សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 8, 2013

និស្សិត​កសិកម្ម ​៖​ មាន​អំពើ​ពុករលួយ​ទារលុយ​៥០០០​ដុល្លារ ពេល​ជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ​

និស្សិត​សាលា​កសិកម្ម​ពីរ នៅ​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​ករណី​ពុករលួយ យក​លុយ​បេក្ខជន​ប្រឡង ចូល​បម្រើ​ការងារ​នៅ​ក្រ សួង​​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ម្នាក់ៗ​រហូតដល់​ទៅ​៥០០០​​ដុ​ល្លារ​ ជា​​ថ្នូរ​​នឹង​ការប្រឡង​ជាប់ ។​
​សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​VOD​ទទួលបាន​នៅ​ថ្ងៃ​ច័ន្ទ​ ទី​៨ ​ខែ​មេសា​នេះ ឲ្យដឹងថា ក្រុម​និស្សិត​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិ​កម្ម និង​​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១២ និង​ចុងខែ​មិនា​ឆ្នាំ​២០១៣ បាន​ប្តឹង​ចូល​មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពី​ភាពមិនប្រក្រតី នៅ​​​​ពេល​​​ប្រឡង​​ជ្រើស​រើស​​មន្ត្រី ចូល​បម្រើ​ការងារ​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។​
អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យដឹងទៀតថា ក្នុង​ពាក្យបណ្តឹង​របស់​ក្រុមនិស្សិត​អះអាងថា និស្សិត​ដែល​ប្រឡង​ជាប់​នោះ​ភាគច្រើន បាន​ចំណាយ​ប្រាក់​ចំនួន​ពី​៤០០០​ដុល្លារ​​ទៅ​៥០០០​ដុល្លារ​ឲ្យទៅ​មន្ត្រី​ពាក់ព័ន្ធ ចំណែក​និស្សិត​ដែល​មាន​សមត្ថភាព ធ្វើ​វិញ្ញាសា​ប្រឡង បាន​ច្រើន​រហូត​ដល់​៨០​ភាគរយ ទៅ​៩០​ភាគរយ ក៏ដោយ ក៏​មិន​អាច​​ប្រ​ឡង​​ជាប់​​ដែរ ។​
​សេចក្តីប្រកាសព័​ត៌ដដែ​លប​ញ្ជាក់​ថា ករណីនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ធ្វើ​សំណើ​ទៅ​មន្ត្រី​រៀបចំ​ការ​ប្រ​ឡង មកពី​ក្រសួង​កសិកម្ម លោក ថៃ វុទ្ធី ឲ្យ​បំភ្លឺ​ហើយ​​​។​ VOD​មិនអាច​សុំ​ប​អត្ថាធិប្បាយ​ពី​​លោក​ ថៃ​ វុទ្ធី បាន​​ទេ​​នៅ​​ថ្ងៃ​​ច័ន្ទ​​នេះ ។​
​នាយ​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា លោក ព្រាប កុល បាន​ចាត់ទុកថា ករណី​ពុករលួយ ពេល​ជ្រើសរើស​មន្ត្រីរាជការ​ចូល​ក្នុង​ក្រម​ខណ្ឌ​នេះ​ថា ជា​ជំងឺ​រ៉ាំរ៉ៃ​នៅ​កម្ពុជា ដែល​មក​ដល់ពេលនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​រា​ជ​រដ្ឋាភិបាល មិនទាន់​ទប់ស្កាត់បាន បើទោះបី​កន្លងមក​អង្គភាព​នេះ ធ្លាប់​ចាត់វិធានការ ករណី​ពុក​រ​លួយ​​​មួយ​ចំនួន​ក៏​ដោយ ៖ "ការងាររើសមន្ដ្រីរាជការ ដែល​ជា​រឿយៗ​យើង​ បាន​លឺ​ថា​នឹង​មាន​សូក​ប៉ាន់​ ឫក៏​មានការ​យក​លុយ​យក​អី​អញ្ចឹង​បាទ អញ្ចឹង​វាជា​រឿង​មួយ​គួរ​​តែ​ចាត់​វិធាន​ការ​ ហើយ​ទប់​ស្កាត់​កុំឲ្យ​វា​មាន​រីក​រាល់​ដាល​បន្ដ​ទៅ​មុខទៀត​បាទ " ។
មន្ត្រី​សម្របសម្រួល​នៅ​បណ្តាញ​រួបរួម ​ដើម្បី​គនេយ្យភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វី​ចលោក សន ជ័យ ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់​វិធាន​ការករ​ណី​​នេះ​ឲ្យមាន​ប្រសិទ្ធភាព ដើម្បី​ជា​សារ​ព្រមាន​ទៅ​មន្ត្រី​ខិលខូច​មួយចំនួន​ទៀត ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​សង្គម​ ៖ " ប្រសិនជាអង្គភាពប្រ​ឆាំង​អំ​ពើ​ពុករ​លួយ​​ចាត់​​វិ​​​ធាន​​ការ​ ទៅ​​លើ​​ពាក្យ​​បណ្ដឹង​​ហ្នឹង យើង​​សង្ឃឹម​ថា​ នឹង​​មាន​កា​រ​​កើន​​ឡើង​​កាន់​​តែ​​ច្រើន​​ថែម​​ទៀត​ អំ​ពី​​ការ​​ប្ដឹង​​ការ​​រាយ​​ការ​​អំពី​ អំ​ពើ​​ពុក​រលួយ​ "
​កន្លងទៅ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ចាត់ទុកថា អំពើពុករលួយ​នៅ​កម្ពុជា ស្ថិតក្នុង​ភាព​ប្រកាសអាសន្ន ដែល​​អង្គ​ការ​​នេះ​​បាន​​រក​ឃើញ​ថា ពុករលួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ​ត្រូវបាន​អង្គការ​តម្លាភាព​អន្តរជាតិ ចាត់​ទុក​ក្នុង​លំដាប់​ថ្នាក់​លេខ​១៥៧​ក្នុងចំណោម​ប្រទេស​១៧៥​លើ​ពិភពលោក ។​
​គួរបញ្ជាក់​ថា នៅ​ចុងឆ្នាំ​២០១២ និងនៅ​ដើមឆ្នាំ​២០១៣​នេះ នៅតាម​ស្ថាប័ន​រដ្ឋ​មួយចំនួន ដូចជា​ក្រសួងការបរទេស ក្រសួង​ទេសចរណ៍ និង​ក្រសួង​ព័ត៌មាន​ជា​ដើម បាន​ចាប់​ផ្តើម​​ជ្រើស​រើស​​មន្ត្រីរាជការ​រដ្ឋ ដោយ​មាន​និស្សិត​ដែល​ទើប​​បាន​​បញ្ចប់​​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ បាន​នាំគ្នា​ដាក់​ពាក្យ​ប្រឡង​៕​

No comments:

Post a Comment

yes