សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 28, 2013

អង្គការ​អន្តរជាតិ​ពីរ រិះគន់​និទណ្ឌភាព រណី​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី​


chhut-vuthy-moniroth
លោក ឈុត​ វុទ្ធី ប្រធាន​អង្គការ​ការ​ពារ​ធនធានធម្មជាតិ(កាលនៅរស់)
អង្គការ​អន្តរជាតិ​ពីរ ដែល​ធ្វើកា​រលើ​សិទ្ធិមនុស្ស ថ្កោលទោស​យ៉ាងខ្លាំង​លើ​និទណ្ឌភាព​នៅ​កម្ពុជា លើ​ការសម្លាប់​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី ខណៈ​រយៈពេល​មួយ​ឆ្នាំ​ហើយ ភាពយុត្តិធម៌ មិនទាន់​បាន​ផ្តល់ឲ្យ​សកម្មជន​រូបនេះ នៅឡើយ​ទេ​។​
​អង្គការ​ទាំង​ពីរ​នេះ គឺ​សហព័ន្ធ​អន្តរជាតិ​ការពារ​សិទ្ធិមនុស្ស (FIDH) និង​អង្គការ​ប្រឆាំង​​​ការធ្វើ​ទារុណកម្ម​ពិភព​លោក (OMCT)​។​
​ការរិះគន់​លើ​និទណ្ឌភាព​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២៦​ខែ​មេសា​នេះ ដែល​ជា​ខួប​មួយ​ឆ្នាំ នៃ​ការ​ការបាញ់​សម្លាប់​សកម្ម​ជន​​ការ​ពារ​​​បរិស្ថាន លោក ឈុត វុទ្ធី នៅក្នុង​ឃុំ​បាក់​ខ្លង ស្រុក​​មណ្ឌលសីមា ខេត្ត​កោះកុង នៅ​គ្រា​ដែល​លោក​នាំ​អ្នក​សារ​​​ព័ត៌មាន​ចុះទៅ​ពិនិត្យ​ស្ថានភាព​នៃ​ការ បំផ្លាញ​ព្រៃឈើ​ខេត្ត​ភាគ​ខាងលិច​ប្រទេស​កម្ពុជា​។
​សេចក្តីប្រកាស​របស់​អង្គការ​ទាំង​ពីរ ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ចប់​សកម្មភាព​ទាំងឡាយណា ដែល​ជា​ការយាយី​ប្រឆាំងនឹង​សកម្មជន​សិទ្ធិមនុស្ស និង​គោរព​តាម​សេចក្តីប្រកាស​ស្តីពី​អ្នកការពារ​សិទ្ធិមនុ​ស្ស​របស់​អង្គការ​សហប្រជាជាតិ សេចក្តីប្រកាស​សាកល​ស្តីពី​សិទ្ធិ​មនុស្ស និង​កត្តិកាសញ្ញា​ផ្សេងៗ​​ទៀត កម្ពុជា បាន​ចុះហត្ថលេខា​។​

