សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 18, 2013

ប្រជាជន​រស់នៅ​សំណង់​បណ្តោះអាសន្ន មាន​ជាង ១ សែន​នាក់ នៅ​ភ្នំពេញ​

ភ្នំពេញ: ការធ្វើជំរឿន​ចំនួន​គ្រួសារ និង​ចំនួន​ប្រជាជន ដែល​រស់នៅ​ក្នុង​ទីតាំង​សំណង់​បណ្តោះ​អាសន្ន សរុប​មាន​ចំនួន ៥១១ ទីតាំង ( កើន ៨ ទី​ទាំង បើ​ធៀប​នឹង​ឆ្នាំ​មុន ) ដែល​មាន​ប្រជាជន​សរុប​ជាង ១ សែន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប ដែល​រស់នៅ​ភ្នំពេញ​ជាង ១,៣ លាន​នាក់​។ នេះ​បើ​តាម​របាយការណ៍​។​

​របាយការណ៍​បាយ​ការណ៍ បូកសរុប​លទ្ធផល​អនុវត្ត​ការងារ ឆ្នាំ​២០១២ និង​ទិសដៅ ឆ្នាំ​២០១៣ របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​អនុវត្ត​ការងារ​ឆ្នាំ​២០១២ និង​ទិសដៅ​ឆ្នាំ​២០១៣ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​សាលា​រាជធានី​ភ្នំពេញ បង្ហាញថា ប្រជាជន ដែល​រស់នៅ​ក្នុង​ទីតាំង​សំណង់​បណ្តោះអាសន្ន ដែលមាន ៥១១ ទីតាំង រួមមាន​៖ ២៣.៥៤៦ ខ្នង​ផ្ទះ ( ថយចុះ ១.៩៨៥ ខ្នង​ផ្ទះ ) មាន​ទំហំ​ដី ៣.៦៤៣.៦២០ ម៉ែត្រក្រឡា មាន​ប្រជាពលរដ្ឋ​រស់នៅ ចំនួន ២៥.១៤២ គ្រួសារ ( កើន ៤៧៤ គ្រួសារ ) និង​មាន​មនុស្ស ចំនួន ១០៥.៧៧១ នាក់ ( កើន ១៩.៩៦៤ នាក់ )​។​



​របាយការណ៍​ដដែល ក៏​បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១២ គណៈកម្មការ​សុរិយោដី​រាជធានី​ភ្នំពេញ បាន​ទទួល​ពាក្យបណ្តឹង​វិវាទ​ដីធ្លី ចំនួន ៦ ករណី បន្ថែម​លើ​បណ្តឹង​នៅ​សល់​ពី​ឆ្នាំ​ចាស់​ចំនួន ៦៩ ករណី​។ ក្នុងនោះ អាជ្ញាធរ​បាន​ដោះស្រាយ​រួច ៥​ករណី ច្រាន​ចោល ៨ ករណី ដក​ពាក្យ​វិវាទ ២ ករណី និង​កំពុង​ដោះស្រាយ ៦០ ករណី​។​

​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅ​ភ្នំពេញ ក៏​ត្រូវបាន​លើក​បង្ហាញ​ក្នុង​របាយការណ៍ តែ​ករណី​បូរី​កីឡា​ប៉ុណ្ណោះ​។ ចំណែក​ករណី​របស់​អ្នក​ភូមិ​បឹងកក់ មិន​ត្រូវបាន​លើក​បង្ហាញ​ឡើយ​។​

​តាម​របាយការណ៍ ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា ដែល​មាន​សិទ្ធិ​ទទួល​ផ្ទះ និង​ចូលទៅ​រស់នៅ​ក្នុង​អគា​រទាំង​៨ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច មាន​ចំនួន ១.៣៨០ គ្រួសារ​។ ក្នុងនោះ ប្រជាពលរដ្ឋ បាន​ចាប់ឆ្នោត​ឡើង​រស់នៅ មាន​ចំនួន ១.៣២៨ គ្រួសារ នៅសល់ ៥២ គ្រួសារ​ទៀត ( គ្រួសារ​នគរបាល​ចំនួន ២៤ គ្រួសារ និង​ប្រជាពលរដ្ឋ ចំនួ ២៨ គ្រួសារ )៕​

No comments:

Post a Comment

yes