សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 14, 2013

ថ្ងៃទី១៤កុម្ភៈ៖ ជាថ្ងៃ​សប្បាយ និង​អាច​ជា​ថ្ងៃ​​កើត​ទុក្ខ សម្រាប់​យុវវ័យ​ខ្មែរ

គូរសង្សារដ៏ល្អូកល្អឺន ស្រឡាញ់គ្នាណាស់ ជាពិសេសនៅពេលយប់

ថ្ងៃទី១៤កុម្ភៈ នឹងឈានចូលមកដល់នាស្អែកនេះ ដែលជាទូទៅយុវវ័យបច្ចុប្បន្នដឹង ថាជាថ្ងៃ«បុណ្យ នៃសេចក្តីស្រឡាញ់» ដែលពួកគេតែងតែយល់ច្រលំថា ជាថ្ងៃ«បុណ្យសង្សា»។ ជាមួយនឹងការ ភ័ន្ត ច្រឡំនេះ ក្រុមយុវវ័យទាំងនោះ ប្រហែលជានឹង​ទន្ទឹងថ្ងៃនេះ ដើម្បីតែរង់ចាំប្រារព្ធជាមួយគូរស្នេហ៍ គូរសង្សារ ឬមិត្តស្រីរបស់ខ្លួន។

លោក ថៃ នរសត្យា រដ្ឋលេខាធិការប្រសួងវប្បធម៌ បានលើកឡើងថា កន្លងមក្រសួង មានការ អប់រំ ជាបន្តបន្ទាប់ កុំឲ្យយល់​ខុសថា ថ្ងៃនេះជាថ្ងៃបញ្ជាក់នូវការស្រលាញ់ប្តូរផ្តាច់ រហូតឈានដល់ ការ ប្រគល់ខ្លួនប្រានជាដើម។ លោកថាទិវានេះ វាមិន​បំរើឲ្យសង្គមជាតិ និងប្រពៃណីរបស់ជាតិឡើយ បើយើងស្គាល់ពិធីនេះមិនច្បាស់ទេ នោះអាចជាការបញ្ចុះតម្លៃខ្លួនឯង។


ជាមួយគ្នានេះលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មានយុវវ័យមួយចំនួន នៅយល់ច្រឡំថា ថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃ«បុណ្យសង្សារ»។ លោកជំទាវ មាន ការព្រួយបារម្ភថា បើពួកគេនៅតែចាត់ទុកថា «បុណ្យសង្សារ» ពួកគេនឹងហ៊ានប្រគល់«ខ្លួនប្រាណ» នោះនឹងបង្កឲ្យកើតមានវិបត្តិសង្គមកាន់តែធ្ងន់។ វិបត្តិនេះនឹងធ្វើឲ្យ ភាគីទាំងសងខាងខូសចិត្តជា ពិ សេសស្រ្តី ដោយពួកគេនឹងខូចកេរ្តិ៍ឈ្មោះ ទាំងខ្លួនឯងផង និងក្រុមគ្រួសារផង ហើយផ្ទុយ​ទៅនឹង ប្រពៃណីខ្មែរ ដែលមិនត្រូវប្រគល់ខ្លួនប្រាណ មុនថ្ងៃរៀបការនោះផង។

នៅក្នុងសង្គមមួយ ដែលការពន្យល់បកស្រាយពីបញ្ហាផ្លូវភេទ នៅមិនទាន់ដល់កម្រិតផងនោះ វា បានបង្កអោយមាន​ការ​យល់ខុស ចំពោះថ្ងៃនៃក្ដីស្រឡាញ់នេះ។ នាយិការអង្គការស្រ្តីដើម្បីសន្តិ ភាពលោកស្រី ជា មួយគ្រី បានអះអាងថា យុវនារី​ខ្លះយល់ច្រឡំ «រហូតដល់លះបងនូវព្រហ្មចារីយ៍ ដើម្បីគ្រាន់តែ ជាការបញ្ជាក់ន័យឲ្យពាក្យថា ស្រលាញ់នេះប៉ុណ្ណោះ»

