សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 14, 2013

តើគ្រាន់​តែ​ផ្កា​មួយ​បាច់​ត្រូវ​តែ​ទាម​ទារ​​ឱ្យ​យើង​លះ​បង់​ព្រហ្ម​ចា​​រិនី​ ​​ដើ​ម្បី​សង្សា​​រ​ដែរ​មែន​ទេ​?​


ថ្ងៃ​១៤​កុម្ភៈ​ជា​ថ្ងៃ​នៃ​សេចក្ដីស្រឡាញ់​ឬ​Valentine’sDay​ហើយ​ដែលជា​រៀងរាល់ឆ្នាំ​គេ​តែង​ឃើញ​យុវវ័យ​ខ្មែរ មួយ​ចំនួនធំ តែងតែមាន​ភាព​ជ្រួលជ្រើម នៅក្នុង​ថ្ងៃបុណ្យ​មួយ​នេះ​ដោយមាន​យុវវ័យ​យើង​មួយចំនួន នៅតាម ដង​វិថី​ខ្លះ​មាន​កាន់​ផ្កា​ក្នុង​ដៃ​កាដូរ​ឬ​របស់​វត្ថុ​អា​នុ​ស្សាវ​រី​យ​ផ្សេងៗ​ទៀត​ហើយក៏​ឃើញ​មាន​អ្នក​ខ្លះទៀត​មាន​សង្សារ​ប​ណ្តើរ​​​នៅក្នុង​ថ្ងៃនេះ​ផងដែរ​។​ប៉ុន្តែ​នៅក្នុង​ឱកាស ថ្ងៃ​១៤​កុម្ភៈ​នេះដែរ ក៏មាន​នារី​មួយចំនួន​តូច ត្រូវ​បាត់បង់​ព្រហ្ម​ចារី​​របស់ខ្លួន និង​ហាន​ធ្វើ​អ្វីដែល​រំលង​ប្រពៃណី​ជាតិខ្មែរ​ផងដែរ ដោយ​គ្រាន់តែ​ប្តូរ​ជាមួយនិង ផ្កាកូលាប​មួយ​បាច់​ឬ​គ្រាន់តែ​កូន​កាដូ​តូច​មួយ​ផ្សំ​និង​ពាក្យសម្តី​ផ្អែម​ល្អែ​មរ​បស់ បុរស ដែល​គ្រាន់តែ​ជា​សង្សារ​។​ផ​ប​ហ្សូ​ន​អាស៊ី​សូមបញ្ជាក់ថា​ថ្ងៃ​១៤​កុម្ភៈ​ជា​ថ្ងៃ នៃ​ក្តី​ស្រលាញ់​គឺ​គេ​ធ្វើឡើង​ទៅលើ​គ្រប់​មនុស្ស​ទូទៅ​មិនចាំបាច់​តែ​ទៅលើ គូសង្សារ​ស្រលាញ់គ្នា​នោះទេ​ប៉ុន្តែ​យុវវ័យ​ខ្មែរ​ភាគច្រើន​តែងមាន​ការយ​ល់​ច្រឡំ​ទៅលើ​ថ្ងៃមួយ​នេះ​ដោយ​ពួកគេ​តែងតែ​ផ្តោតជាសំខាន់​ទៅលើ​តែ​គូសង្សា​របស់គេ​ទៅវិញ​។​
យើង​សង្កេតឃើញថា​នៅ​ឱកាស​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​នេះ​អ្នក​ដែល​ទទួលរង​គ្រោះ​ច្រើនជាងគេ​គឺ​ស្ត្រីភេទ​ដោយ​ពួកគាត់​តែងតែ​ចាញ់បោក​ការ​លួងលោម​របស់​បុរស​ដែលជា​សង្សារ​ព្រោះ​នារី​ឲ្យ​តែ​ស្រលាញ់​បុរស​ណា​ម្នាក់​ហើយ​តែងតែ ស្រលាញ់​អស់ពី​ចិត្ត និង​ហ៊ាន​ប្រគល់​អ្វីៗ​ឲ្យ​គូស្នេហ៍​របស់ខ្លួន​ដោយ​មិន​គិត
​ពី​ផល​លំបាកទៅ​ថ្ងៃក្រោយ​នោះទេ​ហើយដោយ​បានទទួល​ពាក្យ​ផ្អែមល្ហែម​ត្រជាក់ចិត្ត​ថែមទៀត​នោះ​ទើប​ធ្វើឱ្យ​ពួកគាត់​មិនបាន​គិត​អ្វី​ច្រើន​។​ប៉ុន្តែ​អ្វីដែល​ផ​ប​ហ្សូ​ន​អាស៊ី​កត់សម្គាល់ឃើញ​នៅក្នុង​ថ្ងៃនេះ​សកម្មភាព​នៅក្នុង​ឱកាស​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់​Valentine’sDay​យើង​ឃើញថា​មាន​សភាព​ស្ងប់ស្ងាត់​មិនសូវមាន​ភាព​ច្រួលជ្រើម​ឆ្វេ​ក​ឆ្វាច​ដូច​កាលពី​ឆ្នាំមុនៗ​នោះទេ​អ្វី​ទាំងអស់នេះ​អាច​បញ្ជាក់បាន​ថា យុវវ័យ​ខ្មែរ បាន​យល់ដឹង​ពី​អត្ថន័យ​នៃ​ថ្ងៃនេះ​បាន​ច្បាស់ និង​បាន​យល់​ពី​តម្លៃ​របស់ខ្លួន​ម្នាក់ៗ​។ ហើយ​អ្វី​ទាំងអស់នេះ​ក៏មាន​ការរួមចំណែក ពី​រាជ​រដ្ឋា​ភិបាល​ព្រោះ​លោក​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​យុវវ័យ​ខ្មែរ​ព្រោះ​យុវវ័យ​ជា​សសរទ្រូង​របស់​ប្រ​ទេស​ជាតិ ដែល​សំខាន់បំផុត​។ ផ​ប​ហ្សូ​ន អាស៊ី​ជឿជាក់ថា យុវវ័យ​ទាំងអស់​ប្រាកដជា​មិន​បណ្ដែតបណ្តោយ​ខ្លួន​ឱ្យ​ខាត​បង់ និង​មិន​ធ្វើ​អ្វីដែល​ខុសពី​ប្រពៃណី និង​ទំនៀម​ទំលាប់​ខ្មែរ​នោះទេ​។​

No comments:

Post a Comment

yes