សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 21, 2013

ក្រុម​ហ៊ុន​ដី​សម្ប​ទាន​ចោទ​អ្នក​ភូមិ​ក្រីក្រ​កាប់​ឈើ​ប្រណីត​លាក់​ទុក


ខេត្ដរតនគិរី ៖ ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋ​កិច្ច​មួយ​ដែល​ស្ដុក​ឈើ​អារ​ច្រើន​សម្បើម​យក្ស​ ធុន​ប្រណីត​ខុស​ច្បាប់​ ត្រូវ​បាន​ខាង​ក្រុម​ហ៊ុន​ឆ្លើយ​ទម្លាក់​កំហុស​ថា​ ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​ក្នុង​ភូមិ​ជា​អ្នក​ប្រ​មូល​យក​មក​លាក់​ទុក​ក្នុង​ ដី​ក្រុម​ហ៊ុន​ ដើម្បី​គេច​ពី​សមត្ថ​កិច្ច​ ។​ ចំណែក​ឈើ​ហ៊ុប​រាប់​រយ​ដើម​បាន​អះ​អាង​ថា​បង់​ពន្ធ​ជូន​រដ្ឋ​អស់​ហើយ។​ ប៉ុន្ដែ​ទោះ​បី​ជា​យ៉ាង​ណា​ មន្ដ្រី​រដ្ឋ​បាល​ព្រៃ​ឈើ​មិន​បាន​បំភ្លឺ​ពី​បញ្ហា​នេះ​ទេ​ សុខ​ចិត្ដ​សម្ងំ​ស្ងៀម​ហាក់​ដូច​ខ្លាច​អំណាច​ក្រុមហ៊ុន​ ។​

ក្រុមហ៊ុន ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង​នេះ​ឈ្មោះ​ក្រុមហ៊ុន​ហ៊ន​អាន​អភិវឌ្ឍន៍​ ដាំ​ដើម​កៅ​ស៊ូ​ស្ថិត​ក្នុង​ភូមិ​សាស្រ្ដ​ឃុំ​តា​ឡាវ​ ស្រុក​អណ្ដូង​មាស​ជា​កន្លែង​លាក់​ទុក​ឈើ​អារ​ប្រណីត​ខុស​ច្បាប់​រាប់​រយ​ កំណាត់​ ។​ 

ការ​ឈាន​ដល់​ចំណុច​ធ្លាយ​រឿង​អា​ស្រូវ​នេះ​ កាល​ពី​វេលា​ម៉ោង​៨និង​៣០នាទី​ព្រឹក​ថ្ងៃទី​១៨​ មេសា​ ក្រុម​មន្ដ្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ខណ្ឌ​សហការ​ជា​មួយ​កម្លាំង​ផ្នែក​រដ្ឋ​បាល​ ព្រៃ​ឈើ​ស្រុក​អូរ​យ៉ាដាវ​ បាន​ចាប់​ឈើ​ប្រណីត​ខុស​ច្បាប់​ក្នុង​ទី​តាំង​ក្រុម​ហ៊ុន​ខាង​លើ​បាន​រាប់​ រយ​កំណាត់​ និង​ធ្លាយ​ដំណឹង​ដល់​អ្នក​កាសែត​ចេញ​ដំណើរ​ទៅ​យក​ព័ត៌​មាន​ព្រោង​ព្រាត​នៅ​ ថ្ងៃ​ទី​១៨​ មេសា​​ ដោយ​បាន​ថត​រូប​ភាព​ពី​គំនរ​ឈើ​រាប់​រយ​ដុំ​ និង​ឈើ​ហ៊ុប​មូល​រាប់​រយ​ដើម​នៅ​ក្នុង​ទី​តាំង​ក្រុមហ៊ុន​ខាងលើ​ ។​


