សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 17, 2013

វិសោធនកម្ម​ច្បាប់​ស្តីពី «សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល» រង​ការ​រិះគន់

សម័យកាលប្រជុំសភា ទី៩ កាលពីថ្ងៃសុក្រទី១៥ខែកុម្ភះកន្លងមក

គណបក្សប្រឆាំង បានធ្វើការរិគន់ ចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពី«សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល» ដែលពុំមានអ្វី ជាក់លាក់ក្នុងការផ្តល់ជាប្រយោជអ្វីដល់មន្ត្រីរាជការ ក្នុងរយៈពេលជិតម្ភៃឆ្នាំមកនេះ។

កាលពីថ្ងៃសុក្រទី១៥ខែកុម្ភះនេះ រដ្ឋសភាជាតិបានអនុម័តលើវិសោធនកម្ម លើមាត្រា៩ និងមាត្រា១០ នៃសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល ក្នុងការផ្ទេរអំណាចពីរដ្ឋសភា មករដ្ឋាភិបាលវិញ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរពីពាក្យថា «កំណត់​ដោយច្បាប់ដោយឡែក» មកជា «កំណត់ដោយព្រះរាជក្រិត្យ ឬអនុក្រិត្យ» ក្រោមសម្លេងគាំទ្រ៨៥លើ៩៤។


លោក សុន ឆ័យ មកពីគណបក្សសមរង្សី មិនគាំទ្រឲ្យមានការធ្វើវិសោធនកម្មលើមានត្រា៩ និងមាត្រ១០ នៃច្បាប់ស្តី​ពី​«សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវល»នោះទេ ដោយលោកយល់ថា ការកែប្រែពីការ«កំណត់ដោយច្បាប់» មកជាការកំណត់​ដោយព្រះរាជក្រិត្យ ឬអនុក្រិត្យ ទៅវិញនោះ។ ឯលោក យឹម សុវណ្ណ ក៏ឯកភាពចំពោះការលើកឡើងខាងលើនេះដែរ។ លោកបញ្ជាក់ថា ការធ្វើត្រឹមតែវិសោធនកម្មនេះ វាមិនគ្រប់គ្រាន់ទេ ព្រោះ«ប្រសិទ្ធិភាពការងាររបស់មន្ត្រីរាជការ ជាប្រាក់​បៀវត្យន៍» ដោយពិនិត្យឃើញថា មន្ត្រីរាជការធម្មតា ទទួលបានប្រាក់បៀវត្យន៍ទាបណាស់ បើប្រៀបធៀបទៅនឹងមន្ត្រី​ដែលមានមុខងារខ្ពស់។

ឯលោក ជាម យៀប មកពីគណបក្សប្រជាជន បានលើកឡើងថា ការអនុវត្តច្បាប់ សម្រាប់អ្នកអនុវត្ត មានការលំបាក​ណាស់។ រាល់ការតាក់តែងច្បាប់ គេធ្វើទៅតាមសភាពការជាក់ស្តែង ទាក់ទងទៅនិងសកម្មភាពរបស់ប្រទេស ក៏ដូចជា​របស់ប្រជាពលរដ្ឋជាក់ស្តែងដែរ។ លោកបន្តថា «ការធ្វើវិសោធនកម្ម វាប្រែប្រួលនូនខ្លឹមសារដើម» ហើយរដ្ឋាភិបាល ក៏ជាអ្នកទទួលខុសត្រូវចំពោះមុខសភាដែរ។

តំណាងងឲ្យរដ្ឋាភិបាល មកការពារការធ្វើវិសោធនកម្មនេះ និងជារដ្ឋលេខាធិការមុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន បានពន្យល់ថា ការធ្វើនេះដើម្បីឲ្យច្បាប់ ដែលពាក់ពន្ធ័និងមន្ត្រីរាជការស៊ីវិលមានលក្ខណៈ ល្អប្រសើរ និងរក្សាអ្វីដែលជា​លិខិតបទដ្ឋាន ដែលមានស្រាប់ ឲ្យមានភាពរឹងមាំ ក៏ដូចជាទុកលទ្ធភាពជូនរដ្ឋភិបាល ក្នុងការគ្រប់គ្រងមន្រ្តីរាជការ​ទៅថ្ងៃ​ខាងមុខ។

មនោរម្យព័ងអាំងហ្វូ បានសុំប្រតិកម្មពី នាយកអង្គការ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន ដោយ​លោកបានបញ្ជាក់ថា ការធ្វើវិសោធនកម្មលើមានត្រា៩ និងមាត្រា១០នេះ ជា«ការរដកអំណាចពីអង្គការនីតិបញ្ញត្តិ» ទៅ​ឲ្យ«អង្គការនីតិប្រតិបត្តិ» វិញ។ លោកបន្តថា ករណីនេះវាឆ្លុះបញ្ចាំង ពីភាពគ្រប់គ្រងប្រទេសរបស់កម្ពុជា បើការកំណត់​នៃការគ្រប់គ្រងតាមច្បាប់ នោះវាពិបាក នឺងធ្វើការកែប្រែ ដោយចាំបាច់ត្រូវឆ្លងសភា ជាចាំបាច់ក្នុងការកែប្រែ ឬធ្វើ​វិសោធនកម្ម នូវច្បាប់ទាំងនោះ។ ផ្ទុយទៅវិញ នៅពេលអង្គការនីតិប្រតិបត្តិ មានអំណាចពេញក្នុងដៃហើយ នោះរាល់ការ​កែ​ប្រែទាំងឡាយ នៃការគ្រប់គ្រងមន្ត្រីរាជការ ជាសមត្ថកិច្ចរបស់រដ្ឋាភិបាល នឹងពុំចាំបាច់មានការឆ្លងសភា ដែលមាន​តំណាងប្រជាពលរដ្ឋនោះឡើយ ។

មាត្រា៩ថ្មី៖ ចែងថា«របបស្តីពីការសុំច្បាប់ និងការអនុញ្ញាតិ ច្បាប់ឈប់សម្រាកគ្រប់ប្រភេទ ត្រូវកំណត់ដោយ​ព្រះរាជ​ក្រិត្យ ឬអនុក្រិត្យ។»
មាត្រា១០ថ្មី៖ ចែងថា «របបបៀវត្ស និងប្រាក់បន្ទាប់បន្សំនៃបៀវត្សត្រូវកំណត់ដោយព្រះរាជក្រិត្យ ឬអនុក្រិត្យ។ រាល់ការ​កែសម្រួលប្រាក់បៀវត្ស ឬប្រាក់បន្ទាប់បន្សំនៃបៀវត្ស ត្រូវកំណត់ដោយព្រះរាជក្រិត្យ ឬអនុក្រិត្យ។»

សូមបញ្ជាក់ថា នេះជាលើកទីពី ហើយក្នុងការធ្វើវិសោធនកម្មលើ ច្បាប់ស្តីពី«សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល» ដែល​កាលពីឆ្នាំ១៩៩៩ បានធ្វើវិសោធនកម្មលើមាត្រា៥១ ពាក់ពន្ធ័និងការធានា ចំពោះមន្ត្រីរាជការ ដែលជាប់បណ្តឹងឧក្រិដ្ឋ ឬមជ្ឃឹម ត្រូវសុំការអនុញ្ញាតិពីប្រធានស្ថាប័ន តាមថានានុក្រម៕

No comments:

Post a Comment

yes