រហូតមកដល់ពេលនេះទៅហើយនៅតែមេដឹកនាំខ្មែរមិនភ្ញាក់កំណើតដដែល ពោលគឺពួក គេព្យា យាមយកនិមិត្តរូបជាតិ ដែលជាស្នាព្រះហស្ថដ៏ឆ្នើមនៃ ព្រះមហាក្សត្រជំនាន់មុន មកបំពេញបំណង ក្រុមហ៊ុនឯកជន ធ្វើជាស្លាក សញ្ញាគ្រឿងស្រវឹងកើបលុយចំណេញកប់ក្តោបដោយឥតអៀនខ្មាស់ ។
ប្រជាពលរដ្ឋដែលមិនពេញចិត្ត និងទង្វើដ៏អគតិរបស់រដ្ឋាភិបាល ហ៊ុន សែន សព្វថ្ងៃបានលើក ឡើង ថា ក្នុងនាមជាមេដឹកនាំប្រទេសខ្មែរមួយនឹងគេដែរ គួរតែក្រឡេកមើលប្រទេសជិតខាងខ្មែរនេះផង តើមានប្រទេសណាមួយ ហ៊ានយកនិមិត្តរូបជាតិរបស់គេទៅធ្វើជាស្លាកយីហោគ្រឿងស្រវឹងទេ ?
ជាក់ស្តែងប្រាសាទអង្គរវត្តមិនត្រឹមតែជានិមិត្តរូបជាតិខ្មែរប៉ុណ្ណោះទេ ពោលគឺត្រូវបានបញ្ចូលទៅ ក្នុងបញ្ជីបេតិកណ្ឌពិភពលោកថែម ទៀតផង ហេតុអ្វីក៏រដ្ឋាភិបាល ហ៊ុន សែន បណ្តោយឱ្យក្រុម ហ៊ុនយករូបប្រាសាទអង្គរវត្ត ទៅធ្វើជាស្លាកសញ្ញាស្រាបៀរអង្គរទៅវិញ ?

ចំណែកប្រាសាទព្រះវិហារដែលព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ប្រឹងតស៊ូតាមផ្លូវ ច្បាប់អន្តរជាតិទាមទារយកពី ប្រទេសសៀមមកវិញ ហើយសូម្បីតែមកដល់ឥឡូវនេះ សៀមនៅតែ ចិញ្ចឹមមហិច្ឆតាចង់ត្របាក់យកប្រាសាទព្រះវិហារទៅធ្វើជា របស់គេវិញនោះ ហេតុអ្វីក៏រដ្ឋាភិ បាល សព្វថ្ងៃហ៊ានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនយក រូបប្រាសាទព្រះវិហារទៅធ្វើស្លាកសញ្ញាគ្រឿង ស្រវឹងដូច្នេះ ?
ជាងនេះទៀត ស្រាបៀរដែលមានរូបប្រាសាទព្រះវិហារ ត្រូវបានគេឱ្យឈ្មោះថា ជា“ស្រាបៀរកម្ពុជា” ។ ការធ្វើបែបនេះមិនមែនជា ការឱ្យតម្លៃដល់ប្រទេសកម្ពុជានោះទេ ដែលគួរតែដូរឈ្មោះ នេះចោល ជាបន្ទាន់រួមទាំង “ស្រាបៀរអង្គរ”ផងដែរ ។
No comments:
Post a Comment
yes