សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 16, 2013

រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប

រថ​យន្ត​ដឹក​ឈើ​ក្រញូង​ឆ្លង​កាត់​ផ្លូវ​លេខ​៦៧​ ទាំង​យប់​ទាំង​ថ្ងៃ ​តែ​មន្រ្តី​ជំ​នាញ​ដែល​ដាក់​​ ស្នាក់​ការ​ដូច​ម្រាម​ដៃ​តាម​ដង​ផ្លូវ​ មើល​មិន​ឃើញ​ ធ្វើ​មិន​ដឹង ពេល​រថ​យន្ត​ដឹក​ឈើ​មក​ដល់​ដេក​លក់​ដូច​ត្រូវ​ថ្នាំ​សណ្តំ​ ឬ​ទូរ​ស័ព្ទ​ចូល​តែ​មិន​លើក​។
សកម្ម​ភាព​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ ដែល​ប្រើ​រថ​យន្ត​ដូច​ជា កាមរីឆ្លាម កាមរីបាឡែន ពណ៍​ស្ក ពណ៍​ខ្មៅ​ ដឹក​ចេញ​ពី​ស្រុក​ត្រ​ពាំ​ង​ប្រ​សាទ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មានជ័យ ឆ្លង​កាត់​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) ទាំង​យប់​ទាំង​ថ្ងៃបាន​ដោយ​សេរី ដែល​ពុំ​មាន​ការ​បង្ក្រាប​ពី​សំ​ណាក់​អស់​លោក​មន្រ្តី​ជំ​នាញ​តាម​ដង​ផ្លូវ​ទាល់​តែ​សោះ។
ប្រ​ភព​ព័ត៌មាន​ពី​ស្រុក​អន្លង់​វែង​បាន​អោយ​ដឹង​ថា អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូ​ង​ទាំង​នោះ គឺ​ជា​ឈ្មួញ​ដដែល​ៗ ដែល​មាន​ឈ្មោះ​ដូច​ជាលោក ១-យិន ២-ថន ៣-ប្រុញ ៤-ពន្លក ៥-ស្នា ៦-ចូច ដែលសុទ្ធ​តែ​ជា​មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ដ៏​ធំ​ប្រ​ចាំ​ទិស​ឧត្តរ​នេះ​តែ​ម្តង។ ប្រ​ភព​បាន​អោយ​ដឹង​ទៀតថា ក្រុម​អ្នក​រក​ស៊ី​ទាំង​៦​នាក់​នេះ​ គេ​មាន​លុយ​ច្រើន​ និង​មាន​រថ​យន្ត​ទំ​នើប​ទំនើប មិន​តែ​ប៉ុណ្ណោះ​គេ​ស្គាល់​ចិត្ត​ថ្លើម​គ្នា​ជា​មួយ​មេព្រៃ​តាម​ដង​ផ្លូវ​ដូច​ម្តាយ​និង​កូន ព្រោះ​ពួក​គេ​​​ជា​ឆ្នាំង​បាយប្រ​ចាំ​ថ្ងៃ​​ដ៏​ធំ​សំរាប​សមត្ថ​កិច្ច​ដែល​ដាក់​ស្នាក់​ការ​តាម​ដង​ផ្លូវ។
ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ធ្លាប់​បាន​រអូរទាំថា សព្វ​ថ្ងៃ​រកស៊ី​ដឹក​ឈើ​រក​លុយ​ចិញ្ចឹម​តែ​មេព្រៃ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​តែ​ប៉ុណ្ណោះ។ ពួក​គេ​បន្ត​ថា ក្បាល​ឡាន​បាឡែន​ដឹក​ឈើ​ក្រ​ញូង​មួយ​គេ​បង់​លុយ​អោយ​មេ​ព្រៃ​តាម​ដង​ផ្លូវ​ចំ​នួន​២រយ​ដុល្លារ​អាមេរីក ក្នុង​មួយ​កន្លែង​ សរុប​ទៅ​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​​ដល់​ខេត្ត​កំ​ពង់​ចាម​បង់​អស់​ជិត​៥ពាន់​ដុល្លារឯណោះ​ក្នុង​ក្បាល​ឡាន​មួយ​គ្រឿង​។​ អ្នក​រក​ស៊ី​ទាំង​នោះ​បាន​និយាយ​ទាំង​អំ​នួត​ថា