សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 5, 2013

លោក​ម៉ម សូណង់ដូ​នៅ​ក្នុង​ចំណោម​បេក្ខជន​ចុង​ក្រោយ​សម្រាប់​រង្វាន់​សិទ្ធិ​មនុស្ស​


ភ្នំពេញ​៖ លោក​ម៉ម សូណង់ដូ​ ​ដែល​ជា​សកម្មជន​ប្រជាធិបតេយ្យ​ដ៏​សកម្ម​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​រដ្ឋាភិបាល​ បាន​ទទួល​ចំណាត់ថ្នាក់​ក្នុង​បញ្ជី​ចុងក្រោយ​សម្រាប់​ពាន​រង្វាន់​«អ្នកការពារ​សិទ្ធិ​មនុស្ស​ក្នុង​ហានិភ័យ»។​
អង្គការ ​Front Line Defenders ​ឬ​ អ្នក​ការពារ​ជួរមុខ​ ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឌូប្ល៊ីន​(Dublin)​ ប្រទេស​អៀឡង់ ​បាន​ដាក់​នាយក​វិទ្យុ​សម្បុក​ឃ្មុំ ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ នៅ​លើ​កំពូល​បញ្ជី​បេក្ខជន​ចំនួន​ប្រាំ​មួយ​រូប​ដើម្បី​ជ្រើសរើស​មួយ​រូបសម្រាប់​ទទួល​រង្វាន់​សកម្មជន​ឆ្នើម​ ដែល​បាន​តស៊ូ​ដើម្បី​សិទ្ធិ​មនុស្ស។​
លោក​ជីម ឡររ៉ែន​ (Jim Loughran ) ​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​Front Line Defenders ​បាន​ប្រាប់​វីអូអេ​ខេមរភាសា​តាម​ទូរ​ស័ព្ទ​ពី​ប្រទេស​អៀឡង់​មក​ថា ​ជម្រើស​យក​លោក​ម៉ម សូណង់ដូ​នេះ​គឺ​​ឈរលើ​គុណ​សម្បត្តិ​របស់​គាត់​ជាច្រើន​​ដែល​បម្រើ​ឲ្យ​ផ្នែក​សិទ្ធិ​មនុស្ស។​

No comments:

Post a Comment

yes