គោលនយោបាយសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិទទួលបានការចាប់អារម្មណ៍និងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់ប្រជារាស្ត្រខ្មែរទូទៅហើយថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា សម្រាប់ការបោះឆ្នោតនាថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣នេះ សូមឲ្យប្រជារាស្ត្រខ្មែរទូទៅ ដែលមានឆន្ទៈក្នុងការផ្លាស់ប្តូរមេដឹកនាំថ្មី ជួយបោះឆ្នោតគាំទ្រឲ្យខ្មែរស្នេហាជាតិ និងអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យឡើងដឹកនាំជោគវាសនាប្រ ទេសជាតិទទួលបាននូវពរសំខាន់ៗចំនួន៤ គឺទី១.សូមឲ្យចាស់ៗដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ទទួលបានប្រាក់ឧបត្ថម្ភផ្នែកសង្គមក្នុងមួយខែ ៤ ម៉ឺនរៀល តរៀងទៅ ហើយនៅពេលរដ្ឋាភិបាលអាចមានចំណូលកើនឡើងក៏អាចជួយឧបត្ថម្ភដល់ចាស់ៗច្រើនជាង ៤ម៉ឺនរៀលជា ការលើកកម្ពស់វិស័យសង្គមកិច្ចឲ្យកាន់តែល្អប្រសើរឡើង។ ទី២. សូម ឲ្យមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទទួលបានប្រាក់ខែ ១លានរៀល ប្រហាក់ប្រហែល នឹង២៥០ដុល្លារអាមេរិក ដើម្បីមាន ជីវភាពរស់នៅសមរម្យថ្លៃថ្នូរ មានកម្លាំងគ្រប់គ្រាន់ ក្នុងការបម្រើជាតិមាតុភូមិរួមចំណែកក្នុងការលុបបំ បាត់អំពើពុករលួយដើម្បីកសាងសង្គមស្អាតស្អំ។ ទី៣.សូមឲ្យកម្មករទាំងអស់ទទួលបានប្រាក់ខែគោលចំនួន១៥០ដុល្លារអាមេរិក និងប្រាក់ អត្ថប្រយោជន៍ផ្សេងៗទៀតដូចមាន ចែងក្នុងច្បាប់ការងារ ដើម្បីមានជីវភាពរស់នៅសមរម្យ សមស្របទៅតាមតម្លៃទំនិញនៅលើទីផ្សារនិងទី៤. សូមឲ្យពលរដ្ឋខ្មែរទូទៅ មានសិទ្ធិសេរីភាពពេញលេញ មានសិទ្ធិអំណាចពិតប្រាកដក្នុងការសម្រេចជោគវាសនាប្រទេសជាតិ មិនក្លាយជាជនភាគតិចលើដីកំណើតរបស់ខ្លួន ដូចប្រជាពលរដ្ឋខ្មែរក្រោម។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជីវភាពរស់នៅ ក៏ដូចជាសេចក្តីទុក្ខលំបាកសព្វបែបយ៉ាងរបស់ប្រជារាស្ត្រខ្មែរ ដែលកំពុងប្រវេប្រវារស់ក្រោមការដឹកនាំមិនត្រឹមត្រូវរបស់លោក ហ៊ុន សែន អស់រយៈ ពេល៣៤ឆ្នាំកន្លងមកនេះ ដែលគ្មានអ្វីរីកចម្រើនទៅមុខការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឬសមិទ្ធផលនា នាសុទ្ធតែកើតចេញពីប្រាក់ជំនួយ និងកម្ចីពីបរទេសធ្វើឲ្យប្រជារាស្ត្រខ្មែរជំពាក់បំណុលកាន់តែវ័ណ្ឌកខ្លាំងឡើង ទន្ទឹមពេលដែលធនធានរ៉ែ និងសម្បត្តិធម្មជាតិ ត្រូវបានបំផ្លិចបំផ្លាញ ខ្ទេចខ្ទី។ ជួបជាមួយពលរដ្ឋខ្មែរដែលកំពុងត្រៀមខ្លួនបោះឆ្នោតផ្លាស់ប្តូរមេដឹកនាំថ្មី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ លោក ប៉ុល ហំម បានអះអាងថាសង្គមខ្មែរបច្ចុប្បន្នមិនខុសពីសង្គមខ្មែរអំឡុងដែលបារាំងបានដាក់អាណានិគមអស់រយៈ ពេលជិត១០០ឆ្នាំនោះទេ ដែលកាលនោះក្រុមអ្នកកាន់អំណាចមួយចំនួនបានតែងកំណាព្យឲ្យកូនខ្មែរសូត្រល្បីកងរំពងគឺ ” កញ្ចាញ់ចេកអើយ លោតទំមែកស្វាយ ស្រុកខ្មែរសម្បូរសប្បាយដោយសារបារាំង” ដែលកាលនោះក្រុមអ្នកកាន់អំណាចមួយក្តាប់តូចនាំគ្នាបំភ្លៃការពិតកុំឲ្យប្រជារាស្ត្រខ្មែរមើលឃើញពីទុក្ខលំបាកនិង ភាពក្រីក្ររហេមរហាមដោយសារបារាំងគាបជំរិតឲ្យបង់ពន្ធ ហើយគ្រួសារខ្មែរក្នុងសម័យនោះរកតែខោអាវស្លៀកមិនបានទេ ហើយគេចាំបានថាគ្រួសារខ្លះបានស្លៀកការ៉ុងអំបិល ឬបាវក្រចៅ ហើយគ្រួសារខ្លះទៀតមានសារុងតែមួយទុកផ្លាស់ប្តូរគ្នាស្លៀកពាក់ពេលចេញក្រៅផ្ទះ។
យ៉ាងណាក៏ដោយ ខ្មែរស្នេហាជាតិជាច្រើនក្នុងសម័យបារាំង ក៏បាន តែងកំណាព្យចំអកឲ្យក្រុមអ្នកកាន់អំ ណាចវិញថា ”សុរិយាល្ងាចថ្ងៃទន្សោង គោព្រៃ រកស៊ីជើងភ្នំ តូចស៊ីតាមតូច ធំស៊ីតាមធំផឹកទឹកដងអូរ” ហើយស្តេចកំណាព្យដទៃទៀត ក៏បានចំ អកផងដែរថា ”នគរថ្កើងប្លែកសប្បាយ តែភ្នែក ក្នុងចិត្តរងកម្ម….”។ ខ្មែរស្នេហាជាតិកាលសម័យនោះបានចំអកថា ក្រុមអ្នកកាន់អំណាចមួយក្តាប់តូចដូចជាមេឃុំ មេស្រុក ឬអ្នកទារពន្ធដារ ដែលត្រូវបារាំងលើកបន្តុបឲ្យ កាន់ការងារ គឺមានបានខ្លាំងសម្បើមណាស់ ក្នុងការរកស៊ីជាមួយបារាំង ហើយកេងប្រវ័ញ្ចញើសឈាមខ្មែរគ្នាឯងយ៉ាងអយុត្តិធម៌បំផុត ព្រោះក្រុមអ្នកកាន់អំណាចខ្លះសុខចិត្តអែប អបភ្លេចគិតពីមនសិការ និងសតិសម្ប ជញ្ញៈរបស់ខ្លួនមួយថ្ងៃៗប្រឹងឱបដៃ ឱបជើងបារាំង ដើម្បីសេចក្តីសុខ និងភាពមានបានផ្ទាល់ខ្លួន មិនខ្វល់ពីបញ្ហាជាតិនោះទេ ហើយទីបំផុតសម្តេចព្រះនរោត្តម សីហនុ បានដឹកនាំចលនាខ្មែរស្នេហាជាតិដើម្បី ផ្តួលរំលំបារាំង រហូតទទួលបានឯករាជ្យភាពដោយពេញលេញ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
លោក ប៉ុល ហំម បានពន្យល់ប្រាប់ប្រជារាស្ត្រខ្មែរទៀតថា សម័យនេះក៏មិនខុសពីសម័យបារាំងប៉ុន្មានដែរ គឺមានខ្មែរមួយក្តាប់តូចមានបានខ្លាំងសម្បើមណាស់ដោយសារថ្ងៃ៧ មករា ហើយមានខ្មែររាប់លាននាក់កំពុងក្ររហេមរហាមរងទុក្ខវេទនា ដោយសារថ្ងៃ៧ មករា ផងដែរ។ លោក ប៉ុល ហំម បានរំលឹកថាការរំដោះប្រជាពលរដ្ឋខ្មែរឲ្យចាកចេញពីរបបខ្មែរក្រហម គឺជាព្រឹត្តការណ៍មួួយ ដែលជួយឲ្យខ្មែររួចផុតពីមាត់ក្រពើរបស់ក្រុមខ្មែរក្រហម