​ប្រធាន​អង្គការ​FIDH លោក​Souhayr Belhassen មានប្រសាសន៍ថា អាជ្ញាធរ​កម្ពុជា គួរតែ​ធានាថា ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ អ្នក​ការពារ​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ អាច​ធ្វើ​ការងារ ដោយ​គ្មាន​ការភ័យខ្លាច​នៃ​សកម្មភាព​ប្រឆាំង​ផ្សេងៗ​។​
កាលពី​ថ្ងៃ​ទី​២៦​ខែ​មេសា មន្ត្រី​សិទ្ធិមនុស្ស និង​គ្រួសារ​ជនរងគ្រោះ ទទូច​ជា​ថ្មី​ទៀត​ឲ្យ​រដ្ឋាភិបាល​វែកមុខ​អ្នក​នៅ​ពីក្រោយ​នៃ​ការ​សម្លាប់ លោក ឈុត វុទ្ធី មក​ផ្តន្ទាទោស តាម​ច្បាប់​​​ដើម្បី​យុត្តិធម៌​ដល់​អ្នក​ដែល​ចូលរួម​ការពារ​ព្រៃឈើ​។​
​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ថា មួយ​ឆ្នាំ​បន្ទាប់ពី​ការស្លាប់​របស់ លោក​ឈុត វុទ្ធី រដ្ឋាភិបាល​មិនទាន់​មាន​ការស៊ើបអង្កេត​បាន​ច្បាស់លាស់​នៅ​ឡើយ​។ មជ្ឈមណ្ឌល​ថា ការស្លាប់​របស់​ប៉េអឹម​លោក អ៊ិន រតនា គឺជា​រឿង​ដែល​មិន​គួរឲ្យ​ជឿ​ដែរ​។​
​នៅ​ថ្ងៃ​ខួប​មួយ​ឆ្នាំ​នៃ​ការសម្លាប់ លោក ឈុត វុទ្ធី ក្រុមគ្រួសារ​របស់​លោក បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​ដែល​ឃាតករ​បាញ់​សម្លាប់​លោក​នោះ ដើម្បី​គោរព​វិញ្ញាណក្ខ័ន្ធ ជាមួយនឹង​ការ​ទទូច​ម្តងទៀត ឲ្យ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។​
​លោក ឆើយ ឧត្តម​រស្មី ជា​កូនប្រុស​លោក ឈុត វុទ្ធី បាន​អំពាវនាវ​ឲ្យ​បើក​សំណុំរឿង​ឧក្រិដ្ឋ​នេះ​ឡើង​វិញ ដើម្បី​រក​អ្នក​បញ្ជា​ពីក្រោយ​មក​ផ្តន្ទាទោស ខណៈ​ពួកគេ​អះអាងថា កំពុង​បន្ត​រស់នៅ​ដោយ​ភាពភ័យខ្លាច​។​
​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ទិ​ត្យ សុធា លើកឡើងថា តុលាការ​បាន​បញ្ចប់រឿងក្តី​នេះហើយ តែបើ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ឡើងវិញ​នោះ ត្រូវ​មាន​ភស្តុតាង​បន្ថែម ៖ "​អញ្ចឹង​នៅតែ​អន្ទិល​សង្ស័យ​ណាមួយ គួរ​គប្បី​អង្គការ​ទាំង​នោះ​ផ្ដល់​ភស្ដុតាង ជៀសវាង​យើង​បើក​វេទិការ​គ្រាន់តែ ជាការ​បញ្ចេ​ង​មតិ​រិះ​គុណ ដោយ​មិន​ផ្អែកទៅលើ អង្គហេតុ នឹង​អង្គច្បាប់ ឲ្យបាន​ត្រឹមត្រូវ​គឺ ជា​ចេតនា​មួយ​ដែល​បំពុល​បរិយាកាស​សង្គម​តែ​ប៉ុណ្ណឹង​ទេ​បាទ​" ។​
​នៅក្នុង​ហេតុការណ៍​បាញ់សម្លាប់ លោក ឈុត វុទ្ធី នោះ មាន​ស្ត្រី​ជា​អ្នកកាសែត The Cambodia Daily ២​នាក់ បាន​រួម​ដំណើរ​ជាមួយ ដើម្បី​ស្វែងរក​ព័ត៌មាន ពី​ការកាប់​ឈើ​មួយ​កន្លែង របស់​ក្រុមហ៊ុន Timber Green ដែល​គេ​ហៅថា ទទួលបាន​សិទ្ធិ កាប់​ឈើ​សម្អាត​អាង​វា​រី​អគ្គិសនី​។ ប៉ុន្តែ​មក​ដល់ពេលនេះ​អ្នកកាសែត​ទាំង​ពីរ​នាក់​នោះ នៅ​មិនទាន់​ហ៊ាន​បញ្ចេញ​ពី​អាថ៌កំបាំង ដែល​ពួកគេ​បាន​ជួបប្រទះ​នោះទេ ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​
​យ៉ាងណា​ក៏​ដោយ​រដ្ឋាភិបាល បាន​បង្កើត​គណៈកម្មកា​រ​ពិសេស​មួយ ដើម្បី​ស៊ើបអង្កេត​ករណីនេះ តែ​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់ថា មិនមាន​អ្វី​ដែល​ជួយ​រក​យុត្តិធម៌​ពិត​ដល់​ជន​រង​គ្រោះ​​​ឡើយ៕

No comments:

Post a Comment

yes