សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 4, 2013

ព្រះមហាក្សត្រ និងសម្តេចម៉ែ បានថ្វាយព្រះភ្លើង ដល់ព្រះបរមសព


ភ្នំពេញ: ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ បាន​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរមសព កាលពី​វេលា​ម៉ោងប្រមាណ​៦​ល្ងាច ខណៈ​សម្លេង​យំសោក​បានកើត​មាន ទាំង​នៅ​វាល​ព្រ​មេរុ និង​នៅ​ជុំវិញ​ព្រះបរមរាជវាំង ដែល​កកស្ទះ​ដោយ​មនុស្ស​ដ៏​សែន​ច្រើន ដែល​បានមក​ចូលរួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង ដល់​ព្រះ​បរមសព សម្តេចឪ​។​

​សម្លេង​ស្គ​បាន​ត្រូវ​ទូង​ឡើង ទូទាំងប្រទេស ហើយ​កម្ពុជា​បាន​ស្មឹង​ស្មាធិ៍​រយៈពេល​មួយ​នាទី​។​

​ពិធី​ថ្វាយ​ព្រះ​ភ្លើង បានធ្វើ​ឡើង បន្ទាប់ពី​ព្រះមហាក្សត្រ និង​សម្តេចម៉ែ បាន​ថ្វាយ​ផ្កា​ខ្លឹមចន្ទន៍ ហើយ​បន្ត​ថ្វាយ​ដោយ​មេដឹកនាំ​កម្ពុជា និង​តំណាង​ជាន់ខ្ពស់ មកពី​ប្រទេស​ចំនួន​១៦។


ព្រះអង្គទាំងពីរបានថ្វាយព្រះភ្លើងនៅម៉ោង ៦និង៣៤នាទី បន្ទាប់ពីព្រះមហាក្សត្រ និង​សម្តេចម៉ែ  ទ្រង់ព្រះកន្សែង និងទតព្រះនេត្រ ព្រះបរមសព ជាលើកចុងក្រោយ មុនការថ្វាយព្រះភ្លើង និងមានការសូត្រស្វាធ្យាយសត្តប្បករណ៍។ 

បន្ទាប់ពិធី​ថ្វាយ​ព្រះ​ភ្លើង ​ព្រះ​បរម​សព រួចហើយកាំភ្លើង​ធំ​ទំហំ ១០៥ មិល្លីម៉ែត្រ ដែល​មាន​ចំនួន ១២ ដើម ក៏​បានចាប់ផ្តើម​បាញ់​លាន់​ឮ​កងរំពង​ផងដែរ​។ កាំភ្លើង​ធំ​ទាំងនោះ ត្រូវបាន​ដាក់​តាំង នៅ​មាត់​ទន្លេ​មុខ​វាំង​។ គ្រាប់កាំភ្លើង ដែល​ត្រូវ​បាញ់​ចេញ ទាំង ១០១ គ្រាប់ ជា​គ្រាប់​មិន​ពិត ពោល គឺ​លាន់ឮ​តែ​សំឡេង​តែប៉ុណ្ណោះ​៕

No comments:

Post a Comment

yes