សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 3, 2013

សភាច្រានចោលសេចក្តីស្នើច្បាប់របស់គណបក្សប្រឆាំងស្តីពីការកំណត់ប្រាក់ខែគោល

រដ្ឋសភា​បាន​ច្រាន​ចោល​សេចក្តីស្នើច្បាប់ ស្តីពីការកំណត់​អប្បបរមា​នៃ​ប្រាក់​ឈ្នួល កម្មករ និង​ប្រាក់បៀវត្សរ៍ មន្ត្រីរាជការ បន្ទាប់​ពី​កោះប្រជុំ​គណៈកម្មការ​ជំនាញ អស់​រយៈ​ពេល​មួយ​ព្រឹក នៅ​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០១៣​នេះ​។​


​ខ្លឹមសារ​នៃ​សេចក្តីស្នើច្បាប់​របស់​គណ​បក្សសម រង្ស៊ី នេះ បាន​ស្នើ​ឲ្យ​រដ្ឋសភា​អនុម័ត​ច្បាប់ ស្តីពី​ការកំណត់​ប្រាក់បៀវត្សរ៍ឲ្យ​មន្ត្រីរាជកា​រស៊ី​វិល គ្រូបង្រៀន និង​កង​ប្រ​ដាប់​អា​វុធ យ៉ាងតិច​១​លាន​រៀល​។ ចំណែក​កម្មករ​និយោជិក យ៉ាងតិច​៦​សែន​រៀល ដើម្បី​ធានា​ដល់​ជីវភាព​រស់នៅ​សមរម្យ និង​ថ្លៃថ្នូរ​របស់​កម្មករ និង​មន្ត្រីរាជការ​ស៊ីវិល នៅ​កម្ពុជា​។​

​ប៉ុន្តែ អនុប្រធាន​គណៈកម្មកា​រ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា លោក ស្មាន ទៀត មានប្រសាសន៍ថា គណៈកម្មការ​អចិន្ត្រៃយិ៍​រដ្ឋសភា បាន​បញ្ជូន​សេច​ក្តីស្នើច្បាប់​នេះ​ទៅ​គណៈកម្មការ​ទី​២ និង​ទី​៤។ ហើយ​ត្រូវ​គណៈកម្មការ​ទាំង​ពីរ ទាត់​ចោល​សេចក្តីស្នើច្បាប់នេះ ដោយ​អះអាង​ថា មិន​ស្រប​រដ្ឋធម្មនុញ្ញ ​៖ "យើងធ្វើទៅតាមនីតិវិធី ឲ្យស្របទៅតាមរដ្ឋធម្មនុញ្ញ និងស្រប ទៅ តាម គោលការរបស់ច្បាប់គឺ ស្របទៅតាម គោលការរបស់ច្បាប់ ច្បាប់របស់យើងបានចែង ព្រះ រាជា ណាចក្រកម្ពុជា គឺប្រកាន់យក សេដ្ឋកិច្ចទីផ្សារ ការកំណត់គឺការកំណត់មួយ ដែលហៅថា ជា សេដ្ឋកិច្ចមួយ ជាសេដ្ឋកិច្ចផែនការទើបយើងកំណត់អញ្ចឹងបាន សេដ្ឋ កិច្ច ទីផ្សារ មិនអាចកំណត់ អញ្ចឹងបានទេ "។


​ការទាត់ចោល​សេចក្តី ស្នើច្បាប់​របស់​គណ​បក្ស​ប្រឆាំង​ដោយ​សមាជិក​សភា​ភាគច្រើន​មក​ពី ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​បន្ទាប់​ពី លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ម្សិលមិញ ថ្លែងថា ការដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ និង​មន្ត្រីរាជការ គឺ​ធ្វើ​ទៅ​តាម កំណើន​សេដ្ឋកិច្ច​កម្ពុជា​។​

