សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 8, 2013

ប្រតិ​ភូ​ភាគី​​កម្ពុជា ​ទៅ ​​​ICJ​​ ថ្ងៃ​ស្អែក​

ប្រតិភូកម្ពុជាអំឡុង ចោទសួរ ដោយICJកាលពីពេល កន្លងទៅ

ក្រ​សូង​ការបរទេស​បាន​ឲ្យដឹង​នា​ព្រឹក​ថ្ងៃច​ន្ទទី​០៨ មេសា នេះ​ថា ប្រតិភូ​ប្រទេស​កម្ពុជា នឹង​ផ្ដើម ចេ​ញ​ដំ​ណើរ​​ទៅ​​កាន់​តុលាការ​អន្តរជាតិ (ICJ) នា​ថ្ងៃ​អង្គារ​ទី​០៩ មេសា ស្អែន​នេះហើយ ដើម្បី​ប្រឈមមុខ​តតាំង លើ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ ជាមួយ​ថៃ ។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួ​ង​ការ​បរ​ទេ​ស បាន​ថ្លែង​ប្រាប់​ក្រុមអ្នកកាសែត​ថា ប្រ​តិ​ភូ​ជាន់ខ្ពស់​កម្ពុជា មួ​យ​ក្រុម​នឹង​ចេញ​ដំណើរ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុងឡាអេ នា​ថ្ងៃ​ទី​០៩​ខែ មេសា ឆ្នាំ​២០១៣​។ ដោ​យ​​​បាន​បញ្ជា​ក់​ថា​ កម្ពុជា​មាន​មូល​ម​ដ្ឋា​ន​ផ្លូវ​ច្បាប់​រឹងមាំ​ចំ​ពោះ​​​សំណុំរឿង​នេះ​។​

​តាម​ការគ្រោងទុក I CJ  នឹង​ដំណើរការ​ជំ​នុំ​ជ​ម្រះ​​ក្ដី​សំណុំរឿង​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃ​ទី ១​៥​​-១៩ មេសា ខា​ង​មុខ​នេះ​ហើយ ។ ដែល​ស​វ​នា​ការ​នោះ​នឹងត្រូវ​គេ​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​ជា​សា​ធារណៈ​តាម​ប្រព័ន្ធ​ទូ​រទស្ស​ន៏​អន​ឡាញ របស់ ICJ ៕

No comments:

Post a Comment

yes