សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 28, 2013

គណបក្សសង្គ្រោះជាតិខេត្តស្វាយរៀងប្រជុំបូកសរុបរបាយការណ៏ប្រចាំខែនិងដាក់យុទ្ធសាស្រ្តថ្មីសម្រាប់ខែបន្តក្រោមវត្តមានលោករៀលខេមរិនប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង


នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ គណបក្ស សង្គ្រោះជាតិខេត្តស្វាយរៀង បានបើក​កិច្ចប្រ​ជុំបូកសរុបរបាយការណ៏ប្រចាំខែ និងការរៀបចំយុទ្ធសាស្រ្តថ្មីសម្រាប់ខែបន្ត ដើម្បីធ្វើឲ្យ​គណបក្ស សង្គ្រោះជាតិ ខេត្តស្វាយរៀងទទួលបានការគាំទ្រពីសំណាក់ពលរដ្ឋកាន់តែច្រើន ឡើងបន្ថែមទៀត ។

គួរជំរាបជូនផងដែរថា ប្រធានអង្គប្រជុំគឺក្រោមវត្តមានរបស់លោក រៀល ខេមរិន្ទ្រ ប្រធានក្រុម ការងារគណបក្ស សង្គ្រោះជាតិខេត្ត និងវត្តមានចូលរួមនៅក្នុងអង្គប្រជុំ​ក្រុមការងារខេត្ត​និង​ស្រុក ប្រតិបត្តិខេត្ត-ស្រុក ចលនាស្រ្តីខេត្ត-ស្រុក ចលនាយុវជន-ស្រុកទូទាំង៦ស្រុក និង២ក្រុង របស់ខេត្ត ដែលសរុបមានចំនួនជាង១០០នាក់ ។

នៅក្នុងអង្គប្រជុំ បន្ទាប់ពីបានបូកសរុបរបាយការណ៏ប្រចាំខែ និងការដាក់ផែនការថ្មីសម្រាប់ ខែបន្តដែលមានដូចជាការបញ្ជូនសារនយោបាយដល់ពលរដ្ឋឲ្យដូចភ្លៀងរលឹម ទាំងវេទិការ និងការចុះតាមខ្នងផ្ទះពលរដ្ឋ ការលើកស្លាកឲ្យហើយទូទាំងខេត្តនៅពាក់កណ្តាលខែឧសភា ការជ្រើសរើសអ្នកសង្កេតការណ៏ស្ម័គ្រចិត្ត និងការរៀបចំសមាសភាពសម្រាប់យុទ្ធនាការ ឃោសនាបោះឆ្នោត និងការរៀបចំកម្មវិធីសម្រាប់ថ្នាក់ដឹកនាំថ្នាក់ជាតិចុះជួបពលរដ្ឋនៅក្នុង ខេត្តស្វាយរៀង ជាដើម ។


នៅបន្ទាប់ពីនោះលោក រៀល ខេមរិន្ទ្រ ក៏បានធ្វើការប្រកាសតែងតាំងលោក ព្រុំ ជា និងអ្នកស្រី មាស ស្រី ជាសមាជិកក្រុមការងារគណបក្ស សង្គ្រោះជាតិខេត្តស្វាយរៀង ប្រចាំនៅក្នុងស្រុក ចន្ទ្រាផងដែរ ។

សូមជំរាបថាអង្គប្រជុំបានប្រព្រឹត្តិទៅនៅម៉ោង១៣និង៣០នាទី ហើយបញ្ចប់ទៅវិញនៅម៉ោង ១៦និង៤០នាទី ក្រោមស្នូរទះដៃយ៉ាងកងរំពងពីសំណាក់អង្គប្រជុំទាំងជាង១០០នាក់ ដោយ​បានឯកភាពតាមអ្វីដែលប្រធានកក្រុមការងារគណបក្ស សង្គ្រោះជាតិខេត្ត លោកបានដាក់ ចេញ និងធ្វើការស្នើសុំ ៕

No comments:

Post a Comment

yes