កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ លោក អេង ឆៃអ៊ាង អមតំណើរដោយលោក រៀល ខេមរិន្ទ្រ ប្រធានក្ករុមការងារគណបក្សខេត្ត លោក លឹម គឹមយ៉ា
អនុប្រធានក្រុមការងារគណបក្សខេត្ត ព្រម ទាំងសមាជិកក្រុមការងារខេត្ត និងស្រុកមួយចំនួនទៀត
ក៏ដូចជាវត្តមានរបស់លោក គង់ សភា ក្រុមការងារខេត្តកំពត បានចុះជួបពលរដ្ឋនៅតំបន់ក្តៅពី ការរំលោភបូរណៈភាពទឹកដីពីសំណាក់ យួន ដែលកម្មវិធីជូបសំណេះសំណាលជាមួយពលរដ្ឋ ក៏ដូចជាការផ្សព្វផ្សាយសារ នយោបាយ គណបក្ស សង្គ្រោះជាតិ ដល់ប្រជាពលរដ្ឋ
ពេលព្រឹកបានប្រារព្វធ្វើនៅភូមិកោះក្បានខាងជើង ឃុំសំរោង
ស្រុកចន្ទ្រា នៅនិងផ្ទះរបស់អ្នកស្រី មាស ស្រី ដែលជាពលរដ្ឋធ្លាប់រងគ្រោះដោយ សារការរំលោភដីស្រែរបស់គាត់ពីសំណាក់យួន
ក្នុងការបោះតំរុងបង្គោលព្រំដែនឈ្លានពាន ។ ជាមួយគ្នានោះពេលរសៀលកម្មវិធីបានប្រារព្វធ្វើនៅភូមិបឹងកែក ឃុំធ្មា ស្រុករំដួល ។
No comments:
Post a Comment
yes