សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 28, 2013

ព្រះ​អង្គ​ម្ចាស់​ ធម្មិកោ ៖ ​អត់​មាន​ច្បាប់​ណា​មួយ​ ហាម​មិន​ឲ្យ សមាជិក​រាជ​​​​វង្សា​នុវង្ស ធ្វើ​នយោបាយ​ នោះ​ទេ


ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ អតីតលេខាផ្ទាល់របស់សម្តេចឪ 
យាងទៅចូលរួមសមាជគណបក្សសង្គ្រោះជាតិ
ខ្ញុំ​​ក៏​ធ្វើ​​បាន ​ដូច​​សម្តេច​​ចៅ​​ហ្វា​​វាំង គង់ សំ​អុល ដែរ !
បើទោះ​បី​ជា​ព្រះ​អង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ទើប​​បាន​​ទទួល​​តួនា​​ទី ​ជា​​ជំនួយ​​ការ​​ផ្ទាល់​​របស់​​សម្តេច​​ម៉ែ ន​រោ​ត្តម មុនី​នាថ សី​ហនុ ដែល​​មាន​​ឋានៈ ​ស្មើ​​រដ្ឋ​​មន្ត្រី​​ក៏​ដោយ តែ​ព្រះ​អង្គ​បាន​ចេញ ​មក​អះ​អាង​​សារ​ជា​ថ្មី​ ពី​​ភាព​​ស្រប​​ច្បាប់ ​របស់​​ព្រះ​​អង្គ ​ក្នុង​​ព្រះ​​នាម​​ជា​​សែ​​រាជ​វង្ស ក្នុង​​ការ​​ចូល​រួម​ នយោ​បាយ​​ជា​​មួយ​​គណ​បក្ស ​សង្គ្រោះ​​ជាតិ ។
ព្រះ​អង្គ ធម្មិកោ បាន​​មាន​​បន្ទូល​​បញ្ជាក់​​យ៉ាង​​ដូច្នេះ​​ថា ៖  « អត់​​មាន​​ច្បាប់​​ណា​​មួយ ​ហាម​​មិន​​ឲ្យ​​សមា​ជិក ​រាជ​វង្សា​​នុ​វង្ស ធ្វើ ​នយោ​បាយ​ នោះ​​ទេ។ សម្តេច​​ចៅ​​ហ្វា​​វាំង​ គង់ សំ​អុល រដ្ឋ​​មន្ត្រី ​ព្រះ​​បរម​​ព្រះ​រាជ​​វាំង និ​ង ​ជា​​តំណាង​​រាស្ត្រ គណ​បក្ស​​ប្រជា​ជន​​កម្ពុជា បំរើ​​ការ​​នោះ​​បាន  អីចឹង​​ខ្ញុំ​​ក៏​បំ​រើ ការ​​នៅ​​ក្នុង​​ព្រះ​​រាជ​​ខុទ្ទ​កា​ល័យ​​នោះ​​បាន ​ដោយ​​គ្មាន​​ខុស​​ច្បាប់​​អ្វី​ឡើ​យ »​។

សូម​បព្ជាក់​ថា នៅ​ក្នុង​សមាជ​ ជា​លើក​ដំបូង របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​កើត​​ចេញ​​ពី​​ការ​​បញ្ចូល​​គ្នា ​​រវាង​​គណ​បក្ស​​សិទ្ធិ​​មនុស្ស និង ​គណ​​បក្ស​​សម​ រង្ស៊ី ដែល​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​ដល់​អង្គ​សមាជ​ថា​ ព្រះ​អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​​លេខា​​ផ្ទាល់​​របស់​​សម្តេច​​ឪ បាន​ក្លាយ​ទៅ​ជា​សមាជិក អចិ​ន្ត្រៃ​យ៍​​ របស់​គណបក្ស សង្រ្គោះ​ជាតិ៕​

No comments:

Post a Comment

yes