
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
សាលាឧទ្ធរណ៍ បង្គាប់ឲ្យប្រធានគណបក្សប្រឆាំង
ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ចូលបំភ្លឺនៅតុលាការនាថ្ងៃទី១២ ខែមីនា
ឆ្នាំ២០១៣នេះ ជុំវិញបទចោទចំនួនពីរផ្សេងគ្នា ។
ដីកាកោះរបស់សាលាឧទ្ធរណ៍ បានធ្វើឡើងក្រោយ២ថ្ងៃប៉ុណ្ណោះ
បន្ទាប់ពីកម្ពុជាបដិសេធ សំណើរបស់សហរដ្ឋអាមេរិក
ដែលស្នើឲ្យកម្ពុជាពិចារណាបទចោទលើ លោក សម រង្ស៉ី
ដើម្បីឲ្យប្រធានគណបក្សប្រឆាំងរូបនោះ
បានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៣។
ក្នុងដីកាមិនបង្ហាញឈ្មោះដើមបណ្តឹង
ដែលចុះហត្ថលេខាដោយព្រះរាជអាជ្ញា លោក ង៉ែត សារ៉ាត បានបង្គាប់ឲ្យលោក សម
រង្ស៉ី ចូលបំភ្លឺសាលាឧទ្ធរណ៍ ជុំវិញបណ្តឹង បរិហាកេរ្តិ៍
និងផ្សាយព័ត៌មានមិនពិត ។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ
មិនទាន់បង្ហាញជំហរថាតើនឹងត្រូវចាត់ តំណាងឲ្យចូលរួមសវនាការនោះ
ឬយ៉ាងណានៅឡើយទេ ប៉ុន្តែលោកថាបើរាជរដ្ឋាភិបាលគិតពីប្រយោជន៍ជាតិ គួពិចារណា
និងឆ្លើយតបប្រកបដោយភាពវិជ្ជមានដល់សហគមន៍អន្តរជាតិ ។
គួរជំរាបជូនផងដែរថា លោក សម រង្ស៉ី
ត្រូវបានតុលាការកម្ពុជាផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ជាង១០ឆ្នាំ ចោទពីបទដកបង្គោលតំរុងព្រំដែន
កម្ពុជា វៀតណាម បង្ហោះផែនទីក្លែងក្លាយ និងបរិហាកេរ្តិ៍ ជាដើម ។ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានគណបក្សប្រឆាំង
និងសហគមន៍អន្តរជាតិ ចាត់ទុកថា ជារឿងនយោបាយ ៕
No comments:
Post a Comment
yes