 បើ​តាម​របាយការណ៍​របស់​មន្ដ្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ដ​បាន​ឱ្យ​អ្នក​យក​ ព័ត៌​មាន​ដឹង​ថា​ ឈើ​ប្រ​ណីត​ទាំង​នោះ​ស្ថិត​នៅ​រាយ​ប៉ាយ​ក្នុង​ព្រៃជុំ​វិញ​ចំណុច​និយាម​ការ​ (៧៤៦​៣៥០-១៥៨៥៩១៣)​ក្នុង​ភូមិ​សាស្រ្ដឃុំ​តា​ឡាវ​ ស្រុក​អណ្ដូង​មាស​ ។​ ក្នុង​នោះ​ឈើអារ​ប្រ​ភេទ​ប្រ​ណីត​ មាន​ ៖​ ឈើ​ធ្នង់​ចំនួន​៤២៦ដុំ​ ស្មើ​នឹង​៦១,២៣៧ម៉ែត្រ​គូប​ ឈើ​បេង​ចំនួន​១០១​ដុំ​ស្មើ​នឹង​២២,២៤២ម៉ែត្រ​គូប​ និង​ឈើ​នាង​នួន​ចំនួន​៨​កំណាត់​ស្មើ​នឹង​១,១២៤ម៉ែត្រ​គូប​ ។​ ពេល​នេះ​ឈើ​ប្រ​ណី​ត​ទាំង​អស់​នោះ​ផ្ញើ​ទុក​នៅ​ក្នុង​បរិវេណ​ក្រុម​ហ៊ុន​ខាង ​លើ​ដោយ​រក្សា​ទុក​ជា​បណ្ដោះ​អាសន្ន​ ។​

ទាក់​ទិន​នឹង​រឿង​ឈើ​អារ​ ប្រណីត​ខាង​លើ​ លោក​ សាំង​ ចន្ថា​ តំណាង​ក្រុមហ៊ុនបំភ្លឺ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ឈើ​ប្រ​ណីត​ដែល​មេព្រៃ​ចាប់​នោះ​ មិន​មែន​ជា​របស់​ក្រុម​ហ៊ុន​ទេ​ គឺ​ឈើ​របស់​ប្រ​ជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​ក្រុមហ៊ុន​លួច​ដឹក​តាម​ម៉ូតូ​យក ​មក​លាក់​ទុក​ក្នុង​ដី​ក្បែរ​ក្រុមហ៊ុន​ ។​ ដោយ​ឡែក​ឈើ​ហ៊ុប​មូល​មិន​ទាន់​អារ​ តំណាង​រូប​នេះ​អះ​អាង​ថា​ ខាង​ក្រុមហ៊ុន​បាន​បង់​ពន្ធ​ជូន​រដ្ឋ​អស់​ហើយ​ ។​ តាម​ការ​រៀប​រាប់​របស់​តំណាង​ក្រុម​ហ៊ុន​មួយ​នេះ​ គឺ​សង្ស័យ​ភូត​កុហក​ទាំង​ស្រុង​ ។​

