សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 1, 2013

ក្រុម​ហ៊ុន​Google បង្ហាញ​ថា កម្ពុ​ជា​បាត់​ដី


ក្រុមហ៊ុន​អ៊ិន​ធើ​ណែ​ត ឈ្មោះ Google របស់​​អាមេរិក បង្ហាញ​​ថា​ផ្ទៃ​ដី​​នៅ​​ប្រទេស​​កម្ពុជា​​បច្ចុប្បន្ន​​បាត់​៣៥​​គីឡូ​​ម៉ែត្រ​ការ៉េ ទៅ​លើ​ប្រទេស​​វៀត​ណាម បើ​ប្រៀបធៀប​ទៅ​នឹង​​ផ្ទៃដី​​ដែល​​បាន​​កំ​ណត់​​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ ដែល​​តម្កល់​​នៅ​​អង្គ​ការ​សហ​ប្រជា​ជាតិ​កាលពី​ពេលមុន ។​


​យោង​តាម​ការបង្ហាញរ​បស់ Google ផ្សព្វផ្សាយនៅ​ថ្ងៃ​សុក្រ​ទី​១ ​ខែ​មីនា​នេះ បានឲ្យដឹងថា ផ្ទៃ​ដី​ប្រទេស​កម្ពុជា​​បច្ចុប្បន្ន​មាន​ទំហំ​តែ​​១៨១​ពាន់​​គីឡូម៉ែត្រ​​ការ៉េប៉ុណ្ណោះ ដែល​ពីមុន​មាន​ទំហំ​ ១៨១​ពាន់​០៣៥​​​គីឡូម៉ែត្រ​ការ៉េ ។​

​ចំណែក​ប្រទេស​វៀតណាម​វិញ Google បង្ហាញថា បច្ចុប្បន្ន​ផ្ទៃដីមានរហូតដល់​៣៣១​ពាន់​​៧០០​គីឡូម៉ែត្រ​ការ៉េ ដែល​ពីមុន​មាន​តែ៣៣១​ពាន់​​២១០​គីឡូម៉ែត្រ​ការ៉េ​​ប៉ុណ្ណោះ ពោល​គឺ​បាន​កើនឡើង​ជិត​៥​រយ​គីឡូម៉ែត្រ​ការ៉េ ។


​ប្រធាន​គណៈកម្ម​ការ​ព្រំដែន​កម្ពុជាលោក វ៉ា គឹម​ហុង មិន​អត្ថាធិប្បាយ​លំអិត​ទេ ដោយ​គ្រាន់​តែ​​ចាត់ទុកថា  អ្វីដែល​Google បាន​បង្ហាញ​នៅ​ពេល​នេះ មិន​បង្ហាញ​ការពិត​នៅ​កម្ពុជា​​ទេ និង​​ជំរុញ​ឲ្យទៅ​​សួរ​អង្គ​ភាព​​ព័ត៌​មាន និង​​ប្រតិ​កម្ម​​​រហ័ស​​​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​វិញ​ ៖ "​​Google វា​ចេះ​តែ​ Set អញ្ចឹង​ឯង ខ្ញុំ​មិន​និយាយ​​អត្ថា​ធិប្បាយទេ ចំណុច​មួយ​ទៀត​ ខ្ញុំ​ដឹង​ហើយ​ មាន​ព័ត៌​មាន​ខ្លះ​វា​ធ្វើ​អត់​ត្រូវ​ទេ ប៉ុន្តែ​យើង​ទុក​ឲ្យខាង​ទី​ស្តី​ការ គេ​មាន​ប្រតិ​កម្ម​រហ័ស ហើយ​ជា​អ្នក​ឆ្លើយ​ឆ្លង​ទៅ" ។

​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការណៈរដ្ឋមន្ត្រី លោក ទិត សុធា មិន​អត្ថាធិប្បាយ​ដែរ ជុំវិញ​ការផ្ទេរ​សំនួរ​​របស់​​លោក​​វ៉ា គឹម ហុង​​នេះ ដោយ​​អះអាង​ថា លោក​មិន​មែន​​ជា​មន្ត្រី​ជំនាញ​ទេ​ ៖ "​បើ​គាត់​អ្នក​បច្ចេក​ទេស​ហើយ គាត់​មិន​ឆ្លើយ​ទៀត​ សុំ​ទោស​ណា អគុណ​ច្រើន" ។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល កម្ពុជា​ចេញ​មុខ​បកស្រាយ ចំពោះ​បញ្ហា​នេះ ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ Google ដើម្បី​បង្ហាញ​ពី​ការពិត នូវ​បូរ​ណ​ភាព​ទឹកដី ៖ "អាហ្នឹង​វា​ត្រូវ​តែ​មាន​ការ​ឆ្លើយ​តបមួយ ឲ្យ​ពិត​ប្រាកដ​ ឲ្យ​ច្បាស់​លាស់​ពី​រដ្ឋា​ភិ​បាលទៅ​ក្រុម​ហ៊ុន Google ហ្នឹង" ។

​ភាពចម្រូងចម្រាស់​នៃ​បូរណភាព​ទឹកដី​រវាង​​ប្រទេស​កម្ពុជា​​ និង​វៀតណាម​នេះ លោក ហ៊ុន​ សែន ធ្លាប់​ឡើង​បំភ្លឺ​ម្តង​​ហើយ នៅក្នុង​សភា​កាលពី​ឆ្នាំ​២០១២ ដោយ​ប្រើ​រយៈ​ពេល​​ជាង​៩​ម៉ោង ដើម្បី​បញ្ជាក់​ពី​មន្ទិល​សង្ស័យ​របស់ប​ក្ស​ប្រឆាំង សាធារណ​​ជន​​នានា ប៉ុន្តែ​មក​ដល់ពេលនេះ​បូរ​ភាព​ទឹកដី​កម្ពុជា​ក៏​នៅ​តែ​ជា​ចំណុច​​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់ពី​អ្នក​​នយោ​បាយ និង​​អ្នក​តាម​ដាន​​ព្រឹត្តិ​ការណ៍​​សង្គម​​ផងដែរ ​៕

No comments:

Post a Comment

yes