សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 7, 2013

សាលាឧទ្ធរណ៍ ​លើ​ក​ពេល​សវនាកា​រលោក ហេង ពៅ ដោយ​មិន​កំណត់​

ឧក្រិដ្ឋជន​ហេង ពៅ អតីត​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ

សាលាឧទ្ធរណ៍ បាន​សម្រេច​លើ​ក​ពេល​សវនាកា​រលើ​ជនជាប់ចោទ​ជា​អតីត​ស្នងការ​រាជធានី​ភ្នំពេញ លោក ហេង ពៅ ដោយ​មិន​កំណត់ពេលនៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយសារ​អវត្ត មាន​ចៅក្រម​ពីរ​រូប ​។​

មេធាវី​ការពារ​ក្តី​លោក ហេង ពៅ គឺ​​មេធាវី កៅ ស៊ូផា ប្រាប់នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​លើ​ពេល​សវនាការ​នេះ ដោយ​សារ​តែ​អវត្ត​មាន​​ចៅ​ក្រម​ពីរ​រូប ​។ លោក​ថា សាលាឧទ្ធរណ៍ មិន​ទាន់​កំណត់​ពេល​សវនាការ​ម្តងទៀត​នៅ​ឡើយ​ទេ ​។​

តាម​ការគ្រោងទុក សាលាឧទ្ធរណ៍ នឹង​បើក​សវនាការ​ដើម្បី​ជំនុំជម្រះ​ករណី​ចំនួន​បី គឺ​ករណី​មនុស្សឃាត​លើ​លោក ថុង អ៊ុយ​ប៉ាង ថៅកែ​និង​ចាង​ហ្វាង​​កាសែត​ប្រចាំថ្ងៃកោះសន្តិភាព កាលពី​ឆ្នាំ​១៩៩៨ ករណី​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់ ​ដោយ​ខុស​ច្បាប់​កាលពី​ឆ្នាំ​២០០៦ និង​ករណី​ចរាចរណ៍​លុយ​ដុល្លារ​​ក្លែងក្លាយ​កាលពី​ឆ្នាំ​២០០៦ ​។


លោក ហេង ពៅ ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០០៦ ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​សរុប រយៈ​ពេល​​១០៣​​ឆ្នាំ ​៕ 

No comments:

Post a Comment

yes