សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 25, 2013

លោកអេងឆៃអ៊ាងនិងលោកហូរវ៉ាន់ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចុះជួបពលរដ្ឋនៅខេត្តពោធិ៍សាត់ចំណែកលោកអ៊ូច័ន្ទរ័ត្នចុះជួបពលនៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ

លោក អេង ឆៃអ៊ាង និងលោក ហូរ វ៉ាន់ ចុះជួបពលរដ្ឋនៅខេត្តពោធិ៍សាត់

ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ហើយនិងថ្នាក់ឃុំ ជា​រៀងរាល់ថ្ងៃ បានធ្វើតំណើរចុះជួបពលរដ្ឋនៅតាមមូលដ្ឋាននានា ដើម្បីសំណេះសំណាល និង សួរសុខទុក្ខ ក៏ដូចជាផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ និងជំរាប ជូនពួកគាត់ពីសារសំខាន់របស់ពួកគាត់ក្នុងការចូលរួមបោះឆ្នោត ដើម្បីធ្វើការសម្រេចជោគ​វាសនាអនាគតប្រទេសជាតិរបស់ខ្លួន ជៀសវាងការបណ្តោយឲ្យជនបរទេសមកសម្រេចជោគ វាសនាអនាគតប្រទេសជាតិជំនូសពលរដ្ឋខ្មែរដែលជាម្ចាស់ទឹក ម្ចាស់ដី ។

ក្នុងនោះនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ លោក អេង ឆៃអ៊ាង អនុប្រធានគណៈកម្មាធិការនា យកគណបក្ស សង្គ្រោះជាតិ និងលោក ហូរ វ៉ាន់ អនុប្រធានគណៈកម្មាធិការវិន័យ អមតំណើរ ដោយលោក ងឹម ញ៉េញ ប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តពោធិ៍សាត់ និងក្រុម​ការងារខេត្ត ក៏ដូចជាស្រុកមួយចំនួនទៀត ពេលព្រឹកបានធ្វើតំណើរចុះជួបពលរដ្ឋនៅសង្កាត់ ចំរើនផល ក្រុងពោធិ៍សាត់ ចំណែកពេលរសៀលលោក អេង ឆៃអ៊ាង និងលោក ហូរ វ៉ាន រួម​ជាមួយសហការី បានចុះជួបពលរដ្ឋនៅឃុំកញ្ជោរ ស្រុកកណ្តៀង ។


ចំណែកឯលោក អ៊ូ ច័ន្ទរ័ត្ន សមាជិកគណៈកម្មាធិការអចិន្ត្រៃគណបក្ស សង្គ្រោះជាតិ និងជា​អនុ​ប្រធានក្រុមការងារខេត្តបន្ទាយមានជ័យ រួមតំណើរដោយក្រុមការងារខេត្ត ហើយនិង​ស្រុក កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ បានចុះជួបពលរដ្ឋពេលព្រឹកនៅភូមិគោកតារាជ ឃុំស្រះ ជីក ស្រុកភ្នំស្រុក និងពេលរសៀលលោក អ៊ូ ច័ន្ទរ័ត្ន បានបន្តដំណើរចុះជួបជាមួយប្រជាពល​រដ្ឋនៅភូមិគោកក្រោល និងភូមិគោករំចេក ស្ថិតនៅក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ដដែល ។

គួរជំរាបជូនផងដែរថា នៅក្នុងកម្មវិធីទាំងអស់ខាងលើរបស់ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ គឺមានវត្តមានរបស់ប្រជាពលរដ្ឋមកចូលរួមយ៉ាងច្រើនកុះករ ។ ព្រមជាមួយគ្នានោះពួកគាត់ បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ចំពោះគោលនយោបាយរបស់គណបក្ស សង្គ្រោះ​ជាតិ ដែលបានដាក់ចេញ ដែលសុតតែផ្តល់ផលប្រយោជន៏ដល់ជាតិ និងប្រជាពលរដ្ឋ ហើយ ពួកគាត់បានប្តេជ្ញាចិត្ត និងបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ដើម្បីឥ្យគណបក្ស សង្គ្រោះ​ជាតិ ដឹកនាំប្រទេសឲ្យមានការរីកចំរើនលើគ្រប់វិស័យ​ ។

No comments:

Post a Comment

yes