ទាក់ទងនឹងការយល់ច្រឡំនេះ លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានពន្យល់បន្ថែមទៅក្រុមយុវវ័យ ដែលមិនមាន​សង្សារ​ថា សូមកុំខ្នះខ្នែង ដើរស្វែងរកសង្សារ និងកុំគិតថា បើពុំមានសង្សារគឺ«ឯកា» «ខ្មាសមិត្តភ័ក្ត» ដែលពួកគេសុទ្ធតែមាន​សង្សារនោះ។ «កុំបន្តយល់ច្រលំ ចំពោះថ្ងៃ១៤កុម្ភៈ ថាជាថ្ងៃបុណ្យសង្សារនោះ វាគ្រាន់តែជាថ្ងៃបុណ្យ នៃសេចក្ដីស្រឡាញ់ តែប៉ុណ្ណោះ»

ចំណែកឯលោក គង់ សំនៀង ជានាយករងនៃសាលាឯកជនមួយ លោកបានចាប់អារម្មណ៍ថា នេះជាវប្បធម៌បរទេសមួយ ដែលចូលមកពង្វក់ដល់ស្មារតីយុវជន។ លោកបង្ហាញពីភាពបារម្ភថា មិនទាន់ដល់ថ្ងៃផង នៅតាមប្រពន្ធ័ «ហ្វេសប៊ុក» បាន​ចាប់ផ្តើមបង្ហាញ និងនិយាយពីរឿងនេះ ជាមុនរួចជាស្រេចទៅហើយ។ ដោយសារតែការខ្វល់ខ្វាយបែបនេះ ទើបសាលា​លោកបានបង្កើតនូវស្ពតខ្លីមួយ ដើម្បីពន្យល់ឲ្យសិស្សានុសិស្សទាំងអស់ 
យល់ច្បាស់ពី«អត្ថន័យ»នៃថ្ងៃ១៤ កុម្ភៈនេះ

ទន្ទឹមនឹងការព្រួយបារម្ភ ដែលខ្លាចថាយុវជនយុវនារីខ្មែរ យកអត្ថន័យនៃថ្ងៃទី១៤កុម្ភះ ទៅអនុវត្តន៍ដោយខុសចាក ពី​សីលធម៌ និងប្រពៃណីសង្គមនោះ មតិមួយចំនួន ក៏បាននិយាយពីពន្យល់អោយយកថ្ងៃនេះ ទៅជាថ្ងៃបុណ្យនៃសេចក្ដី​ស្រឡាញ់ សម្រាប់ក្រុមគ្រួសារ អ្នកមានគុណ ឬគ្រូអាចារ្យទៅវិញ។ ជាករណីរបស់កញ្ញា សុខ ខន្តី អតីតនិស្សិតសាលាច្បាប់ ដែលបាន​ថ្លែងយល់ថា ថ្ងៃ១៤ កុម្ភៈនេះ ត្រូវគិតថាជាថ្ងៃ ដែលផ្តល់«ក្តីស្រលាញ់» ដល់គ្រួសារវិញ បើទោះជាកញ្ញាយល់ថា ជាថ្ងៃធម្មតា​សម្រាប់កញ្ញា 
និងវាជាឥទ្ធិពលមួយនៃវប្បធម៌បរទេសក៏ដោយ។

«ឥទ្ធិពលបរទេស» ដែលបានបញ្ជាក់ដោយ លោកថៃ នរសត្យាដូចគ្នា ហើយលោកបានចាត់ទុកថា វាជាលំនាំមួយ នៃ​«សកលភាវរូបនីយកម្ម»«អ្វីៗទាំងអស់អាស្រ័យលើចំណង់ចំណូលចិត្ត និងជំនឿប្រជាជន យើងមិនអាចធ្វើការរាំងខ្ទប់​បានទេ។ តែក្នុងនាមជាចាស់ទុំ គ្រាន់តែមានតួនាទីពន្យល់ ដោយជំរុញឲ្យការអនុវត្តនៃក្តីស្រលាញ់ជា"សង្សា"នោះ មក​ជាក្តីស្រលាញ់ជា"សកល" ដោយផ្តោតលើឳពុកម្តាយ បងប្អូន មិត្តភក្រ័្ត ដោយជាការទិញផ្លែឈើជូន ឬក៏នាំគ្នាញ៉ាំអី​ជា​ធម្មតា។»

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤កុម្ភៈ តែងតែមានការរិះគន់ថា យុវជនយុវនារីខ្មែរ បានយកថ្ងៃនោះ ជាថ្ងៃ«រួមភេទ» នៅតាមផ្ទះសំណាក់នានា ដែលជាការខុសឆ្គង និងកំពុងធ្វើឲ្យបាត់បង់«ប្រពៃណីដ៏ល្អ»របស់ខ្មែរ។

No comments:

Post a Comment

yes