លោក PSY
លោក PSY ត្រូវបានគណបក្សដ៏ធំមួយគឺ Barisan Nasional(BN) អញ្ជើញអោយមកសម្តែងនៅថ្ងៃចន្ទ ចំថ្ងៃចូលឆ្នាំចិនទី២ នៅឯពិធីជួបជុំដ៏ធំមួយនៅក្រុង បេណាំង។ ការរឹតបន្តឹងសន្តិសុខ ត្រូវបានធ្វើឡើងបន្ទាប់ពីប៉ូលិសទទួលបានព័ត៌មានថាមានការគំរាមជីវិតរបស់លោក។
លោកខំ ដាទុក អាប់ឌុល រ៉ាហីម ហាណាហ្វ៊ី ប្រធានប៉ូលិស ក្រុងបេណាំងបានអះអាងថា ប៉ូលិសបានរឹតបន្តឹង សន្តិសុខ ក្នុងអំឡុងពេលមានពិធីជួបជុំដ៏ធំមួយក្នុងពេលចូលឆ្នាំចិនក្នុង រដ្ឋនេះកាលពីថ្ងៃចន្ទ ។ ប្រធានប៉ូលិស រូបនេះ បាននិយាយថា លោក PSY មិនបានចូលរួមក្នុងព្រឹត្តការណ៍ជួបជុំដ៏ធំនេះទេដោយសារ តែមានការ គំរាមកំហែងដល់សន្តិសុខ ចំពោះរូបលោកបែបនេះ។ យ៉ាងណា ប៉ូលីសកំពុងធ្វើការស៊ើបអង្កេត រកអ្នកដែលបានគំរាមកំហែងនេះផងដែរ៕
No comments:
Post a Comment
yes