លោក រៀល ខេមរិន្ទ្រ ប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តស្វាយរៀង
លោក អ៊ូ ច៍ន្ទឬទ្ធិ ប្រធានគណៈកម្មាធិការវិន័យគណបក្ស សង្គ្រោះជាតិ
លោក អ៊ូ ច៍ន្ទឬទ្ធិ ប្រធានគណៈកម្មាធិការវិន័យគណបក្ស សង្គ្រោះជាតិ
លោក រៀល ខេមរិន្ទ្រ ប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តស្វាយរៀង
ពលរដ្ឋដែលចូលរួមក្នុងកម្មវិធីសំណេះសំណាលរបស់ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ
កាលពីរសៀលថ្ងៃទី០៧ ខែឧសភា លោក អ៊ូ ច័ន្ទឬទ្ធិ ប្រធានគណៈកម្មាធិការវិន័យគណបក្សសង្រ្គោះជាតិ
រួមជាមួយលោក រៀល ខេមរិន្រ្ទ ប្រធានក្រុមការងារគណបក្សខេត្តស្វាយរៀង និងមាជិកក្រុមការងារខេត្ត
ព្រមទាំងស្រុក បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំក្រោលគោ
ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ លោក អ៊ូ ច័ន្ទឫទ្ធិ
ក៏បានពន្យល់នូវគោលនយោបាយចម្បងទាំង៧ចំណុច ដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សសង្រ្គោះជាតិ
ត្រូវធ្វើមុនគេ គោលនយោបាយនេះ ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំង
ពីសំណាក់ប្រជាពលរដ្ឋខេត្តស្វាយរៀង ។
គោលនយោបាយទាំងនោះរួមមាន៖
១-ចាស់ៗ ពីអាយុ៦៥ឆ្នាំឡើងទៅ ទទួលបាន៤ម៉ឺនរៀល ក្នុង១ខែ
២-កម្មករ ទទួលបានប្រាក់ខែទាបបំផុត ៦០ម៉ឺនរៀល ក្នុង១ខែ
៣-មន្រ្តីរាជការ ទទួលបានប្រាក់ខែទាបបំផុត ១លៀនរៀលក្នុង១ខែ
៤-កសិករ ទទួលបានការធានាតម្លៃកសិផល ( ស្រូវទាបបំផុត ១០០០រ/kg)
៥-ប្រជាពលរដ្ឋក្រីក្រ ទទួលបានការព្យាបាលជម្ងឺដោយឥតយកប្រាក់
៦-យុវជន ទទួលបានឱកាសដូចគ្នាក្នុងការអប់រំ និងការងារត្រឹមត្រូវ
៧-បញ្ចុះ តម្លៃប្រេង ជីកសិកម្ម អគ្គិសនី និងបញ្ចុះអត្រាការប្រាក់ ៕
No comments:
Post a Comment
yes