នេះជាធនាគាររបស់យួននៅកម្ពុជា
ភ្នំពេញៈក្រុមហ៊ុនសាខមប៊ែង ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី ដែលជាបុត្រសម្ព័ន្ធ របស់ធានាគារសាខាប៊ែងរបស់វៀតណាម បានប្រកាសបិទអាជីវកម្ម ជួញដូរមូលបត្រ និងអាជីវកម្មឈ្មួញជើងសារ មូលបត្រនៅកម្ពុជា បន្ទាប់ពីដំណើរការប្រមាណ ២ឆ្នាំ ។
យោងតាមសេចក្តីដំណឹងមានរបស់ ក្រុមហ៊ុនសាខមប៊ែង ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី ចុះថ្ងៃ២១ ខែមីនា ឆ្នាំ២០១៣ បានឲ្យដឹងថា ក្រុមហ៊ុនឈប់ប្រកបអាជីវកម្ម ជួញដូរមូលបត្រ និងអាជីវកម្មជើងសាមូលបត្រ នៅក្នុងវិស័យមូលបត្រ ចាប់ពីថ្ងៃចេញដំណឹងនេះតទៅ។ ក្រុមហ៊ុន បានឈប់ទទួលបញ្ជារបស់អតិថិជន បានបិទគណនីអតិថិជន និងបានប្រគល់ជូន អតិថិជនវិញនូវមូលបត្រ មូលនិធិ និងទ្រព្យសម្បត្តិដទៃទៀតរួចរាល់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ។
ដោយឡែកចំពោះគណនី សាច់ប្រាក់អតិថិជនក្រុមហ៊ុន បានបិទនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣។ យ៉ាងណាក៏នៅក្នុងសេចក្តីជូនដំណឹងនោះ មិនបានបញ្ជាក់ ពីមូលហេតុនៃការបិទ ក្រុមហ៊ុនមូលបត្រនេះនោះទេ។
ដោយឡែកអគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា (SECC) លោក ម៉ិញ បានកុសល បានប្រាប់ LookingTODAY តាមទូរស័ព្ទនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ឲ្យដឹងថា បើតាមលោកទទួលបានព័ត៌មាន ក្រុមហ៊ុន មូលបត្រ សាខមប៊ែងបិទដោយសារ ក្រុមហ៊ុនមេនៅប្រទេសវៀតណាម មានជួបបញ្ហា។ លោកបន្តថា ការបិទរបស់ក្រុមហ៊ុននេះ គ្មានអ្វីប៉ះពាល់ ដល់វិស័យមូលបត្រនៅកម្ពុជាទេ ព្រោះក្រុមហ៊ុនដទៃ នៅតែធ្វើប្រតិបត្តិការធម្មតា។
តាមលោក ម៉ិញ បានកុសល រាជរដ្ឋាភិបាលបានផ្តល់អជ្ញាបណ្ណ ដល់ក្រុមហ៊ុនមូលបត្រចំនួន ១៣ ដើម្បីធ្វើប្រតិបត្តិការ ក្នុងវិស័យមូលបត្រ។ ក្រុមហ៊ុនមូលបត្រ សាខមប៊ែង ជាក្រុមហ៊ុនទី១ ដែលប្រកាសបិទឈប់រកស៊ីនៅកម្ពុជា។
ការជួញដូរមូលបត្រត្រូវបានដំណើរការ កាលពីខែមេសា ឆ្នាំ២០១២ ដោយមានក្រុមហ៊ុនរដ្ឋ មួយប៉ុណ្ណោះដែលបោះផ្សាយលក់មូលបត្រ គឺរដ្ឋាកទឹកស្វ័យតក្រុងភ្នំពេញ។ រាជរដ្ឋាភិបាលមានផែនការ ឲ្យក្រុមហ៊ុនរដ្ឋមួយចំនួនទៀត ឲ្យបោះផ្សាយមូលបត្រ ជាសាធារណៈ ក្នុងនោះរួមមាន កំពង់ផែស្វ័យតក្រុងព្រះសីហនុ និងទូរគមនាគមន៍កម្ពុជា(TC) ។
ឯក្រុមហ៊ុនឯកជនវិញ ក៏បង្ហាញការចាប់អារម្មណ៍ ចង់ចុះបញ្ជីលក់មូលបត្រ នៅក្នុងទីផ្សារមូលបត្រកម្ពុជាផងដែរ ជាក់ស្តែងក្រុមហ៊ុនកាត់ដេរតៃវ៉ាន់ (Taiwanese garment factory ) គ្រោងនឹងបោះផ្សារយល់មូលបត្រ ជាសាធារណៈនាពេលខាងមុខនេះ។
គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ នេះ តម្លៃភាគហ៊ុនរបស់រដ្ឋាករទឹក ស្វ័យតក្រុងភ្នំពេញ ថ្លៃ ៦៥២០រៀល ក្នុង១ភាគហ៊ុន៕
No comments:
Post a Comment
yes