សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 21, 2013

ចិន៖ រញ្ជួយ​​ដី​​នៅ​​ស៊ីឈ័ន តុល្យភាព​ឡើង​ធ្ងន់ ជាង១៦០នាក់ស្លាប់ និង​ជាង​៦​ពាន់​នាក់​របួស


តុល្យភាពចុងក្រោយ បានអោយដឹងថា មនុស្សច្រើនជាង១៦០នាក់ បានបាត់បង់ជីវិត និងប្រមាណជា៦៧០០នាក់​ផ្សេង​ទៀតរងរបួស។ នេះជាការរញ្ជួយដីជាថ្មីទៀត ខណៈខេត្តស៊ីឈ័ននេះ ធ្លាប់បានរងគ្រោះរញ្ជួយព្រះធរណីនេះម្ដងរួច​មក​ហើយ តាំងពី៥ឆ្នាំមុន។
បើទោះជាកម្រិតនៃភាពរញ្ជួយ មានត្រឹមតែ៦,៦រីស្ទើរ តិចជាងការរញ្ជួយដីឆ្នាំ២០០៨ក៏ដោយ តែលើកនេះការខូតខាត​មិន​សូវជាខុសគ្នាទេ ដោយរាប់ទាំងការបផ្លិចបំផ្លាញអាគារលំនៅដ្ឋាន ការធ្លាក់បាក់ដី ការផ្ដាច់ចរន្ដអគ្គិសនី និងការផ្ដាច់​ទូរគមនាគមន៍នោះផង។ អាជ្ញាធរបានបញ្ជាក់ថា អាគារដែលនៅចំកន្លែងរញ្ជួយ ត្រូវបានបំផ្លាញសឹងតែទាំងអស់ បើគិត​ជាតួលេខមិនតិចជាង ១០ពាន់ខ្នងនោះទេ។

រូបភាពដែលផ្សាយតាមស្ថានីយ៍ទូរទស្សន៍ចិន ទីលានហាលវាល នៅខាងមុខមន្ទីពេទ្យ លូស័ន (Lushan) បានក្លាយជា​មជ្ឈមណ្ឌលទទួលជនរងគ្រោះ ដែលបានបញ្ជូនមកទទួលការព្យាបាល។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានរាយការណ៍ដែរថា អ្នកជួយសង្គ្រោះបានដាក់គ្រាប់បែក កម្ទេចផ្ទាំងថ្មដ៏ធំមួយ ដែលបានបាក់ធ្លាក់មកចំកណ្ដាលផ្លូវ បាំងដំណើរការ​ចូល​ទៅ​សង្គ្រោះ ភូមិមួយដែលមានឈ្មោះថា ឡុងមិញ (Longmen) និងភូមិដទែទៀតនៅក្នុងតំបន់នោះ។
ការិយាល័យគ្រប់គ្រងការរញ្ជួយដីចិន បានផ្សាយពីការបាត់បង់ជីវិត ថាមានចំនួន១៥៦នាក់ និង៥៥០០នាក់​ផ្សេង​ទៀត​រងរបួស។ ការរញ្ជួយដីនេះ បានកើតឡើងប្រមណជាម៉ោង៨ព្រឹកថ្ងៃសៅរ៍ ខណៈដែលប្រជាជននៅក្នុងតំបន់ មានខ្លះ​កំពុងគេងនៅឡើង និងខ្លះទៀតកំពុងញ៉ាំអាហារពេលព្រឹក។ រូបភាពជាច្រើន ដែលបានបង្ហោះផ្សាយតាមអាំងធើណែត មានទាំងរូបមនុស្សស្លៀកខោអាវក្នុង និងមួយចំនួនទៀតនៅដណ្ដប់ភួយ បានរត់ចេញមកក្រៅ។
នៅយប់ម៉ិញនេះ ខណៈដែលមនុស្សជាច្រើនគ្មានជម្រក ភ្លៀងបានធ្លាក់ចុះមកបន្ថែមទៀត បង្កអោយការជួយសង្គ្រោះ កាន់តែមានការយឺតយ៉ាវ។ ការិយាល័យឧត្តុនិយមចិនបានព្រមានថា អាកាសធាតុបែបនេះ នឹងអាចបន្តទៅទៀតជា​ច្រើន​ថ្ងៃ ហើយនឹងអាចធ្វើអោយមានការធ្លាក់បាក់ដីថែមទៀតផង និងគ្រោះថ្នាក់ដទៃទៀត។
បុរសម្នាក់បានរៀបរាប់ប្រាប់អ្នកសារព័តមានថា គាត់ខំប្រឹងធ្វើដំណើរមករកគ្រួសារនៅពេលរញ្ជួយដីនោះ ហើយបាន​តក់ស្លុតយ៉ាងខ្លាំង ដោយឃើញផ្ទះរបស់គាត់ ត្រូវបានកម្ទេចរាប់ដល់ដី តែមិនបានឃើញសមាជិកណាម្នាក់ នៃគ្រួសារ​របស់គាត់សោះ។ ដូនចាស់ម្នាក់ទៀតបានថ្លែងប្រាប់ ពីអារម្មណ៍របស់គាត់ដែរថា វារញ្ជួយខ្លាំង ហាក់ដូចជាភ្នំចេះកម្រើក​យ៉ាងដូច្នោះ។
កងទ័ពប្រមាណជា១៧ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ ដើម្បីយុទ្ធនាការការពារ និងជួយសង្គ្រោះ។ ក្រុមអ្នក​ជួយសង្គ្រោះ បានប្រើប្រដាប់រាវរក និងឆ្កែដើម្បីរកជនរងគ្រោះ ដែលនៅកប់ក្នុងគំនរបាក់បែក។ ទីភ្នាក់ងារព័ត៌មានចិនថ្មី បានរាយការណ៍ថា គេបានទាញមនុស្ស៩១នាក់ ចេញមកបំណែកថ្មបែកបាក់។ ដំណើរការជួយសង្គ្រោះនៅបន្តធ្វើ ហើយ​តុល្យភាពនៃជនរងគ្រោះ និងភាពខូតខាត នៅតែបន្តកើនឡើង។
សូមរំលឹកថា ក្នុងប្រវត្តិសាស្ត្រ ប្រទេសចិនធ្លាប់រងគ្រោះនឹងគ្រោះរញ្ជួយដី យ៉ាងធ្ងន់ធ្ងរជាងគេ នៅឆ្នាំ១៩៧៦ ក្នុងតំបន់ តង់ស័ន (Tangshan) ផ្នែកឦសាននៃប្រទេស ដែលបានបង្កអោយមានមនុស្សស្លាប់ចំនួន ២៤២ពាន់នាក់ តាមរបាយ-​ការណ៍ផ្លូវការ និងរហូតដល់៧០០ពាន់នាក់ បើតាមរបាយការណ៍ដទៃទៀត៕

No comments:

Post a Comment

yes