សកម្មភាពគ្រឿងចក្រកំពុងតែជីកយកអាចម៌ដីនៅភ្នំដា
សកម្មភាពថ្មីៗនៅខេត្តតាកែវ យ៉ាងគគ្លើនម្ដងហើយ
ម្ដងទៀត នៃការជីកដីខុសច្បាប់ នៅជុំវិញបរិវេណរមណីយដ្ឋានភ្នំដា
ស្ថិតក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ
ហាក់បីដូចជាកំពុងតែបំផ្លិចបំផ្លាញនូវទីតាំងដែលជាកេរ្តិ៍ដំណែលវត្ថុបុរាណ
ដែលមានតាំងពីយូរយារណាស់មកហើយ។ បន្ថែមលើនេះទៀត ក៏គ្មានអជ្ញាធរដែនដី
ឬមន្ដ្រីជំនាញណាមួយអើត ឬបើកភ្នែកមើលនោះឡើយ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជុំវិញបរិវេណភ្នំដា
បានឲ្យដឹងថា ឈ្មួញក្បាលរឹងដោយអំណាច និងទឹកប្រាក់ម្នាក់នេះ ឈ្មោះ ខ្នាក់
ដែលមានទីលំនៅ ក្នុងភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី
និងមានឧបករណ៍ម៉ាស៊ីនអេស្កា សំរាប់ជីកដី រួមទាំងរថយន្ដដឹកដីផងនោះ
តែងតែធ្វើការជីកយកអាចម៌ដីទៅលក់ ហើយក្នុងពេលថ្មីៗនេះ
ឈ្មួញរឹងក្បាលម្នាក់នេះ
ក៏បានកំពុងតែធ្វើការជីកដីនៅជុំវិញបរិវេណរមណីយដ្ឋានភ្នំដា
ដែលជាតំបន់អភិរក្សនេះ ឲ្យខូងស្ទើរតែបុកដល់ក្បាលស្ដេចប្រេតទៅហើយ។
ប្រភពដដែលបានចង្អុលបង្ហាញបន្តទៀតថា ឈ្មួញម្នាក់នេះ
តែងតែធ្វើការជីកនៅ បរិវេណភ្នំដា នេះម្ដងហើយម្ដងទៀត រួមទាំងគ្មានអាជ្ញាធរ
ឬមន្ត្រីជំនាញណាម្នាក់ ក្ដៅក្រហាយ និងទប់ស្កាត់នោះទេ
ឬមួយក៏ពួកគេត្រូវគ្នាអស់ទៅហើយ ដោយសារតែអំណាចទឹកប្រាក់របស់ឈ្មួញម្នាក់នេះ
បិទភ្នែកបើកលែង រួចទៅហើយ?។
ពាក់ព័ន្ធករណីដែលឈ្មូញជីកយកអាច៏ដីលក់ដ៏គគ្លើនយ៉ាងអនាធិតេយ្យនេះ
ខាងសារព័តមានយើងបានទូរស័ព្ទទៅលោក មូល វិចិត្រ អភិបាលស្រុកអង្គបូរី
ដើម្បីសុំកាបំភ្លឺតែលោកនិយាយថា ខ្ញុំកំពង់ជាប់រវល់។ បន្ទាប់មក
អ្នកយកពត័មានយើងបានភ្ជាប់ទូរស័ព្ទទៅលោក វិញ ហឹន
ប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តតាកែវ សុំកាបំភ្លឺ
តែទូរសព្វ័របស់លោកគ្មានអ្នកលើកទៀត៕
No comments:
Post a Comment
yes