សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 1, 2013

ពលរដ្ឋខេត្តកំពង់ចាម ចោទអាជ្ញាធរមូលដ្ឋានថា លក់ដីសហគមន៍

ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំនួន​៣ក្នុង​ខេត្ត​កំពង់ចាម ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​ឃុបឃិត​គ្នា​លក់​ដី​សហគមន៍​ទៅ​ឲ្យ​ឈ្មួញ​នៅ​ក្នុងស្រុក យក​ទៅ​ដាំ​កៅ​ស៊ូ ​។​

​លោក នឹម សុខា អះអាង​ជា​តំណាង​ពលរដ្ឋ ប្រាប់​​ថា នៅ​ចុងឆ្នាំ​២០១២ អាជ្ញាធរ​ឃុំ​បាន​ឲ្យ​ពួក គាត់ផ្តិតមេដៃ ដោយ​សន្យា​ថា​ចែក​ដី​ឲ្យ​អ្នកភូមិ តែ​អាជ្ញាធរ​បែរជា​យក​ស្នាម​មេដៃ​នោះ ទៅ​បន្លំ​ថា​ពលរដ្ឋ​ព្រម​លក់​ដី​សហគម​ន៍នៅ​ភូមិ​ត្រពាំង​ព្រីង ស្រុក​តំបែរ​​ទៅ​​​ឲ្យ​​ឈ្មួញ​​ទៅវិញ ។

ចំពោះការចោទប្រកាន់របស់ពលរដ្ឋខាងលើ មិនអាច​សុំ​ការអធិប្បាយ​ពីមេឃុំ​ត្រពាំង​ព្រីង ដែល​ពលរដ្ឋ​អះអាងថា បាន​ឃុបឃិត​គ្នា​លក់​ដី​នោះ​បាន​នៅ​ឡើយ​​ទេ​។ ​ ប៉ុន្តែអភិបាល​ស្រុក​តំបែរ លោក ឆឹង ពិសិដ្ឋ មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ អាជ្ញាធរ​ស្រុក​កំពុង​​រៀបចំ​គណៈ​កម្មកា​រ​ចុះ​ស៊ើបអង្កេត​ករណី​នេះ ​។


​មន្ត្រី​ស៊ើបអង្កេត​សមគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់ចាម លោក នាង សុ​វ៉ាត បានឲ្យដឹងថា ដី​នៅ​តំបន់​នោះ ភាគច្រើន​ជា​ដី​សហគមន៍ ដែល​រដ្ឋា​ភិបាល​ ចែក​ឲ្យ​ពលរដ្ឋ​កាន់កាប់​ដើម្បី​ការពារ​ព្រៃឈើ​។ លោក​ថា ប្រជា​សហគមន៍​អាច​ទាញ​យក​អនុផល​ពី​ដី​នៅ​តំបន់​នោះ​បាន តែ​មិន​អាច​លក់ដូរ​បាន​នោះទេ​ ។

បើ​តាម​ប្រជាពលរដ្ឋ ទំនាស់​ដី​នេះ ​បាន​កើត​ឡើង​តាំងពី​ចុងឆ្នាំ​២០១២ ប៉ះពាល់​ដល់​ដី​សហគមន៍​ចំនួន​៦០០​ហិតា ដែល​កាន់កាប់​ដោយ​ប្រជាពលរដ្ឋ​ប្រមាណ​២​០០​គ្រួសារ​៕​

No comments:

Post a Comment

yes