សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 17, 2013

បក្សី​តាម​ផ្សារ​៦០​ភាគ​រយ​មាន​ជំងឺ ​H5N1

130315_09a
សត្វ​មាន់​​ដែល​ឈ្មួញ​ដឹក​ចូល​មក​ទី​ផ្សារ​នៅ​រាជធានី​​​ភ្នំពេញ​
ភ្នំពេញៈ លទ្ធផ​លនៃ​ការ​សិក្សារ​ក​សញ្ញា​វិ​ជ្ជ​មាន​​នៃ​វី​រុស​ផ្តា​សា​យប​ក្សី​ប្រភេ​ទ​ H5N1​នៅ​ក្នុង​​បរិស្ថា​ន​ ទីផ្សារលក់​ប​ក្សី​ ​និង​កន្លែង​ពិ​ឃាត​បក្សី​ដែលត្រូ​វក្រុម​ម​ន្រ្តីពា​ក់ព័ន្ធប​ង្ហាញ​ឲ្យដឹង​នៅ​ថ្ងៃ​ម្សិល​មិញ​ក្នុង​កិច្ច​ប្រជុំ​ពិ​ភាក្សា​ពី​កា​រទប់​​ស្កាត់​ជំងឺ​ផ្តាសា​យ​ប​ក្សី ​H​5N1 ​នោះ​ថា​ សត្វមាន់​​ និងទា​ដែលដា​ក់​លក់នៅ​លើ​ទីផ្សារ​ចំ​នួន​៤​កន្លែង​ ​ដែល​បាន​ធ្វើការ​សិក្សា​ប្រហែល​ជា ​៦០ ​ភាគរ​យ ​មា​ន​រោគ​ផ្តា​សាយ​បក្សី​។
ការ​សិក្សា​​នេះ​ត្រូវ​បាន​សិក្សា​រយៈ​ពេល​៧​សប្តាហ៍ ​ដោយ​​បាន​ចាប់​ផ្តើម​ពី​សប្តាហ៍ទីពីរ ​នៃខែ​មករា​ ដោយ​ក្រសួ​ងក​សិ​កម្ម​បា​ន​សហ​ការ​​​ជាមួយ​អង្គការ​ FAO​ វិទ្យា​ស្ថាន​ប៉ាស្ទ័រ​ក​ម្ពុជា និ​ងក្រ​សួង​​សុខាភិ​បាល​ ហើ​យថា ​ការ​សិក្សា​នេះត្រូ​វបា​ន​ធ្វើនៅ​លើទី​ផ្សារ​ចំនួ​ន​៧​ ក្នុង​ខេ​ត្ត​តាកែវ​ ខេត្ត​កំ​ព​ង់ចាម​ និង​ទី​ក្រុង​ភ្នំ​ពេ​ញ​។

លោក​ ស៊ន​ សាន​​ នាយក​វិទ្យាស្ថាន​ជាតិ​ស្រាវ​ជ្រាវ​បសុ​ព្យាបាល​ នាយក​ដ្ឋាន​ផលិត​កម្ម​ និង​បសុ​ព្យាបាល​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសា​ទ ​មាន​ប្រសា​សន៍ ​ពី​​ម្សិល​មិញ​ថា​ សំណាក​របស់​បក្សី​ដែល​យក​មកវិភាគ​នេះ​ភាគ​ច្រើន​មាន​វត្តមាន​វីរុស​ផ្តា​សាយ​​ប្រភេ​ទ​ A ​និង ​H5N1។​
លោកបាន​បញ្ជាក់​ដែរ​ថា៖ ​​«​ក្នុ​ង​​ចំណោមវត្ថុ​វិភាគឬ​សំណាក​២៤០ ​ដែល​បាន​វិភាគ​​ហើយ ​យើង​បាន​រក​ឃើញ​ថា​ មាន​១៤៥​វត្ថុ​វិភាគ​ ឬ​ ៦០​ ភាគ​រយ​​មាន​វត្ត​មាន​ H5N1​​ វិជ្ជមាន ដែល​គួរ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​»។​
លោក ស៊​ន​ ស​ន​ បាន​មាន​​ប្រ​សាសន៍​បន្ត​​ទៀត​​ថា​ វត្ត​មាន​នៃ​រោគ​ផ្តាសាយ​បក្សី​នៅក្នុង​ទីផ្សារ​​នេះ​ជាហានិ​ភ័យខ្ពស់​​ក្នុងការ​សា​យភាយ​ជំងឺពី​បក្សី​ ទៅប​ក្សី​ និង​ពីបក្សី​ទៅ​មនុស្ស​។
លោកវេជ្ជប​ណ្ឌិត​​ លី​ សុវ​ណ្ណ​ អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​ប្រយុទ្ធ​នឹង​​ជំងឺ​ឆ្ល​ងនៃ​ក្រ​សួង​សុខាភិ​បា​ល​​​ បា​នមា​នប្រ​សា​សន៍​ថា ​ក្រសួ​ង​បាន​​ខិត​ខំ​ប្រឹង​ប្រែ​ងទប់​ស្កា​ត់នូ​វ​ការឆ្លង​ជំងឺ​នេះ ​ហើយ​ក្រសួ​ង​តែង​តែ​ធ្វើកា​រតា​ម​ដាន​សុ​ខ​ភាព​រ​បស់​ប្រ​ជា​ព​ល​រដ្ឋដែ​លធ្វើ​កា​រ​នៅ​​​តា​មទី​ផ្សា​រ​ល​ក់ប​ក្សី​នេះ។​
លោក​មា​ន​ប្រសា​ស​ន៍​ថា​៖«កា​រ​​ប្រ​កា​ន់ខ្ជា​ប់នូ​វអ​នាម័​យល្អ​នោះ​គឺ​​ជាការ​ណ៍មួ​យដែ​ល​ចៀ​សផុ​ត​ពី​ជំងឺ​​ផ្តាសាយ​បក្សី​នេះ​​»៕​

No comments:

Post a Comment

yes