សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 7, 2013

សហភាព​អ៊ឺរ៉ុប ជំរុញ​គណបក្សនយោបាយ​កម្ពុជា លើកកម្ពស់​ស្ត្រី​ក្នុង​ការបោះឆ្នោត​

មន្ត្រីជាន់ខ្ពស់​នៃ​សហភាព​អ៊ឺរ៉ុប ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​នានា​​នៅ​កម្ពុជា ពិនិត្យមើល​បទ ពិសោធ​ន៍​នៃ​ប្រទេស​ផ្សេងៗ ជាពិសេស​​ហ​ភាព​អ៊ឺរ៉ុប ដើម្បី​លើកកម្ពស់​សមភាព​​ស្ត្រី​ក្នុង​ការ បោះឆ្នោត​នៅ​ថ្ងៃទី​២៨​ ខែកក្កដា ឆ្នាំ​២០១៣​ខាងមុខ​ ។​

សហភាព​អ៊ឺរ៉ុប លើកឡើង​បែប​នេះក្នុង​លិខិត​មួយក្រោម​ចំណងជើង​ថា «​រួម​កម្លាំង​គ្នា ដើម្បី​សមភាព​​យេន​ឌ័រ​​ពិត​ប្រាកដ​» ដែល​រៀប​រៀង​ដោយ​លោក​​ឯកអគ្គរដ្ឋទូត Jean-François Cautain ជា​ប្រធាន​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា សម្រាប់​ទិវា​សិទ្ធិ​នារី​​អន្តរជាតិ​៨​មីនា ​។​

​លោក Jean-François Cautain​ មានប្រសាសន៍ថា ក្នុង​ការបោះឆ្នោត​សភា​ឆ្នាំនេះ លោកលើក ទឹកចិត្ត​ដល់​គណបក្ស​នយោបាយ​នានា​​នៅ​កម្ពុជា ឲ្យ​ពិនិត្យ​មើល​​បទ​ពិសោធន៍​​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ ដែល​​បាន​មក​​​ពី​​ប្រទេស​​ផ្សេង​ទៀត ក្នុង​នោះ​​រួម​មាន​ពី​​បណ្តា​ប្រទេស​​​​នៅ​អឺរ៉ុប ដូច​ជា​ការប្រឆាំង​ការ​​រើស​អើង​​​ជា​វិជ្ជមាន ឬការ​តម្រូវ​ឲ្យមាន​​ចំនួ​ន​​កម្រិត​​នៃ​ស្ត្រី​នៅក្នុង​បញ្ជី​បោះឆ្នោត ដើម្បី​ឆ្ពោះ​ទៅ​​រក​​សមភាព​យេនឌ័រ​ពិត និង​ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី ។


​លោក​បន្ថែមថា សហភាព​អឺរ៉ុប បាន​បញ្ជ្រាប​សមភាព​យេនឌ័រ​ទៅក្នុង​គ្រប់​កម្មវិធីទាំងអស់ ដោយ​គាំទ្រ​របស់​ខ្លួន​មាន​ទំនាក់ទំនង​គ្នា និង​ឆ្លើយតប​ទៅ​នឹង អាទិភាព​ដែល​ត្រូវបាន​កំណត់​នៅក្នុង​ផែនការ​ជា​យុទ្ធសាស្ត្រ ផ្នែក​យេន​ឌ័​រ​សម្រាប់ ឆ្នាំ​២០០៩-២០១៣ ក្នុង​នោះ​រួមមាន ការផ្តល់​សិទ្ធិ​អំណាច​ផ្នែក​សេដ្ឋកិច្ច អប់រំ សុខាភិបាល ផ្នែក​ប្រឆាំង អំពើហិង្សា​លើ​ស្ត្រី និង​ការធ្វើ​សេចក្តី​សម្រេច​ចិត្ត​​​ផ្នែក​​សាធារណៈ និង​​នយោបាយ​។ លោក​បន្តថា បញ្ហា​ប្រឈម​ចម្បង នៅតែ​មាន​នៅឡើយ​ក្នុង​ការលើកកម្ពស់​​សម​ភាព​យេនឌ័រ និង​ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី ដូច​ជា​គម្លាត​ការងារ នៅតែ​មាន​ទំហំ​ធំ ចំនួន​ក្មេងស្រី​ នៅតែ​តិចជាង​ក្មេងប្រុស​ក្នុង​កម្រិត​​ឧត្តមសិក្សា អត្រា​នៃ​អំពើហិង្សា​ក្នុង​​គ្រួសារ និង​អំពើ​រំលោភ​ផ្លូវភេទ នៅតែ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ​ ។​

លោក Jean-François Cautain មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សមភាព​យេនឌ័រ មាន​លក្ខណៈ​ចាំបាច់​ជា​សារវន្ត សម្រាប់​កំណើន​សេដ្ឋកិច្ច ប្រកបដោយ​យុត្តិធម៌ និង​សម្រាប់​ទាំងអស់គ្នា និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​ ។​

​គួរ​បញ្ជាក់​ថា ដំណើរ​ការបោះឆ្នោត​ឃុំ​/​សង្កាត់​លើក​ចុង ក្រោយ​ដែល​ត្រូវបាន​រៀបចំ​ឡើង​ កាលពី​ខែកក្កដា ស្ត្រី​ជាប់ឆ្នោត​នៅ​កម្រិត​ឃុំ​/​សង្កាត់ មានតែ១៧,៧៨% ប៉ុណ្ណោះ ដែល​ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​ចំណុច​ដៅ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ កម្ពុជា គឺ​២៥% នៅ​ត្រឹម​ឆ្នាំ២០១៥ នេះ នៅ​ឡើយ​ ៕

No comments:

Post a Comment

yes