បីឲ្យ ប្រជាជនជឿជាក់
ឲ្យស្រឡាញ់រាប់អាន
និងបោះឆ្នោតឲ្យកាន់តែបានច្រើនថែមទៀតលើសអាណត្តិមុនៗ»។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិ
នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ ដែលគេមើលឃើញថា
គណបក្សសង្រ្គោះជាតិដែលដឹកនាំដោយលោកសម រង្ស៉ី និងលោកកឹម សុខា
ជាគណបក្សជំទាស់ដ៏ធំជាងគេក្នុងប្រទេសកម្ពុជាដែលត្រូវគេគិតថា
ជាដៃគូដ៏សក្តិសមដើម្បីប្រកួតប្រជែងជាមួយនឹងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនដែលកាន់កាប់អំណាចជាង៣០ឆ្នាំនោះ។ មេដឹកនាំក្រុមជំទាស់គឺលោកសម
រង្ស៉ីកំពុងនិរទេសខ្លួននៅក្រៅប្រទេស
ក្រោយពីជាប់ពិរុទ្ធរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា វៀតណាម កាលពីឆ្នាំ២០០៩
នៅខេត្តស្វាយរៀង។
គេចាត់ទុកថា ចំណាត់ការប្រឆាំងនឹងលោកសម រង្ស៉ីនេះគឺជារឿងបណ្តាលមកពីហេតុផលនយោបាយ ដែលគួរត្រូវមានការសម្រប សម្រួលផ្នែកនយោបាយដើម្បីឲ្យលោកសម រង្ស៉ីអាចចូលមកកម្ពុជានិងប្រកួតប្រជែងក្នុងការបោះឆ្នោតបាន។ ក្រុមមន្ត្រីគណបក្សជំទាស់អះអាងថា ការបោះឆ្នោតខាងមុខ ឬក៏រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដែលគ្មានការរៀបចំដោយសេរី និងយុត្តិធម៌នោះ នឹងពុំមានការទទួលស្គាល់ជាអន្តរជាតិទេ៕
No comments:
Post a Comment
yes