សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 14, 2013

ជនជាតិយួន ២១ នាក់ស្កាត់ផ្លូវវាយព្រះសង្ឃខ្មែរក្រោម ២ អង្គក្នុងថ្ងៃចូលឆ្នាំយួន

ព្រះសង្ឃខ្មែរក្រោម ២ អង្គ និងគ្រហស្ថម្នាក់ ត្រូវជនជាតិយួន ២១នាក់ចោមវាយតាមផ្លូវឲ្យរង  របួសជាទម្ងន់ នៅក្នុងថ្ងៃចូលឆ្នាំយួន  ហេតុការណ៍នេះ បានកើតឡើងនៅ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង កាលពីថ្ងៃទី ១១ ខែកុម្ភៈកន្លងទៅថ្មីនេះ ។ ព្រះសង្ឃដែលរងរបួសត្រូវបាន យកទៅព្យាលបាលនៅមន្ទីរពេទ្យស្រុកកញ្ចោង (Tieu Can) ហើយបច្ចុប្បន្ន កំពុងសម្រាក់ ព្យាបាលនៅក្នុងវត្តបន្ទាប់រងចាំអាជ្ញាធរវៀតណាមសាកសួរចម្លើយនៅថ្ងៃស្អែកទី ១៥ ខែកុម្ភៈ
នេះ ។

ប្រភពព័ត៌មានស្និទនឹងជនរងគ្រោះ បានប្រាប់ សារព័ត៌មាន ព្រៃនគរ ថ្ងៃទី ១៤ ខែកុម្ភៈ នេះថា ព្រះតេជព្រះគុណ ថាច់ តឹម ព្រះជន្ម ២០ ព្រះវស្សា ព្រះសង្ឃវត្តស្ទឹងមានជ័យសេរីឧត្ដម (អូរវែងថ្មី) ឋិតនៅក្នុងភូមិលិចចាក ឃុំតឹងហ្វា ស្រុកកញ្ចោង ខេត្តព្រះត្រពាំង និងបងប្រុស បង្កើតរបស់ព្រះអង្គម្នាក់ជាអ្នកបើកម៉ូតូដុប ព្រមទាំងព្រះសង្ឃគង់នៅវត្តជាមួយគ្នាមួយព្រះ អង្គទៀត ត្រូវបានក្រុមជនជាតិយូន ២១ នាក់ស្កាត់ផ្លូវវាយ ខណៈដែលព្រះសង្ឃទាំងពីរនេះ
ធ្វើដំណើរពីផ្ទះត្រឡប់ទៅវត្តវិញប្រមាណជាម៉ោង ០៩ យប់ ។



ប្រភពព័ត៌មាន បានប្រាប់ពីមូលហេតុដែលនាំឲ្យជនជាតិយួនទាំងនេះវាយព្រះសង្ឃថា ដំបូង ផ្ដើមចេញពីជនជាតិយួនមួយក្រុមនេះបានស្រែកជេរព្រះសង្ឃជាភាសាយូនថា"អាលោកសង្ឃត្រងោល (Thằng Thầy Chùa Đầu Trộc) ខណៈដែលព្រះសង្ឃកំពុងគង់ម៉ូតូតាមផ្លូវ  ។
ពេលឮដូច្នេះ ព្រះសង្ឃក៏បានចុះពីម៉ូតូមកសួរពួកជនជាតិយួនទាំងនេះថា ហេតុអ្វីបានជេរ ព្រះសង្ឃយ៉ាងនេះ ស្រាប់ពួកនេះរួមគ្នាវាយព្រះសង្ឃតែម្ដង ។

តាមប្រភពព័ត៌មានដដែល ក្រុមជនជាតិយួនទាំងនេះ ត្រូវបាន ជ្ញាវៀតណាមឃាត់ខ្លួនភ្លាមៗ ហើយក្រុមសមត្ថកិច្ចនឹងសួរនាំបញ្ហានេះ នៅថ្ងៃស្អែកទី ១៥ ខែកុម្ភៈ នេះ ៕

No comments:

Post a Comment

yes