សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 28, 2013

ជនជាតិដើម​ភាគតិច​ព្នងព្រួយបារម្ភ​ពី​ការបាត់បង់​ផ្ទះ​បែប​ប្រពៃណី​ពី​ជូន​តា

IMG 9044
ជនជាតិភាគតិចព្នង
ជនជាតិភាគតិច​ព្នង​រស់នៅ​​ខេត្ត​មណ្ឌល​គី​រី​ ដែល​អភិរក្ស​​វប្បធម៌​ប្រពៃណី កំពុង​ព្រួយបារម្ភ​ពី​ការបាត់បង់​ផ្ទះ​បុរាណ​ពី​ដូច​តា ថា​អាច​នឹង​ប៉ះពាល់​​ដល់​វប្បធម៌​ប្រពៃណី​របស់​ពួកគាត់​។​
ស្ត្រី​ ​ចែ​ន ត្រេ​វ ជនជាតិដើម​ព្នង​រស់នៅ​សង្កាត់រ​មនា​ ក្រុង​សែន​​មនោ​រម្យ ថ្លែង​នៅក្នុង​ផ្ទះ​អណ្តើក ដែល​មាន​លក្ខណៈ​ប្រពៃណី​ថា  បច្ចុប្បន្ន​ជន​ជាតិ​ដើម​ព្នង​​មាន​ការផ្លាស់ប្តូរ​ពី​ទម្លាប់​រស់នៅ​ក្នុង​ផ្ទះ​បែប​បុរាណ មក​​​រស់​ក្នុង​ផ្ទះ​បែប​សម័យ​ទំនើប​ដូច​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ​។ អ្នក​ស្រី​​បារម្ភ​​ថា ការ​ការប្តូរ​ទម្លាប់​នេះ ជា​ផ្នែក​មួយ​​ធ្វើឲ្យ​​អត្ត​សញ្ញាណ​ របស់​​ជន​​ជាតិ​ព្នង ​កាន់តែ​បាត់បង់​បន្តិច​​ម្តងៗ​។
លោក ស្រោច ព្លែ​វ ជា​ជនជាតិដើម​ព្នង​មួយរូប​ដែរ ​បាន​រៀបរាប់​ថា កាលពី​ឆ្នាំ​មុន​នេះ គាត់​សម្រេចចិត្ត​បោះបង់​ផ្ទះ​​បុរាណ​(​ផ្ទះ​អណ្តើក​) មក​សាងសង់​ជា​ផ្ទះ​ឈើ​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​វិញ​។ លោក ព្លែ​វ បញ្ជាក់​មូលហេតុ​ដែល​នាំ​ឲ្យ​គាត់​សាងសង់​ផ្ទះ​ឈើ​នេះ ព្រោះ​ផ្ទះ​បែប​បុរាណ​របស់​ពួក​គាត់ ត្រូវ​ចំណាយ​ពេល​ញឹកញាប់​ក្នុង​ការសាងសង់ ឬ​ជួស​ជុស ពិសេស​នោះ​គឺ​ប្តូរ​ដំបូល​ស្បូវ មួយ ឬ​ពីរ​ដង​ក្នុង​មួយឆ្នាំ​។

ចៅសង្កាត់រ​មនា ​លោក រ៉​យ ត្រើ​ន ជា​ជនជាតិដើម​ភាគតិច​ព្នង ក៏​បង្ហាញ​ការព្រួយបារម្ភ​ពី​ការ​បាត់បង់​ផ្ទះ​បុរាណ​ដែរ​។ កាល​ពី​ខែ​មីនា​​កន្លង​​ទៅ​ លោក​បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍ ហើយ​បាន​លើកទឹកចិត្ត ឲ្យមាន​ការសាងសង់ ​ជា​ផ្ទះ​​អណ្តើក​បែប​ទំនៀមទម្លាប់​​ប្រពៃណី ​ឲ្យបាន​មួយ​យ៉ាង​តិច​​ក្នុង​ចំណោ​មបី​ទៅ​បួន​គ្រួសារ​។
​​ផ្ទះ​ជនជាតិដើម​ នៅក្នុង​ខេត្ត​មណ្ឌលគិរី​មានដូចជា អណ្តើក ផ្ទះ​ក្រឹង ហើយ​គេ​មាន​បែងចែក​ជា​ផ្ទះ​​កូនកំលោះ ផ្ទះ​កូនក្រមុំ​ទៀត​ផង​។ តែ​បច្ចុប្បន្ន​ផ្ទះ​បុរាណ​ទាំងនោះ បាន​បាត់បង់​​ពី​ភូមិ​របស់​អ្នកស្រុក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទើប​នាំឲ្យ​ចាស់ទុំ​ជនជាតិដើម​ ដែល​​​អភិ​រ​ក្ស​​ប្រពៃ​សំដែង​ការព្រួយបារម្ភ​៕ 

No comments:

Post a Comment

yes