មេ​ព្រៃ​ និង​សមត្ថ​កិច្ច​គេ​ចាប់​តែ​ឡាន​ដឹក​ឈើ​មិន​បាន​បង់​លុយ​តែ​ប៉ុណ្ណោះ បើ​បង់​លុយ​អស់​ហើយ​គឺ​គ្មាន​អ្នក​ណា​ចាប់​ទេ មិន​តែ​ប៉ុណ្ណោះ​បើ​មាន​សមត្ថ​កិច្ច​ណា​រាយ​ការ​អោយ​មេ​ព្រៃ​ចាប់​ មេព្រៃ​បាន​ទូរ​ស័ព្ទ​ប្រាប់​ដំ​ណឹង​ដល់​អ្នក​ដឹក​ឈើ​ អោយ​គេច​ ជ្រក ទៅ​មុខ​បន្ត​ ឬ​ឈប់​លាក់​ខ្លួន​សិន​ទៀត​ផង។
លោក​ លី​សុផា នាយ​រង​ផ្នែក​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ឃុំ​ស្រែ​ណូយ​បាន​បដិសេធ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ធ្នូនេះ​ថា លោក​ពុំ​ដែល​ធ្លាប់​ស្គាល់​ឈ្មោះ​អ្នក​រក​ស៊ី​ដឹក​ឈើ​ខាង​លើ​នោះ​ទេ បើ​មាន​គេ​ច​មិ​ន​រួច​ពី​លោក​ ថោង​សុខៃ​ នាយ​សង្កាត់​របស់​លោក​ទេ ម្យ៉ាង​វិញ​ទៀត​រដ្ឋា​ភិបាល​ប្រ​កាស​លែង​អោយ​មាន​ការ​ដឹង​ជញ្ជួន​ឈើ​ក្រ​ញូង​ហើយ។
លោក​ សេងវឿត នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​វា​រិន ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ដដែល​នេះ​ថា គ្មាន​ទេ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ លោក​មិន​បាន​ដឹង​ទេ ចង់​ដឹង​សួរ​នាយ​សង្កាត់​តាម​ដង​ផ្លូវ​ទៅ។ លោក​សេង​វឿត​បន្ថែមថា សួរ​លោក​ ថោង​សុខៃ នាយ​សង្កាត់​ព្រោះ​គាត់​ជំ​នាញ​ខាង​បង្ក្រាប ហើយ​គាត់​សហការ​ជា​មួយ​គ្នា​គាត់​ដូចជា​ អ្នក​កាសែត​បួន​ដប់​ឡាន​ចាំ​ចាប់​ឈើ​ក្រ​ញូង​ បើ​មាន​រត​មេច​រួច។
នា​ព្រឹក​នេះ​យើង​ក៏​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ម៉ុង​ប៊ុនលីម​ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​បន្ទាយ​ស្រី​ និង​លោក ​សេង​លន នាយ​រង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​កន្ទួត​ខ្នា​ក្រៅ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​លោក​ទាំង​ពីរ​សុទ្ធ​តែ​នៅ​ក្រៅ​តំបន់​សេវា។
ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​សំនូម​ពរ​ទៅ​លោក​ ទា​គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ មេត្តា​ចុះ​ទប់​ស្កាត់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូអ​ខុស​ច្បាប់​របស់​ក្រុម​ឈ្មួញ​ខាង​លើ​ផង ព្រោះ​ឈើ​ទាំង​នេះសុទ្ធ​​តែ​ជា​ឈាម​របស់​ពល​រដ្ឋ​ខ្មែរ​ ដែល​ត្រូវ​បាន​គេ​ប្រើ​អោយ​ទៅ​លួច​កាប់​ពី​ដី​ថៃ​ ដែល​ត្រូវ​ទាហ៊ាន​ថៃ​បាញ់​សំ​លាប់ស្ទើ​រ​ជា​រៀង​រាល់​ថ្ងៃ៕

No comments:

Post a Comment

yes