ដែលចាំតែកាប់សម្លាប់មនុស្ស មិន ឲ្យអាហារទទួលទានគ្រប់គ្រាន់ និងបង្ខំឲ្យធ្វើពលកម្មយ៉ាងទុរន់ទុរា។ ប៉ុន្តែនៅពេលដែលប្រជារាស្ត្រខ្មែរបានរួចផុតពីមាត់ក្រពើហើយនោះ បែរជាមកទើលើចង្កូមខ្លារបស់យួនហាណូយអស់រយៈពេល៣៤ឆ្នាំ ប្រ កបដោយគ្រោះថ្នាក់ និងរងនូវការធ្វើទុក្ខបុកម្នេញយ៉ាងអយុត្តិធម៌បំផុត ដូចរូបភាពជាក់ស្តែង យើងមើល ឃើញហើយថា ប្រជាពលរដ្ឋខ្មែរក្ររហេមរហាម រកបាយទទួលទានសឹងមិនបាននាំគ្នាធ្វើចំណាកស្រុកទៅលក់កម្លាំងពលកម្ម ឬសុំទាននៅប្រទេសជិតខាង ពោលគឺសម្រាប់ប្រ ជារាស្ត្រខ្មែរសាមញ្ញក្ររហេមរហាម រកពាក្យមកនិយាយជំនួសមិនបាន ទន្ទឹមពេលដែលក្រុមគ្រួសារនិងសមា ជិកអ្នកមានអំណាចមានប្រាក់រាប់រយលានដុល្លារយកទៅផ្ញើនៅធនាគារបរទេស និងរស់នៅលើគំនរមាសប្រាក់យ៉ាងសុខស្រួលបំផុត។ រាស្ត្រខ្មែរខ្លះ បាននាំគ្នាជជែកវែកញែកអំពីបញ្ហាជាច្រើនដែលមនុស្សមួយក្តាប់តូចចេះតែមានបានខ្លាំងឡើង ប៉ុន្តែរាស្ត្រសាមញ្ញលង់ខ្លួនក្នុងភាពក្រីក្រហៅមិនឮ ដូច្នេះហើយបានជាមានទំ នោរដែលរាស្ត្រខ្មែរក្រីក្រងាកមកគាំ ទ្របក្សសង្គ្រោះជាតិរបស់លោកប្រ ធានសម រង្ស៊ី កាន់តែច្រើនឡើង។
បើតាមការអះអាងរបស់លោក ប៉ុល ហំម គឺមានពលរដ្ឋខ្មែរដែលគាំ ទ្រគណបក្សសិទ្ធិមនុស្ស និងគណ បក្ស សម រង្ស៊ី ទៅជាង២លាននាក់ ប្រហាក់ប្រហែលទៅនឹងតួលេខនៃសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ពោលគឺសំឡេងគាំទ្ររបស់បក្សប្រ ឆាំងទាំង ២ បើរួមបញ្ចូលគ្នាអាច ទទួលបានអាសនៈក្នុងរដ្ឋសភាប្រ មាណ៤០កៅអី ហើយក្រោយពេលរួបរួមគ្នាបង្កើតទៅជាបក្សសង្គ្រោះជាតិ កាន់តែមានសំឡេងគាំទ្រច្រើនឡើងៗ ហើយការបោះឆ្នោតនាពេលខាងមុខនេះបើទោះបីជាក្រុមអ្នកកាន់ អំណាចព្យាយាមធ្វើទុក្ខបុកម្នេញគាប សង្កត់បំបិទសិទ្ធិសេរីភាពឬលួចបន្លំសន្លឹកឆ្នោតទៅតាមមធ្យោបាយនិងបច្ចេកទេសរបស់ពួកគេយ៉ាងហោចណាស់បក្សសង្គ្រោះជាតិអាចទទួលបានសំឡេងឆ្នោតប្រមាណ៥០អា សនៈក្នុងរដ្ឋសភាជាតិ។ ដោយសារមានការរួបរួមគ្នា និងមានការគាំទ្រខ្លាំងឡើងពីរាស្ត្រខ្មែរធ្វើឲ្យលោក ហ៊ុន សែន កាន់តែភ័យបុកពោះខ្លាចចាញ់ឆ្នោតយ៉ាងអាម៉ាស់មុខ ព្រោះលោក ហ៊ុន សែន បានប្រកាសរួចហើយថា នៅពេលដែលគាត់ចាញ់ឆ្នោតគាត់នឹងចុះចេញពីអំណាចដោយ សុខស្រួល។ អាចបញ្ជាក់បានថាបើមិនចាញ់ឆ្នោតទេក៏លោក ហ៊ុន សែន ឈ្នះបក្សសង្គ្រោះជាតិក្នុងសំឡេងតិចតួចប៉ុណ្ណោះ ហើយនៅពេលសំ ឡេងប្រឆាំងមានកាន់តែច្រើនឡើងក្នុងរដ្ឋសភាលោក ហ៊ុនសែន មិនអាច ធ្វើអ្វីៗតាមតែទំនើងចិត្តនោះទេ៕
No comments:
Post a Comment
yes