សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 12, 2013

លោកកឹមសុខាអនុប្រធានគណបក្សសង្គ្រោះជាតិចុះជួបសំណេះសំណាលនិងផ្សព្វផ្សាយគោលនយោបាយគណបក្សដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងចំណែកនៅខេត្តបាត់ដំបងលោកស្រីមូរសុខហួរប្រធានក្រុមការងារគណបក្សខេត្តប្រជុំបូករុបរបាយការណ៏ការងារប្រចាំខែ

លោក កឹម សុខា ក្នុងពិធីចុះជួបសំណេះសំណាលជាមួយពលរដ្ឋនៅខេត្តកំពង់ឆ្នាំង
កាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០១៣

ការគាំទ្ររបស់ពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ នៅពេលនេះស្តែងឲ្យឃើញពីជោគជ័យ របស់គណបក្ស សង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតអាណត្តិទី៥ ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និង​ថ្នាក់ឃុំ-សង្កាត់ ព្រមទាំងភូមិ ជារៀងរាល់ថ្ងៃបានធ្វើតំណើរចុះជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ដើម្បីស្វែងរកការគាំទ្របន្ថែមមកលើគណបក្ស សង្គ្រោះ​ជាតិ ដែលគណបក្ស សង្គ្រោះជាតិ ការបោះឆ្នោតនៅអាណត្តិនេះគឺជាគូរប្រជែងតែមួយ​គត់​ជា​មួយនិងគណបក្សប្រជន ។

ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ចុះជួបពលរដ្ឋតាមមូលដ្ឋាន តែងតែពាំនាំនូវសារនយោ​បាយរបស់គណបក្ស ដែលអទិភាពចំនួន៧ចំណុចទៅធ្វើការជំរាបជូនពួកគាត់ឲ្យបានជ្រាប ដែលគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ទាំង៧ចំណុចនោះ គឺសុតតែផ្តល់ ផល​ប្រយោជន៏ដល់ជាតិ និងពលរដ្ឋទាំងអស់ ។ ហេតុដូច្នេះហើយ បានជាគណបក្ស សង្គ្រោះ ជាតិ ទទួលបានការគាំទ្រពីពលរដ្ឋយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃនោះ ។


យ៉ាងណាម៉ិញនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៣ លោកប្រធានស្តីទី កឹម សុខា អមតំណើរ ដោយក្រុមការងារស្រុក និងខេត្តកំពង់ឆ្នាំង ពេលព្រឹកបានចុះជួបពលរដ្ឋនៅភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច និងពេលរសៀលលោកប្រធានស្តីទី កឹម សុខា និងសហការី បានបន្តតំណើរចុះជួបសំណេះសំណាល ក៏ដូចជាធ្វើការជំរាបជូននូវសារនយោបាយគណ បក្ស ដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិវត្ត ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ។

ព្រមជាមួយគ្នានោះ នៅខេត្តបាត់ដំបងលោកស្រី មូរ សុខហួរ អគ្គនាយកទំនាក់ទំនងសាធារ ណៈ និងជាប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តបាត់ដំបង បានបើកអង្គប្រជុំជា​មួយសមាជិកក្រុមការងារខេត្ត-ស្រុក ប្រតិបត្តិខេត្ត-ស្រុក ចលនាស្រ្តីសង្គ្រោះជាតិ និងចល នាយុវជនសង្គ្រោះជាតិ ដើម្បីបូកសរុបរបាយការណ៏ការងារ សកម្មភាពដែលបានធ្វើនាខែ​កន្លង​មក និងដាក់ទិសដៅថ្មីសម្រាប់ខែបន្ត ព្រមទាំងដាក់យុទ្ធសាស្រ្តក្នុការត្រៀមធ្វើសកម្ម ភាពសម្រាប់ការឃោសនាបោះឆ្នោតផងដែរ ។

រីឯនៅខេត្តស្វាយរៀងឯនោះវិញ ក្រុមការងារគណបក្ស សង្គ្រោះជាតិខេត្ត និងក្រុមការ​ងារ​ស្រុក​កំពង់រោទិ៍ បានចុះលើកស្លាកគណបក្សតាមឃុំចំនួន៤ ដើម្បីជាការឆ្លើយតបទៅនិង​ការ​ចង់បានរបស់ពលរដ្ឋរស់នៅក្នុងស្រុកកំពង់រោទិ៍ ។

ជាមួយគ្នានោះ បើសរុបមកដល់ពេលនេះ នៅក្នុងស្រុកកំពង់រោទិ៍ស្លាកគណបក្ស សង្រោ្គះ​ជាតិ លើកបានចំនូន២២ស្លាកហើយ​ហើយនិងបន្តលើកជាបន្តបន្ទាប់ទៀតទៅតាមផែនការណ៏​ដែលបានដាក់ចេញ ដែលស្រុកកំពង់រោទិ៍ គ្រោងលើកស្លាកទូទាំងស្រុកចំនួន៧៥ស្លាក ៕ 

No comments:

Post a Comment

yes