​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជណាចក្រ​កម្ពុជា លោក ជា មុន្នី មានប្រសាសន៍ថា ការច្រាន ចោល​សេចក្តីស្នើច្បាប់​របស់​គណ​បក្សប្រឆាំង គឺជា​ការ​បំពាន​លើ​សិទ្ធិ​ពលរដ្ឋ ដែលជា​អ្នក​បង់ពន្ធ​ជូន​រដ្ឋ​ ​៖"អាហ្នឹងមានន័យថាសភានោះឯ មិនគិតគូពីប្រយោជន៍របស់មន្រ្ដីរាជ្ជការបស់ខ្លួន ឫក៏មិន បានគិតគូអំពី ប្រាក់ខែរបស់កម្មករ កម្មការិនី ដែលកម្មករ កម្មការិនី រកចំណូល ឲ្យរដ្ឋាភិបាលច្រើន តាមរយៈវិស័យវាយនភ័ណ្ឌ កាត់ដេនៅក្នុងប្រទេសកម្ពុជានេះ អញ្ចឹងបើគាត់ច្រាន់ចោលអញ្ចឹង មានន័យថាគាត់មើលងាយប្រជាពលរដ្ឋឯង ហើយបើមើលងាយអញ្ចឹងហើយមិនបាចទៅ បោះ ឆ្នោតអោយគណបក្សប្រជាជនធ្វើអី "។ 


តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី លោក សុន ឆ័យ ដែល​ដាក់​សេចក្តីស្នើច្បាប់​នេះ បាន​ហៅ​ការ បដិ សេធ​របស់​រដ្ឋ​សភា​ថា ដោយសារ​គណបក្ស​កាន់អំណាច រើសអើង​គណបក្សប្រឆាំង ៖ "រាល់ការ ទាត់ចោល សំណើររបស់យើងខ្ញុំជាអ្នកតំណាងរាស្រ្ដនេះ សុទ្ធតែមានការរើសអើង ដោយគណ បក្សកាន់អំណាចចេះតែ ចោទប្រ​កាន់​ថាជាការស្នើរដើម្បីចំណេញនយោ បាយបែបនេះបែបនោះក៏ ប៉ុន្ដែជាគោលការ គឺយើងបានពន្យល់ហេតុផល ជាមូល​ដ្ឋាននៃ​ការស្នើ​សុំរបស់​យើង​ពាក់ព័ន្ធ​ទៅនឹង​កម្មករ១៥០ដុល្លារ ខ្ញុំបានពន្យល់ដល់អ្នកចូលរួម ប្រជុំព្រឹកមិញយ៉ាងច្បាស់ ថាយើងបាន​ធ្វើការ ប្រៀបធៀប​ទឹកប្រាក់កំរ៉ៃនូវក្នុង​តំបន់ជាមូល​ដ្ឋានដែល​ក្នុងនោះយើង​ហើយមាន​ការពិនិត្យ និងប្រ ទេសជិតខាងយើងមានប្រទេសថៃ ដែលប្រាក់អប្បរមាកម្មករគឺមាន៣០០ដុល្លារ ប្រទេសវៀតណាម មាន១៧៥ដុល្លារ សូម្បីតែ​ប្រទេស​ឡាវ ក៏មានទឹកប្រាក់៧០ដុល្លាទៅហើយ បើយើងប្រៀធៀប ទឹក ប្រាក់កម្មករយើងសព្វថ្ងៃ ដែលមានតែ៦១  "

​បច្ចុប្បន្ន​ប្រាក់ខែ​មន្ត្រីរាជការ ជា​មធ្យម​ប្រមាណ​៤០​ម៉ឺន​រៀល និង​ប្រាក់​ឈ្នួល​គោល​កម្មករ​ចំនួន​៦១​ដុល្លារ ហើយ​គ្រោង​នឹង​ដំឡើង​ឲ្យបាន​៨០​ដុល្លារ ចាប់ពី​ខែ​ឧសភា​ខាងមុខនេះ​៕

No comments:

Post a Comment

yes