មន្ដ្រី​រាជ​ការ​តូច​តាច​នៅ​ ក្នុង​ស្រុក​អណ្ដូង​មាស​ ច្រើន​នាក់​បាន​និយាយ​ប្រាប់អ្នក​យកព័ត៌​មាន​ដូចៗ​គ្នា​ថា​ នៅ​ក្នុង​ដី​បរិវេណ​ក្រុមហ៊ុន​នេះ​គេ​ដាក់​បារាស២​ទៅ​៣​កន្លែង​ ហាម​ឃាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​ក្រុមហ៊ុន​ចូល​ទៅ​លេង​ក្នុង​ បរិវេណ​ដី​ក្រុមហ៊ុន​ឡើយ​ គឺ​គេ​ហាម​ចូល​ដាច់​ខាត​ ។​ ពី​ព្រោះ​​ក្រុមហ៊ុន​ខ្លាច​បែក​រឿង​ផ្ទុក​ឈើ​ប្រណីត​ខុស​ច្បាប់​តម្លៃ​រាប់​ លាន​ដុល្លារ​ ដែល​អាច​នាំ​ទៅ​លក់​នៅ​ទី​ផ្សារ​ងងឺត​នៅ​ប្រទេស​វៀតណាម​ តាម​ច្រក​របៀង​ផ្សេង​ៗ​នៅ​ក្នុង​ស្រុក​អណ្ដូង​មាស​ដូច​ជា​ច្រក​របៀង​បាសៅ​​ ស្ថិត​ក្នុង​ឃុំ​ញ៉ាង​ ស្រុក​អណ្ដូង​មាស​ ដែល​ច្រក​មួយ​នេះ​សំខាន់​ណាស់​សម្រាប់​ក្រុម​ឈ្មួញ​ទុច្ចរិត​ជន​ជាតិ​ខ្មែរ​ នាំ​ឈើ​ប្រណីត​ខុស​ច្បាប់​ទៅ​​លក់​ឱ្យ​ថៅ​កែ​ជនជាតិ​វៀតណាម​យ៉ាង​គគ្រឹក​ គគ្រេង​​ ។​ ដល់​ពេល​សមត្ថ​កិច្ច​ទៅ​ពិនិត្យ​ឃើញ​ បែរ​ជា​ទម្លាក់​កំហុស​នេះ​មក​លើ​អ្នក​ភូមិ​ជិត​ខាង​ទៅ​វិញ​ មិន​ខុស​ពី​ «​ស្វា​យក​បាយ​លាប​មាត់​ពពែ​»​ ឡើយ​ ។​

ទាក់​ទិន​ន​ឹង​ក្រុមហ៊ុន​ដី​ សម្បទាន​ដែល​ស្ដុក​ឈើ​ដ៏​សន្ធឹក​សន្ធាប់​នេះ​មាន​ផ្ទៃ​ដី​៩​ពាន់​ហិកតា​ដែល​ លាត​សន្ធឹង​ក្នុង​ឃុំ​តា​ឡាវ​ និង​ឃុំ​ញ៉ាង​ ស្រុក​អណ្ដូង​មាស​ និង​ដំណើរ​ការ​ចុង​ឆ្នាំ​២០១១ ។​ បើ​គិត​មក​ដល់​ពេល​នេះ​គឺ​ដំណើរ​ការ​បាន​ជាង​១​ឆ្នាំ​ហើយ​ តែ​ការ​ដាំ​កូន​កៅ​ស៊ូ​ដោយ​ក្រុម​កម្មករ​វៀតណាម​​នោះ​គឺ​បាន​តែ​មួយ​ចំណែក​ តូច​​​ប៉ុណ្ណោះ​ ។​ រី​ឯ​កូន​កៅ​ស៊ូ​ដែល​ដាំ​មាន​ដើម​តូច​ៗ​ប្រ​មាណ​២០០​ហិកតា​យ៉ាង​ច្រើន​​ ដែល​ចំនួន​នេះ​មិន​ច្បាស់​លាស់​ទេ​ ទំនង​ដូច​ជា​គិត​រឿង​ជួញ​ឈើ​ច្រើន​ជាង​ ។​

ប្រ​ជាពល​រដ្ឋ​រស់​នៅ​ក្បែរ​ក្រុមហ៊ុន​ក៏​មាន​ប្រតិកម្ម​ជុំវិញ​ ប្រ​ការ​ដែល​ថា​ ចោទ​ថា​ឈើ​ប្រណីត​រាប់​រយ​កំណាត់​នេះ​ជា​របស់​អ្នក​ភូមិ​យក​ទៅ​​លាក់​ក្នុង​ ដី​ក្រុមហ៊ុន​គឺ​ជា​រឿង​មិន​ពិត​ ។​ អ្នក​ស្រុក​និយាយ​ថា​ គ្រាន់​តែ​ក្រុមហ៊ុន​ដាក់​បារាស​នោះ​មាន​៣​ដំណាក់​ឯ​ណោះ​ មាន​កម្លាំង​ប្រ​ដាប់​អាវុធ​ការពារ​ទៀត​ផង​ តើ​មាន​ច្រក​ឯ​ណា​ដែល​អ្នក​ភូមិ​ចូល​ទៅ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​នោះ​បាន​ ទៅ​ ៕

No comments:

Post a Comment

yes